បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧនត្ថម្ភថ្លៃព្យាបាល ជូនលោកតា លោកយាយ មានបញ្ហាស្ទះរន្ធបង្ហូរទឹកភ្នែក ហើមសរសៃបាតភ្នែក និងហូរឈាមបាតភ្នែក

ភ្នំពេញ៖ លោកយាយ និងអ៊ំប្រុស មកពីសហគមន៍ក្រីក្រក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ មានបញ្ហាស្ទះរន្ធបង្ហូរទឹកភ្នែក និងហើមសរសៃបាតភ្នែក និងហូរឈាមបាតភ្នែកដោយសារជំងឺទឹកនោមផ្អែមបានមកទទួលការព្យាបាល និងវះកាត់ដោយក្រុមគ្រូពេទ្យ TYDA នៅមន្ទីរពេទ្យព្រះអង្គឌួងបានដោយជោគជ័យ ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។
