**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ

ដឹងការពិតហើយ មិនមែនករណីប្លន់ ដូចពលរដ្ឋសរសេរបង្ហោះនោះទេ តែជាករណី ធ្វេសប្រហែសដោយខ្លួន ចុះទិញអីវ៉ាន់ ភ្លេចដកសោរម៉ូតូ

ភ្នំពេញ៖ យោងតាមការបញ្ជាក់ពី លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា នៅថ្ងៃអង្គារ ទី ១៤ ខែមីនាឆ្នាំ ២០២៣ វេលាម៉ោង ៩.៣០នាទី នៅចំណុចមុខតូបលក់លើផ្លូវលំក្នុងភូមិទួលការ ឃុំជាងទង មានជនសង្ស័យចំនួន ០២នាក់ មិនស្គាល់អត្តសញ្ញាណពាក់អាវធំពីក្រៅពាក់មួកសុវត្ថិភាពជិះម៉ូតូមួយគ្រឿងម៉ាសេ ១២៥ពណ៌ក្រហមសេរី ២០១៩ឡើងតែម ២០២២ពាក់ផ្លាកលេខ ភ្នំពេញ ១GQ-៧២៤៣ (កាំបន្ទះពណ៍ស) បានធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿងម៉ាក C.១២៥ ព័ណខ្មៅស៊េរី ២០១៩ពាក់ផ្លាកលេខ តាកែវ ១S-០៣៩៣ ជារបស់ជនរងគ្រោះឈ្មោះជឿន ឆាន្នី ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិទួលរកា ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ នៅពេលដែលជនរងគ្រោះរូបនេះជិះម៉ូតូខាងលើ មកបញ្ឈរទុកនៅចំណុចមុខតូបលក់ខាងលើ ហើយចូលទិញអីវ៉ាន់ដោយពុំបានដកសោរ ពេលធ្វើសកម្មភាពជនរងគ្រោះបានឃើញភ្លាមៗ ក៏បានស្រែកឆោឡោឱ្យបងប្អូនប្រជាពលរដ្ឋនៅជិតនោះ និងកម្លាំងប៉ុស្តិ៍រដ្ឋបាល ដែលល្បាតតាមដងផ្លូវឲ្យជួយធ្វើអន្តរាគមន៍។

ពេលនោះកម្លាំងប៉ុស្តិ៍រួមសហការជាមួយប្រជាពលរដ្ឋ និងម្ចាស់ម៉ូតូ បាននាំគ្នាដេញតាមយ៉ាងប្រផាប់ប្រភីងលុះមកដល់ចំណុចផ្លូវឆ្លងស្ទឹងស្លាគូ ស្ថិតក្នុងភូមិមឿងចារ្យ ជនសង្ស័យទាំង ០២នាក់ បានផ្ដួលម៉ូតូរបស់ខ្លួន និងម៉ូតូរបស់ជនរងគ្រោះទុកចោលក្នុងមាត់ស្ទឹងស្លាគូ រួចពួកវារត់ឆ្លងស្ទឹងចូលទៅទឹកដីខេត្តកំពង់ស្ពឺបាត់ទៅ។

ចំពោះម៉ូតូជនរងគ្រោះសមត្ថកិច្ចយើង បានប្រគល់ជូនម្ចាស់ដើមវិញរួចហើយឯវត្ថុតាងម៉ូតូជនសង្ស័យបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕

អត្ថបទដែលជាប់ទាក់ទង