**មេដឹកនាំកោះតៃវ៉ាន់ បាននិយាយថា តៃវ៉ាន់ចង់បានសន្តិភាព និងកិច្ចសន្ទនាជាមួយចិន ខណៈគ្មាននរណាម្នាក់នឹងឈ្នះក្នុង សង្រ្គាមនោះទេ**អ្នកនាំពាក្យ៖ “បងប្អូនកម្មករអាចទៅធ្វើការនៅទីតាំងថ្មី និងទទួលយកដំណោះស្រាយដោយទូទាត់ជាអត្ថប្រយោជន៍ពីរោងចក្រសម្រាប់បងប្អូនដែលមិនចង់ទៅទីតាំងថ្មី”**រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង ៣លាននាក់ ដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត**ឯកឧត្ដម អ៊ុំ រាត្រី៖ សច្ចៈធម៌ជាប្រវត្តិសាស្រ្ត បានដក់ជាប់ស្ថិតស្ថេរក្នុងចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ជារៀងរហូតមក ពិសេសដោយមានថ្ងៃជ័យជំនះ ៧ មករា**ការកាន់កាប់មូលបត្របំណុលរដ្ឋាភិបាលអាម៉េរិករបស់មហាយក្សចិន បានធ្លាក់ចុះទាបជាងចក្រភពអង់គ្លេសជាលើកដំបូង ចាប់តាំងពីដើមសតវត្សរ៍នេះ**សម្តេច ហេង សំរិន៖ មានតែសន្តិភាពទេ ទើបផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសិក្ខាសាលាផ្សព្វផ្សាយ«ច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត»**ប្រទេស​ដាណឺម៉ាក​ ប្រកាស​កញ្ចប់​ជំនួយ​យោធា​ថ្មី ​ដែល​មាន​តម្លៃ​៦១៨​លាន​ដុល្លារ​ សម្រាប់​អ៊ុយក្រែន**ជំងឺកូវីដ-១៩ បានលេចឡើងវិញដោយស្ងាត់ៗ ដែលបង្កក្ដីបារម្ភកាន់តែខ្លាំងឡើងនៅក្នុងតំបន់អាស៊ី **លោក Donald Trump ថាការសន្ទនាជាមួយលោក Vladimir Putin បានដំណើរការទៅយ៉ាងល្អ ហើយកិច្ចពិភាក្សារវាងទីក្រុងមូស្គូ និងគៀវនឹងគួរតែត្រូវចាប់ផ្តើមភ្លាមៗ**បេក្ខជនចំនួន ៤១នាក់ ជាប់ក្នុងវិញ្ញាសាសរសេរលើកទី១ ក្នុងការប្រឡងជ្រើសរើសមន្រ្តីច្បាប់ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី**សម្ដេចតេជោ៖ ២០ ឧសភា ជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត**សម្តេចធិបតី ណែនាំឱ្យពិនិត្យបានច្បាស់លាស់ ជៀសវាងការបូមខ្សាច់ខុសកន្លែង ឬខុសបច្ចេកទេស**សម្តេចធិបតី ណែនាំឱ្យក្រសួងរ៉ែ សា្ថប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព**សម្តេចធិបតី អំពាវនាវដល់វិនិយោគិន សូមជ្រើសរើសយកកម្ពុជា ជាគោលដៅសម្រាប់ការវិនិយោគ**សម្តេចធិបតី ស្នើក្រសួងរ៉ែ និងថាមពល ពិនិត្យមើលលើសំណើរកំណត់អាជ្ញាប័ណ្ណ លើអាជីវកម្មក្រុមហ៊ុនស៊ីម៉ង់ត៍**សម្តេចធិបតី៖ រយៈពេល៣ថ្ងៃ សម្តេចសម្ពោធសមិទ្ធផលចំនួនពីរលើអតីតសមរភូមិសង្គ្រាម**សម្តេចធិបតី៖ នៅតំបន់ឱរ៉ាល់ខេត្តកំពង់ស្ពឺនេះ កាលពីមុនគឺជាទីតាំងសមរភូមិខ្មៅងងឹត ប៉ុន្ដែថ្ងៃនេះយើងកំពុងកសាងសមិទ្ធផលថ្មីបន្ថែមទៀតសម្រាប់កម្ពុជា**សម្តេចធិបតី៖ កម្ពុជាប្រែក្លាយពីប្រទេសនាំចូលស៊ីម៉ងត៍១០០ភាគរយពីបរទេស ទៅជាប្រទេសមានលទ្ធភាពផ្គត់ផ្គង់តម្រូវការទាំងស្រុងដោយខ្លួនឯង**សម្តេចធិបតី៖ ពាក្យសន្ដិភាពគឺសំខាន់ណាស់ គេរិះគន់នៅពេលដែលខ្ញុំនិយាយពីពាក្យសន្ដិភាពនេះ ប៉ុន្ដែខ្ញុំសុខចិត្តនិយាយពាក្យនេះទាល់តែគេយល់សប្ដិឃើញ ក៏ខ្ញុំនៅតែនិយាយ

ខេត្តកណ្តាល ត្រូវបានប្រកាសជាខេត្ដគ្មានមីន

ភ្នំពេញ៖ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធី «អបអរសាទរការប្រកាស ខេត្តកណ្តាលអស់មីន»។

ក្នុងពិធីនេះក៏មានការចូលរួមពីលោក លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន, លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល, លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា សមិទ្ធផលសកម្មភាពមីនជាង ៣០ឆ្នាំនៅកម្ពុជា គឺជាកម្លាំងចលករមួយដ៏ចាំបាច់ ដែលបាននាំមកនូវកិច្ចគាំពារ, សុខសន្តិភាព និងការអភិវឌ្ឍ ជូនប្រជាជន និងប្រទេសជាតិ។ ការបោសសម្អាតមីន និង សំណល់ជាតិផ្ទុះពីសង្រ្គាម គឺជាការងារមួយ ដ៏សំខាន់មិនអាចខ្វះបាន ក្នុងការជួយកាត់បន្ថយគ្រោះថ្នាក់ ដោយប្រែក្លាយដីរងផលប៉ះពាល់ទាំងនោះ ឲ្យក្លាយជាដីសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ដើម្បីសាងសង់លំនៅឋាន ឬធ្វើស្រែចំការ តាមតម្រូវការជាក់ស្តែង ។

ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា កម្ពុជាបានប្រែក្លាយពីប្រទេស ដែលរងគ្រោះដោយសារគ្រាប់មីន ទៅជាប្រទេសដែលចែករំលែកបទពិសោធ ក្នុងការបោសសម្អាតមីន លើឆាកអន្តរជាតិ, ជាពិសេស នៅតាមបណ្តាប្រទេសដែលកំពុងជួបប្រឈមនឹងបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ ខណៈប្រទេសមួយចំនួនកំពុងរងគ្រោះ និង រិះរកមធ្យោបាយ ដើម្បីដោះស្រាយបញ្ហា នៃការគម្រាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម, កម្ពុជាបានបោះជំហានទៅមុខគួរឲ្យកត់សម្គាល់ ក្នុងការប្រើប្រាស់វិធីសាស្ត្របោសសម្អាត ប្រកបដោយនវានុវត្តន៍។

ឧបនាយករដ្ឋមន្រ្តី បន្តថា ការពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ គួបផ្សំជាមួយការអប់រំណែនាំសំដៅកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន ក៏បានរួមចំណែកធ្វើឲ្យចំនួនគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមធ្លាក់ចុះជាបន្តបន្ទាប់។ ជាក់ស្តែង, ចំនួនជនរងគ្រោះបាន ថយចុះយ៉ាងខ្លាំងពី ៤ ៣២០នាក់ក្នុងឆ្នាំ ១៩៩៦ មកនៅត្រឹម៤១នាក់ ក្នុងឆ្នាំ២០២២។

ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងទៀតថា គិតត្រឹមខែធ្នូ ឆ្នាំ២០២២, ប្រតិបតិ្តករជាតិ និងអន្តរជាតិ ដែលរួមមាន កងយោធ-ពលខេមរភូមិន្ទ, មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព, មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC), អង្គការហេឡូត្រាស់ (HALO Trust), អង្គការម៉ែក (MAG), អង្គការជំនួយប្រជាពលរដ្ឋន័រវេស (NPA), អង្គការដោះមីនកម្ពុជា (CSHD) និងអង្គការ APOPO, បានបំពេញបេសកកម្មរបស់ខ្លួន តាមគម្រោងអាទិភាពរបស់សហគមន៍ លើផ្ទៃដីសង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ចំនួន ២ ៥៥៤ គីឡូម៉ែត្រការ៉េ ដោយរកឃើញ និងកំទេចចោលមីនប្រឆាំងមនុស្ស ចំនួន ១ ១៥៣ ២១៧ គ្រាប់, មីនប្រឆាំងរថក្រោះ ចំនួន ២៦ ១៣៥ គ្រាប់ និង សំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ៣ ០៣៤ ៧២៧គ្រាប់ ហើយបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជា ប្រមាណជាង ៩លាននាក់។

សម្រាប់ខេត្តកណ្តាល ប្រតិបត្តិករបានធ្វើការបោសសម្អាតទាំងចម្ការមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងទំហំផ្ទៃដីសរុប ចំនួន ៩ ៧៨០ ២១០ ម៉ែត្រការ៉េ ដោយបានរកឃើញ និងបានកំទេចចោលមីនប្រឆាំងមនុស្ស ចំនួន ២ ៨៧៣ គ្រាប់, មីនប្រឆាំង រថក្រោះ ចំនួន ៤៩ គ្រាប់ និង សំណល់ជាតិផ្ទុះផ្សេងទៀតចំនួន ៩៤ ២៨៩ គ្រាប់ និងមានប្រជាពលរដ្ឋទទួលផលសរុប ចំនួន ១១ ៧៣៣នាក់។

ទោះបីខេត្តកណ្តាលប្រកាសអស់មីនក្តី, ក៏ខេត្តកណ្តាលនៅបន្តមានផ្ទៃដីសង្ស័យ មានសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងទំហំប្រមាណ ១៥ ៨០៥ ២៥៣ ម៉ែត្រការ៉េ, ស្មើនឹង១៤៣ ចម្ការគ្រាប់, ក្នុងនោះមានផ្ទៃដីមានគ្រាប់បែកចង្កោម ចំនួន ៥ ៤៩៤ ០១៦ ម៉ែត្រការ៉េ ស្មើនឹង៥៨ចម្ការគ្រាប់។ កន្លងទៅ, អាជ្ញាធរមីនក៏បានប្រកាសរាជធានី-ខេត្ត ចំនួន៩ផ្សេងទៀត ជាខេត្តអស់មីន រួមមាន ខេត្តស្ទឹងត្រែង, ខេត្តកែប, ខេត្តព្រៃវែង, រាជធានីភ្នំពេញ, ខេត្តព្រះសីហនុ, ខេត្តត្បូងឃ្មុំ, ខេត្តកំពង់ចាម, ខេត្តស្វាយរៀង និង ខេត្តកំពង់ឆ្នាំង ។

ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា «ថ្ងៃនេះ យើងកំពុងរៀបចំពិធីប្រកាសខេត្តកណ្តាលអស់មីន មានន័យថា យើងនៅសល់តែ ១៥ខេត្តទៀតប៉ុណ្ណោះ ដែលនៅមានការគម្រាម ដោយសារគ្រាប់មីន។ លើសពីនេះទៀត, ក្រោមការគាំទ្រពី គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន, មូលនិធិកម្ពុជាគ្មានមីនឆ្នាំ ២០២៥ និងការឧបត្ថម្ភគាំទ្រពីដៃគូអភិវឌ្ឍន៍នានា, ក្នុងឆ្នាំ ២០២៣ នេះ, កម្ពុជាគ្រោងនឹងប្រកាសខេត្តអស់មីនចំនួន៨ខេត្តបន្ថែមទៀត បន្ទាប់ពីខេត្តកណ្តាល ក្នុងនោះ រួមមាន ខេត្តតាកែវ, ខេត្តកំពត, ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ធំ, ខេត្តសៀមរាប, ខេត្តក្រចេះ, ខេត្តមណ្ឌលគិរី និង ខេត្តរតនគិរី»៕

អត្ថបទដែលជាប់ទាក់ទង