**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ

អត្ថាធិប្បាយ៖ ឈប់យល់ច្រឡំទៀតទៅថា បារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី គឺជាឧបករណ៍ផ្តាច់បារី


ភ្នំពេញ៖ បើទោះបីជាមានការហាមឃាត់ និងផ្សព្វផ្សាយពីផលប៉ះពាល់ បណ្តាលមកពីការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី ក៏ដោយ ប៉ុន្តែគេបានសង្កេតឃើញថា នៅមានប្រជាពលរដ្ឋ ឬយុជនមួយចំនួននៅតែយល់ច្រឡំថា បារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី គឺជាឧបករណ៍ផ្តាច់បារីដដែល។ ផ្ទុយទៅវិញវាបានបង្កគ្រោះផលប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់ និងអាចឈានទៅការប្រើប្រាស់គ្រឿងញៀនថែមទៀត។ ការណ៍នេះទាមទារឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានដើម្បីលុបបំបាត់នូវការយល់ខុសទាំងនោះ។
ថ្លែងក្នុងសិក្ខាសាលា ផ្សព្វផ្សាយលទ្ធផលស្តីពីការអង្កេត និងផលប៉ះពាល់ នៃការប្រើប្រាស់បារីអេឡិចត្រូនិក នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៣ នៅមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាចំណេះទូទៅ ឱ្យបង្កើនការត្រួតពិនិត្យការហាមឃាត់ការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិក នៅក្នុងបរិវេណគ្រឹះស្ថានរបស់ខ្លួន ស្របតាមអនុសាសន៍ដែលបានលើកឡើងនៅក្នុងស្រាវជ្រាវស្តីពីការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល អេចឆិ៍ ធី ភី នៅតាមគ្រឹះស្ថានសិក្សា ដែលធ្វើឡើងដោយក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីនេះ។
លោកជំទាវក៏បានសំណូមពរបន្ថែមដល់ក្រសួង/ស្ថាប័នមានសមត្ថកិច្ច គប្បីចាត់វិធានការតាមច្បាប់ ចំពោះការចែកចាយបារីអេឡិចត្រូនិក ពិសេសការផ្សព្វផ្សាយលក់តាមបណ្តាញព័ត៌មានសង្គម ជាអាទិ៍ ហ្វេសប៊ុក (Facebook) តិកតុក (Tik Tok) អ៊ីនស្តាក្រាម(Instagram)។ល។ ដែលជាប្រភពចម្បងនៃចែកចាយបារីអេឡិចត្រូនិកដល់កុមារនិងយុវជនវ័យក្មេង។ ជាងនេះទៀត ក្រសួង ស្ថាប័នមានសមត្ថកិច្ចទទួលបន្ទុក គប្បីពិនិត្យលទ្ធភាពគ្រប់គ្រង ហាមឃាត់ការនាំចូលបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី គ្រប់ប្រភេទ ក្នុងគោលបំណងបង្ការធនធានយុវជន និងកុមារ ពីការបំផ្លាញសុខភាពនិងអនាគតដោយផលិតផលនេះ។
លោកជំទាវរដ្ឋលេខាធិការក្រសួងអប់រំបានបង្ហាញថា ការស្រាវជ្រាវមួយរបស់ក្រសួងអប់រំយុវជន និងកីឡាដោយមានការគាំត្រពីអង្គការចលនាដើម្បីសុខភាពកម្ពុជា កាលពីពេលថ្មីៗនេះ សម្រាប់រាជធានីភ្នំពេញ សៀមរាប ស្វាយរៀងបាន រកឃើញថា សិស្សច្រើនលើសលុបបានដឹងនិងស្គាល់ពីបារីអេឡិចត្រូនិក និងច្រើនជាង៥០%បានស្គាល់តាមរយៈបណ្ដាញព័ត៌មានសង្គម ដូចជាហ្វេសប៊ុក និងទិកតុក ជាដើម។ ទន្ទឹមនឹងនេះ មានគ្រូនិងសិស្សជាង៦០% បានបញ្ជាក់ថា មិនបានយល់ដឹងពីផលប៉ះពាល់នៃបារីអេឡិចត្រូនិក ឡើយ។ ពួកគាត់យល់ថាអ្នកដែលបាននិងកំពុងប្រើបារីអេឡិចត្រូនិកនោះគឺដោយសារតែជឿតាមការឃោសនារបស់អ្នកលក់ថាជាម៉ាស៊ីនផ្ដាច់បារីនិងមានសុវត្ថិភាព។
ការស្រាវជ្រាវនេះបានបង្ហាញថា ហាមឃាត់ការប្រើប្រាស់និងការចែកចាយបារីអេឡិចត្រូនិកនិងផលិតផលអេចឈ៍ ធី ភី(HTPs) នៅគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនកន្លងមក គឺមានប្រសិទ្ធភាពល្អ ប៉ុន្តែទន្ទឹមគ្នានេះ ការអប់រំផ្សព្វផ្សាយពីផលប៉ះពាល់អវិជ្ជមានទៅលើសុខភាពនិងសុខុមាលភាពធន ធានមនុស្សកម្ពុជា ដែលបង្កដោយការសេពបារីអេឡិចត្រូនិក និងផលិតផល អេចឈ៍ ធី ភី ហាក់នៅមានកម្រិតនិងមិនទាន់ឆ្លើយតបទៅនឹងគោលដៅគោលនយោបាយលើកកម្ពស់សុខភាពសិក្សានៅឡើយ។
លោកវេជ្ជបណ្ឌិតមុំ គង់ នាយកអង្គការចលនាដើម្បីសុខភាពកម្ពុជាបានឱ្យដឹងថា បារីអេឡិចត្រូនិច មានដាក់សារធាតុគីមី និងជាតិនីកូទីន នៅពេលអ្នកប្រើប្រាស់ បឺតស្រូបជាតិផ្សែងចូលទៅក្នុងរាងកាយ គឺវាចូលទៅក្នុងខួរក្បាលរបស់អ្នកជក់។ បញ្ហានេះវាបង្កឲ្យកើតជំងឺសួតរ៉ាំរ៉ៃ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងជំងឺគាំងបេះដូង ជាដើម។
គួរបញ្ជាក់ផងដែរថា ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូលបារីអេឡិចត្រូនិក នៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានហាមឃាត់តាំងពីឆ្នាំ២០១៤ មកម្ល៉េះ។ លុះដល់ឆ្នាំ២០២១ កម្ពុជាយើងបានហាមឃាត់បន្ថែមទៀតលើការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ផលិតផលអេចឈ៍ ធី ភី (HTPs) បន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង