បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលវះភ្នែកកន្ទុយថ្លែន ជូនស្ត្រីក្រីក្រម្នាក់ រស់នៅក្នុងសហគមន៍ នៃអង្គការមូលនិធិកុមារកម្ពុជា

ភ្នំពេញ៖ បងស្រី ប៉ុល ខាន់ដានី អាយុ៤៩ ឆ្នាំ ជាប្រជាពលរដ្ឋក្រីក្ររស់នៅក្នុងសហគមន៍ នៃអង្គការមូលនិធិកុមារកម្ពុជា (CCF) បានមកវះភ្នែកកន្ទុយថ្លែនដោយជោគជ័យ ដោយក្រុមគ្រូពេទ្យ TYDA នៅមន្ទីរពេទ្យព្រះអង្គឌួង។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។
