**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

កម្ពុជាធ្វើពិធីបំពាក់គ្រឿងឥស្សរយយសមេដាយមុនីសារាភ័ណ្ឌ ជូនសាស្ត្រាចារ្យជប៉ុន មានស្នាដៃលើការងារស្រាវជ្រាវជំងឺថ្លើមនៅកម្ពុជា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានបំពាក់គ្រឿងឥស្សរយយសមេដាយមុនីសារាភ័ណ្ឌជូនលោកស្រីសាស្ត្រាចារ្យ Junko TANAKA សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន ដើម្បីជាការតបស្នងចំពោះលោកស្រីដែលបានផ្តួចផ្តើមការងារស្រាវជ្រាវអំពីជំងឺថ្លើមនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០០៩ រហូតមកដល់បច្ចុប្បន្ន។

ពិធីបំពាក់គ្រឿងឥស្សរយយសមេដាយមុនីសារាភ័ណ្ឌជូនលោកស្រីសាស្ត្រាចារ្យ Junko TANAKA បានធ្វើឡើងនៅថ្ងៃទី៥មេសា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្រោមអធិបតីភាព ឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

ក្នុងឱកាសនោះ ឯកឧត្ដមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងកោតសរសើរ ចំពោះលោកស្រីសាស្ដ្រាចារ្យ Junko TANAKA ដែលបានផ្ដួចផ្ដើមការងារស្រាវជ្រាវអំពីជំងឺថ្លើមនៅកម្ពុជាជាច្រើនកន្លងមកនេះ និងបានផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវអំពីជំងឺថ្លើមនៅកម្ពុជា បានជាច្រើនអត្ថបទក្នុងទិន្នានុវត្ដវិទ្យាសាស្ដ្រអន្ដរជាតិធំៗ ដែលលទ្ធផលទាំងនេះបានក្លាយជាធាតុចូលយ៉ាងសំខាន់សម្រាប់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើអន្ដរាគមន៍សុខភាពសាធារណៈ ឱ្យកាន់តែមានប្រសិទ្ធភាព និងចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា។

ឯកឧត្ដមរដ្ឋមន្ដ្រីសុខាភិបាល បញ្ជាក់ថា “ខ្ញុំសង្ឃឹមថា លោកស្រីសាស្រ្ដាចារ្យ នឹងបន្ដសហការជាមួយសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាលបន្ដទៀត ដើម្បីជំរុញការបណ្ដុះបណ្ដាល និងការស្រាវជ្រាវនៅសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ព្រោះស្នាដៃស្រាវជ្រាវ និងបណ្តុះបណ្តាលរបស់លោកស្រីនេះ ជាគំរូស្រាប់ដែលបង្ហាញឱ្យឃើញនូវការផ្សារភ្ជាប់គ្នាដោយមិនអាចខ្វះបាន រវាងការបណ្តុះបណ្តាល និងការស្រាវជ្រាវក្នុងវិស័យសុខាភិបាល”។

លោកស្រីសាស្ត្រាចារ្យ ជុនកូ តាណាកា បានផ្តួចផ្តើមការងារស្រាវជ្រាវអំពីជំងឺថ្លើមចាប់តាំងពីឆ្នាំ២០០៩ រហូតមកដល់បច្ចុប្បន្ន ហើយលោកស្រីបានផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវអំពីជំងឺថ្លើមនៅកម្ពុជា មកដល់ពេលនេះបានចំនួន១២អត្ថបទវិទ្យាសាស្ត្រក្នុងនិន្នានុវត្តន៍វិទ្យាសាស្ត្រអន្តរជាតិ ដែលលទ្ធផលស្រាវជ្រាវទាំងនេះបានចូលរួមចំណែកយ៉ាងសំខាន់ ជំរុញគំនិតស្រលាញ់ការងារស្រាវជ្រាវរបស់មន្ត្រីបុគ្គលិក និងនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ នេះបើតាមការបញ្ជាក់របស់លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

ឯកឧត្ដមសាស្ត្រាចារ្យបានបន្តថា ជាច្រើនឆ្នាំកន្លងមកនេះ លោកស្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន ដើម្បីជំរុញការកសាងធនធានមនុស្សក្នុងវិស័យសុខភាពសាធារណៈ។ ក្នុងនោះលោកស្រីបានជួយរកអាហារូបករណ៍ និងបណ្តុះបណ្តាលនិស្សិតកម្ពុជាថ្នាក់បណ្ឌិតវិទ្យាសាស្ត្រ ចំនួន៣នាក់ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១នាក់ សិក្សានៅសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា និងគ្រោងបន្តជួយផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជា ២-៣នាក់ទៀតក្នុង១ឆ្នាំ សម្រាប់រយៈពេល ៣ឆ្នាំខាងមុខ។

ជាមួយគ្នានេះ ឯកឧត្ដមសាស្ត្រាចារ្យក៏បានសម្ដែងនូវការអបអរសាទ ចំពោះលោកស្រី ជុនកូ តាណាកា ដែលទទួលបានការទទួលស្គាល់ស្នាដៃពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ជូនលោកស្រីនូវគ្រឿងឥស្សរយយសមេដាយមុនីសារាភ័ណ្ឌ៕

អត្ថបទដែលជាប់ទាក់ទង