**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ចាត់តំណាងចុះសួរសុខទុក្ខនាយឧត្តមសេនីយ៍ អ៊ុង សាមី ដល់គេហដ្ឋាននៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្នុងឱកាសចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ជាតិខ្មែរយើងនាពេលខាងមុខនេះ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលដឹកនាំដោយ លោក ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមដំណើរដោយលោក កែវ ពិសិដ្ឋ និងលោក ទួន យ៉ាត អនុប្រធានផ្នែកឃោសនាអប់រំ ព្រមទាំងសមាជិក សមាជិកា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញសួរសុខទុក្ខ នាយឧត្តមសេនីយ៍ អ៊ុង សាមី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

ឯកឧត្ដម ចាយ បូរិន បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានគណបក្ស សម្តេចចក្រី ប្រធានកិត្តិយសគណបក្ស សម្តេច លោកស្រី អនុប្រធានគណបក្ស លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះនាយឧត្តមសេនីយ៍ អ៊ុង សាមី និងក្រុមគ្រួសារ។

នាយឧត្តមសេនីយ៍ អ៊ុង សាមី មានក្តីរំភើបសប្បាយរីករាយយ៉ាងខ្លាំងឥតឧបមា និងអរគុណជាអនេកព្រមទាំងបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចចក្រី ហេង សំរិន សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន សម្តេច លោកស្រី ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានចាត់លោក ចាយ បូរិន ជាតំណាងដឹកនាំប្រតិភូមកសួរសុខទុក្ខឯកឧត្តមដល់លំនៅដ្ឋាន។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ពីការបន្តគាំទ្រចំពោះបេក្ខភាពសម្តេចតេជោ ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ នៃរដ្ឋសភានិងអាណត្តិបន្តបន្ទាប់ទៀត និងគាំទ្រឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីបន្តវេន នាពេលអនាគត។

នាយឧត្តមសេនីយ៍ បានសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយទីបំផុត និងសូមកោតសរសើរដោយស្មោះចំពោះយុវជនគណបក្សថ្នាក់កណ្តាលក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានបម្រើប្រជាពលរដ្ឋ ដោយប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ ភាពថ្លៃថ្នូរ សុភាពរាបសា ជាពិសេសលោកមានការពេញចិត្តគាំទ្រយ៉ាងខ្លាំង ចំពោះសកម្មភាពយុវជនដែលយកចិត្តទុកដាក់ដល់រាមច្បងរបស់គណបក្សជំនាន់មុន។

នាយឧត្តមសេនីយ៍ ក៏បានលើកឡើងផងដែរថា «យុវជនគណបក្សត្រូវរួបរួមសាមគ្គីគ្នា ត្រូវស្មោះត្រង់នឹងគ្នាទៅវិញទៅមក ត្រូវតាំងចិត្តបំពេញការងារតាមការតាំងរបស់បក្សឱ្យបានល្អ ត្រូវមានឆន្ទៈមោះមុតក្នុងការចូលរួម ក្នុងបេសកកម្មកសាងជាតិមាតុភូមិ ដើម្បីចូលរួមចំណែកបន្តថែរក្សាសមិទ្ធផលវិជ្ជមានដែលយុវជនជំនាន់មុនបានបន្សល់ទុកឱ្យ ព្រមទាំងខិតខំបង្កើតសមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀត ដើម្បីសុខសន្តិភាព ភាពសម្បូរសប្បាយនិងសុភមង្គលរបស់ប្រទេសជាតិ»។

លោកប្រធានប្រតិភូ បានសម្តែងនូវការកោតសរសើរ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់ នាយឧត្តមសេនីយ៍ អ៊ុង សាមី ដែលបានចូលរួមបម្រើកងទ័ពដើម្បីបុព្វហេតុរំដោះប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំងការពារ និងអភិវឌ្ឍប្រទេសជាតិដោយជោគជ័យក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ដោយបានចេញទៅប្រទេសវៀតណាមនៅឆ្នាំ១៩៧៨ ហើយបានចូលបម្រើកងទ័ពនៅកងវរសេនាតូចលេខ១៨ ជាប្រធាន
វរសេនាតូចលេខ១៨ ប្រចាំព្រំដែនកម្ពុជា-ថៃ ប្រធានសេនាធិការ បញ្ជាការយោធាខេត្តបាត់ដំបង លេខាគណៈកម្មាធិការបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តបាត់ដំបង ប្រធានយោធាភូមិភាគទី៥ អភិបាលខេត្តពោធិ៍សាត់ ១អាណត្តិ អភិបាលខេត្តព្រៃវែង ១អាណត្តិ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ជានាយឧត្តមសេនីយ៍ អនុរដ្ឋលេខាធិការ និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ រហូតមកបច្ចុប្បន្ននេះ។

ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្ដម ចាយ បូរិន និងលោក កែវ ពិសិដ្ឋ, លោក ទួន យ៉ាត ព្រមទាំងសមាជិក សមាជិកា ប្រតិភូបានប្រគល់ជូនវត្ថុអនុស្សារីយ៍ និងថវិកា ជាអំណោយរបស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់នាយឧត្តមសេនីយ៍ អ៊ុង សាមី និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី សូមតាមជួយបីបាច់រក្សានាយឧត្តមសេនីយ៍បានចាកផុតពីជំងឺដង្កាត់នានា មានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ ៕

អត្ថបទដែលជាប់ទាក់ទង