ក្រុមប្រឹក្សាខេត្តតាកែវ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤៦ អាណត្តិទី៣

ភ្នំពេញ៖ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ នៅថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញបើកកិច្ចប្រជុំសាមញ្ញលើកទី៤៥ អាណត្តិទី៣ ជាមួយ លោក ខាន់ សុខា អភិបាលរងខេត្ត តំណាង រដ្ឋបាលខេត្តតាកែវ ដើម្បីប្រជុំពិនិត្យ និងអនុម័ត របាយការណ៍មួយចំនួន។
កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកនាយក នាយរងរដ្ឋបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និងមន្រ្តីពាក់ព័ន្ធចូលរួមផងដែរ។
