**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

នាយឧត្តសេនីយ៍ ម៉ក់ ជីតូ សូមឲ្យអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ ប្រជាពលរដ្ឋ សូមចូលរួមចលនាប្រជាការពារដោយស្ម័គ្រចិត្ត ដើម្បីរួមចំណែកការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ នៅភូមិ ឃុំ សង្កាត់

ភ្នំពេញ៖ ឯកឧត្តម ដាំ វុទ្ធី អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកកញ្រ្ជៀច និងឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកញ្ជ្រៀច តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកញ្ជ្រៀច និងស្រុកស្វាយអន្ទរ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ច និងប្រជាការពារ នៅសាលាស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់លោក សឿង សុជាតិ អភិបាល នៃគណៈអភិបាលស្រុកកញ្ជ្រៀច ស្តីពីការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម បញ្ហាប្រឈម និងសំណូមពរស្នើសុំឱ្យមានការចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយពីអង្គភាពពាក់ព័ន្ធនានារួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ តាងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បាននាំយកនូវការសាកសួរសុខទុក្ខ ថ្លែងអំណរគុណ និងកោតសរសើរ ដល់អាជ្ញាធរ កងកម្លាំងសមត្ថកិច្ច ប្រជាការពារ នៅក្នុងស្រុកកញ្ជ្រៀចទាំងមូល។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ដោយមោទនភាព ដែលមានថ្នាក់ដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាសេនាធិការ និងកម្លាំងនគរបាលជាតិក្រោមការដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ទើបយើងទទួលបានសុខក្សេមក្សាន្ត និង ការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានគូសបញ្ជាក់អំពីភាពជោគជ័យធំៗរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំកន្លងទៅ លើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជោគជ័យលើការងាររៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពូលពាក់ព័ន្ធ និងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ និងសន្និសីទអាស៊ានណាប៉ូល លើកទី៤០។

ទន្ទឹមនឹងភាពជោគជ័យខាងលើនេះ ឯកឧត្តម នាយឧត្តសេនីយ៍ ម៉ក់ ជីតូ ក៏សូមឲ្យអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ ប្រជាពលរដ្ឋ សូមចូលរួមចលនាប្រជាការពារដោយស្ម័គ្រចិត្ត ដើម្បីរួមចំណែកការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ នៅភូមិ ឃុំ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អនុក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកកញ្ជ្រៀច បានសង្កត់ធ្ងន់អំពីភារកិច្ចរបស់ប្រជាការពារចំនួន៥ចំណុច៖
១-ចូលរួមជាមួយនគរបាល កងរាជអាវុធហត្ថ អាជ្ញាធររដ្ឋបាលដែនដី យាមល្បាត ការពារសន្តិសុខ ការពារកន្លែងកំសាន្តសប្បាយ ពិធីបុណ្យទាន រក្សាសណ្តាប់ធ្នាប់ តាមការចាត់តាំងរបស់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន
២-ក្រើនរំលឹកដាស់តឿនប្រជាពលរដ្ឋឱ្យចេះប្រុងប្រយ័ត្ន ការពារទ្រព្យសម្បត្តិ ផ្ទះសម្បែង សត្វពាហនៈ… អប់រំយុវជនយុវនារី ជៀសវាងនូវរាល់អំពើអបាយមុខផ្សេងៗ
៣-រាយការណ៍ជូននគរបាល អំពីមុខសញ្ញា បាតុភាពសង្ស័យទាក់ទងដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម
៤-មានសិទ្ធិឃាត់ចាប់ជនប្រព្រឹត្តិបទល្មើសជាក់ស្តែង ប្រគល់ឱ្យសមត្ថកិច្ច ដើម្បីចាត់ការតាមនីតិវិធី
៥-ពុំមានសិទ្ធទទួលបានការបំពាក់អាវុធនោះឡើយ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អនុក្រុមការងារក៏បានបញ្ជាក់បន្ថែម អំពីលក្ខណសម្បត្តិរបស់ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ចំនួន៧ចំណុច៖
១-ផ្តល់សេវាសាធារណៈជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ
៣-សណ្ដាប់ធ្នាប់សាធារណៈល្អជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍
៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្តីនិងកុមារ គ្មាន អំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង
៥-ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ
៧-ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។

ក្នុងឱកាសនោះដែរ ឯកឧត្តម ដាំ វុទ្ធី អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកកញ្ជ្រៀច បានមានប្រសាសន៍ថា ក្នុងនាមសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកញ្ជ្រៀច និងស្រុកស្វាយអន្ទរ ឯកឧត្តមបានដាក់បទបញ្ជាដល់គណៈបញ្ជាការឯកភាពស្រុកកញ្ជ្រៀចទាំងមូល ត្រូវរក្សាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងពេលបោះឆ្នោតរដ្ឋសភានីតិកាលទី៧ ដែលប្រព្រឹត្តិនៅខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ទាំងក្នុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត។ឯកឧត្តម បានសង្កត់ធ្ងន់ថា ដើម្បីឲ្យកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ទទួលបានជោគជ័យ យើងត្រូវតែប្រមូលផ្តុំកម្លាំងសរុប មធ្យោបាយសរុប ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល គោរពយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីអនុវត្តភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពឲ្យបាន១០០ភាគរយ។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា ប្រជាការពារជាកម្លាំងជំនួយដ៏សំខាន់ដល់មន្រ្តីមានសមត្ថកិច្ច ហើយក៏គាំទ្រនូវប្រសាសន៍របស់ ឯកឧត្តម នាយឧត្តសេនីយ៍ ម៉ក់ ជីតូ ដែលបានលើកឡើងខាងលើ ពិសេសពាក់ព័ន្ធលក្ខណសម្បត្តិរបស់ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»ចំនួន៧ចំណុចរបស់រាជរដ្ឋាភិបាល។

ជាចុងក្រោយនេះ តាងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកកញ្ជ្រៀច និងស្រុកស្វាយអន្ទរ សូមប្រសិទ្ធពរជ័យ សិរីមង្គល បរវមហាមហាប្រសើរ ជូនចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ ដែលមានវត្តមាននៅទីនេះ ក្នុងឱកាសឆ្នាំថ្មីនេះ សូមទេវតាឆ្នាំថ្មី នាំមកនូវពរជ័យ សិរីសួស្តី សុភមង្គល និងជោគជ័យគ្រប់ប្រការ។

នារសៀលថ្ងៃដដែលនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកកញ្ជ្រៀច បានអញ្ជើញធ្វើពិធីសែនព្រេនអ្នកតាក្រហមក ដែលមានអាស្រមនៅក្នុងបរិវេណវិទ្យាល័យព្រះបាទនរោត្តម ដើម្បីសុំសេចក្តីសុខសប្បាយ ចម្រុងចម្រើន ដល់ក្រុមការងារ និងប្រជាពលរដ្ឋនៅក្នុងស្រុកកញ្ជ្រៀចទាំងមូល ៕

អត្ថបទដែលជាប់ទាក់ទង