**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

ពីអតីតតំបន់សង្គ្រាម ភ្នំវល្លិ៍ត្រូវបានកសាងហេដ្ឋារចនាសម្ព័ន្ធ ហើយកែប្រែទៅជាតំបន់ទេសចរណ៍ដ៏មានសក្ដានុពល

ភ្នំពេញ៖ សមិទ្ធផលថ្មីផ្លូវមួយខ្សែ លេខ១៣៣៣ តំបន់ភ្នំវល្លិ៍ មានប្រវែង១,៩០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ដោយក្រាលកៅស៊ូ DBST ត្រូវបានបើកការដ្ឋានសាងសង់ នាថ្ងៃទី១៣​ ខែមីនា ឆ្នាំ២០២៣ ក្រោមវត្តមាន លោក សំ​ សារីន​ ប្រធានក្រុមប្រឹក្សាខេត្តកែប និងលោកបណ្ឌិត​ សោម​ ពិសិដ្ឋ​ អភិបាលខេត្ត​កែប​។

ផ្លូវមួយខ្សែនេះ បានប្រារព្ធពិធីបើកដ្ឋានសាងសង់ រៀបចំធ្វើឡើងនៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានលើកឡើងក្នុងរបាយការណ៍ថា ផ្លូវខេត្តលេខ១៣៣៣ ដែលកំពុងស្ថាបនានេះ មានប្រវែង ១១គីឡូម៉ែត្រ ដោយបំបែកចេញពីផ្លូវជាតិលេខ៣៣ ឆ្លងកាត់៤ភូមិ និងបន្តកាត់រង្វង់មូលចំការបី រហូតដល់ព្រំប្រទល់ស្រុកដំណាក់ចង្អើរ ខេត្តកែប និងស្រុកកំពង់ត្រាច ខេត្តកំពត។

ផ្លូវមួយខ្សែនេះជាការតភ្ជាប់ពីផ្លូវជាតិមកកាន់តំបន់ភ្នំវល្លិ៍ ដែលជាអតីតតំបន់សង្រ្គាម បច្ចុប្បន្នជាតំបន់ដ៏មានសក្តានុពលទេសចរណ៍ ពិសេសផលិតផលល្បីល្បាញនៃដំណាំម្រេច ខេត្តកែប និងកំពត។

នាឱកាសនោះ លោកអភិបាលខេត្តបានបញ្ជាក់ថា «នេះជាសមិទ្ធផលថ្មីលើទឹកដីអតីតតំបន់សង្គ្រាមបង្ហូរឈាមរវាងខ្មែរ និងខ្មែរ និងជាតំបន់ការពារដ៏រឹងមាំរបស់ក្រុមខ្មែរក្រហម បច្ចុប្បន្ននេះត្រូវបានផ្លាស់ប្ដូរមុខមាត់ថ្មី ទៅជាតំបន់ ទេសចរណ៍ដ៏មានសក្ដានុពល ពិសេសហេដ្ឋារចនាសម្ព័ន្ធផ្លូវខ្វាត់ខ្វែង»។

ជាក់ស្ដែងផ្លូវអន្តរភូមិ នឹងលេចរូបរាងឆាប់ៗនេះ តភ្ជាប់រវាងភូមិភ្នំលាវ ភូមិចំការបី ភូមិចំការចេក និងភូមិអន្ទង់ស ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូននានា របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសាធារណជន ទូទៅ ក្រោមម្លប់សន្តិភាពនៃការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះជាការបញ្ជាក់បន្ថែមរបស់លោកអភិបាលខេត្ត។

ប្រជាពលរដ្ឋដែលរស់នៅតំបន់ភ្នំវល្លិ៍ ដែលពាក់ព័ន្ធនិងផ្លូវដែលកំពុងស្ថាបនាសាងសង់ខាងលើ បានគាំទ្រ អបអរសាទរ និងមានចិត្តសប្បាយរីករាយ។

ពួកគាត់បានលើកឡើងថា ផ្លូវមួយខ្សែដែលអាជ្ញាធរ និងស្ថាប័នជំនាញពាក់ព័ន្ធ កំពុងដំណើរការសាងសង់ ពិតជាបានជួយសម្រួលដល់ការលំបាករបស់អ្នកភូមិ ដោយសារដំបន់នេះ ជាកន្លែងដាំដំណាំ ដូចនេះទាមទារឲ្យមានផ្លូវល្អស្អាត សម្រាប់ដឹកកសិផល យកទៅលក់នៅលើទីផ្សារ។
ក្រៅពីផ្តល់ផលប្រយោជន៍សម្រាប់ដឹកកសិផល គឺផ្លូវនេះ ពិតជាបានផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់អ្នកភូមិជាពិសេសសិស្សានុសិស្ស ដែលធ្វើដំណើរទៅរៀននៅសាលានានា៕

អត្ថបទដែលជាប់ទាក់ទង