អាជ្ញាធរខេត្តតាកែវ តែងតែចុះបង្រ្កាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ និងផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដូចភ្លៀងរលឹម
ភ្នំពេញ៖ ក្រោមការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ បានធ្វើការណែនាំដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេស លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត និង លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ត្រូវបន្តចុះស្រាវជ្រាវ សើបអង្កេត បង្រ្កាបបទល្មើសល្បែងស៊ីសង ខុសច្បាប់ គ្រប់ប្រភេទ ដើម្បីចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។
ក្នុងនោះផងដែរ អាជ្ញាធរពាក់ព័ន្ធខេត្តតាកែវ តែងតែចុះធ្វើការផ្សព្វផ្សាយ នៅតាមសាលារៀន ភូមិ សង្កាត់ ផលប៉ះពាល់ពីការប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ គ្រោះថ្នាក់ចរាចរណ៍ សុវត្ថិភាពចរាចរណ៍ ការប្រើប្រាស់អំពើហិង្សាគ្រប់រូបភាព និងអំពើឧបាយមុខគ្រប់ប្រភេទ ដែលសង្គមស្អប់ខ្ពើម ។
ដោយឡែកកន្លងមក អាជ្ញាធរមានសមត្ថកិច្ច ក៏ទទួលបានការគាំទ្រ យ៉ាងច្រើន ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលកម្លាំងសមត្ថកិច្ច ចុះបង្រ្កាបករណី ក្មេងទំនើង ល្បែងស៊ីសង គ្រឿងញៀន និងអំពើហិង្សា ដែលកើតមានឡើងនៅមូលដ្ឋានខេត្តតាកែវ ។
ស្នងការដ្ឋាននគរបាលខេត្តតាកែវ មានលេខទូរស័ព្ទសម្រាប់ទទួលព័ត៌មានទាន់ហេតុការណ៍ (២៤ម៉ោងលេី២៤ម៉ោង) ពីប្រជាពលរដ្ឋដែលមានបញ្ហាផ្សេងៗ លេខ ០៩៧ ៧៧ ៨០ ០០៥ ៖
ក្រុងដូនកែវ ០៩៧ ៧៧ ៨០ ០៦២
ស្រុកទ្រាំង ០៩៧ ៧៧ ៨០ ០៦៣
ស្រុកបូរីជលសារ ០៩៧ ៧៧ ៨០ ០៦៧
ស្រុកសំរោង ០៩៧ ៧៧ ៨០ ០៦៦
ស្រុកកោះអណ្ដែត ០៩៧ ៧៧ ៨០ ០៦៥
ស្រុកគិរីវង់ ០៩៧ ៧៧ ៨០ ០៦៩
ស្រុកអង្គរបូរី ០៩៧ ៧៧ ៨០ ០៦៤
ស្រុកបាទី ០៩៧ ៧៧ ៨០ ០៧០
ស្រុកត្រាំកក់ ០៩៧ ៧៧ ៨០ ០៧១
ស្រុកព្រៃក្បាស ០៩៧ ៧៧ ៨០ ០៦៩
មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ មានលេខទូរស័ព្ទសម្រាប់ទទួលព័ត៌មានទាន់ហេតុការណ៍ (២៤ម៉ោងលេី២៤ម៉ោង) ពីប្រជាពលរដ្ឋដែលមានបញ្ហាផ្សេងៗ ទីបញ្ជាការ 088 606 5901
ក្រុងដូនកែវ 097 5635 777
ស្រុកទ្រាំង 097 762 8866
ស្រុកត្រាំកក់ 096 573 1969
ស្រុកគីរីវង់ 097 838 3396
ស្រុកកោះអណ្ដែត 099 575 558
ស្រុកបូរីជលសារ 097 762 7766
ស្រុកសំរោង 067 900 600
ស្រុកបាទី 097 762 8855
ស្រុកព្រៃកប្បាស 012 855 502
ស្រុក អង្គរបុរី 071 964 3344៕