**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម​៖ ផលិតផលអំបិលជាទំនិញយុទ្ធសាស្ត្រមួយ ដែលរាជរដ្ឋាភិបាលកម្ពុជា តាមដាន និងយកចិត្តទុកដាក់ខ្ពស់

ភ្នំពេញ៖ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា ផលិតផលអំបិលជាទំនិញយុទ្ធសាស្ត្រមួយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានតាមដាន និងយកចិត្តទុកដាក់ខ្ពស់ ដោយផលិតផលនេះមិនត្រឹមតែបម្រើ នៅក្នុងវិស័យម្អូបអាហារនោះទេ ប៉ុន្តែក៏ត្រូវបានយកទៅប្រើប្រាស់គាំទ្រ ដល់ផលិតកម្មក្នុងវិស័យឧស្សាហកម្មដទៃផងដែរ។

នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុក ប្រជា តំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងមហាសន្និបាតកំណើតដំបូងរបស់សមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្រ្តទំនិញអំបិលកំពត កែប ដែលមានការចូលរួមពី លោកជំទាវ សូ ស្រីម៉ិច រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, ឯកឧត្តម ពេញ ធារម្យ អភិបាលរងខេត្តកំពត, ឯកឧត្តម យស់ មុន្នី អភិបាលរងខេត្តកែប, ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា, លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពត និងខេត្តកែប, លោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត និងខេត្តកែប, តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD), លោក សុក សារ៉ង ជំនាញការថ្នាក់ជាតិរបស់អង្គការ AFD, អង្គការ WIPO និងគណៈកម្មការបណ្តោះអាសន្ន នៅសាលមិត្តភាព ក្នុងខេត្តកំពត។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជ្រកក្រោមម្លប់សន្តិភាពជាង ២០ឆ្នាំ ក្នុងការផ្តល់សុខដមរមនាដល់ការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងបានស្ថារឡើងវិញនូវដីរាប់សិបហិកតាដែលធ្លាប់តែគ្របដណ្តប់ដោយគ្រាប់មិនទាន់ផ្ទុះ និងកាកសំណល់សង្គ្រាមឱ្យទៅជាដីកសិកម្មសម្រាប់បងប្អូនប្រជាពលរដ្ឋអាស្រ័យផលដើម្បីជីវភាពរស់នៅ និងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ការកំណត់យកផលិតផលអំបិលកំពត-កែប ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក្នុងប្រទេសកម្ពុជា គឺជាគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងការទាញយកប្រយោជន៍ជាអតិបរមាពីផលិតផលសក្តានុពលផ្អែកតាមកត្តាភូមិសាស្រ្តរបស់ខេត្តនីមួយៗ ក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះផលិតផលក្នុងការធ្វើពិពិធកម្មមុខទំនិញ និងពិពិធកម្មទីផ្សារនាំចេញរបស់កម្ពុជា ដោយតាមរយៈបទពិសោធន៍របស់ ឯកឧត្តមផ្ទាល់ ការចុះម៉ាកសម្គាល់ភូមិសាស្ត្រទំនិញពិតជាបានផ្តល់នូវលទ្ធផលវិជ្ជមានជាច្រើនទាំងការលើកកម្ពស់ផ្នែកសេដ្ឋកិច្ច ផ្សព្វផ្សាយវប្បធម៌ ទាក់ទាញទេសចរណ៍ និងការអភិវឌ្ឍមូលដ្ឋាន ប៉ុន្តែចាំបាច់ត្រូវមានសមាគមដែលមានអភិបាលកិច្ចល្អ ធ្វើការតាមដាន ត្រួតពិនិត្យ និងគ្រប់គ្រងការប្រើប្រាស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញប្រកបដោយភាពម៉ត់ចត់បំផុត ដើម្បីធានាឱ្យការប្រើប្រាស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញស្របតាមសៀវភៅបន្ទុកអំបិលកំពត-កែប និងស្មារតីរួមរបស់សមាគម។

ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់ថា ជាលទ្ធផលនៃមហាសន្និបាតកំណើតដំបូងរបស់សមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្រ្តទំនិញអំបិលកំពត-កែបនាពេលនេះ សមាគមទទួលបានសមាសភាព ដូចខាងក្រោម៖
១- លោក ប៊ុន ណារិន ជាប្រធានសមាគម
២- លោក ប៊ុន ច័ន្ទតារា ជាអនុប្រធាន
៣- លោកស្រី ប៉ាក ពៅ ជាអនុប្រធាន
៤- សមាជិក មានចំនួន ៧រូប និង
៥- សវនករផ្ទៃក្នុង មានចំនួន ៣រូប

ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំមួយចំនួនដល់ លោកប្រធានសមាគម អនុប្រធាន និងសមាជិកគណៈកម្មការប្រតិបត្តិនៃសមាគមអ្នកផលិតអំបិលកំពត-កែប ឱ្យខិតខំបំពេញការងាររបស់ខ្លួនឱ្យបានល្អ តាមតួនាទី និងភារកិច្ចរបស់ខ្លួន ដូចមានចែងក្នុងសៀវភៅលក្ខន្តិកសមាគម សៀវភៅបន្ទុកអំបិលកំពត និងចូលរួមអភិវឌ្ឍកេរ្តិ៍ឈ្មោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “អំបិលកំពត-កែប” ឱ្យកាន់តែល្បីល្បាញបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង