**យុវជនក្លាយជាអភិបាលរងស្រុក ២រូប នាំយើងទៅស្វែងយល់ពីសារៈសំខាន់ នៃការចូលរៀនវគ្គខ្លីៗ នៅសាលាជាតិរដ្ឋបាលមូលដ្ឋាន**១០ថ្ងៃ មន្ត្រីមូលដ្ឋាន ផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពជាង ៣ពាន់លើក ទូទាំងប្រទេស**ក្រសួងការងារ ចុះផ្សព្វផ្សាយស្តីពីការចូលរួមទប់ស្កាត់ និងប្រឆាំងពលកម្មលើកុមារគ្រប់រូបភាពនៅខេត្តបន្ទាយមានជ័យ**ឯកឧត្តម ហេង សួរ និងលោកជំទាវ ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា អញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបង្ហាញស្នាដៃថ្នាក់ជំនាញម្ហូបអាហារខ្មែរ-សិង្ហបុរី**ក្រុមហ៊ុនធំៗ ៤ នឹងផ្តល់ឱកាសការងារថ្មីចំនួន ៤០៩ កន្លែង សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាការងាររបស់ NEA**កម្លាំងនគរបាលឃាត់ខ្លួនបានហើយ ក្រុមជនល្មើសដែលរំលោភ និងសម្លាប់យុវតីម្នាក់ នៅក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រួស**អភិបាលខេត្តពោធិ៍សាត់ ណែនាំពលរដ្ឋដែលជាអតីតយុទ្ធជន រស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឱ្យដាំដុះដំឡូងមីពូជថ្មី ដែលអាចបង្កើនទិន្នផលបានច្រើន**រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ បានចោទប្រកាន់លោក វ៉្លាឌីមៀ ពូទីន ថាគ្មានចំណាប់អារម្មណ៍ចង់បានសន្តិភាពនៅអ៊ុយក្រែនឡើយ**តម្លៃប្រេងបានកើនឡើង បន្ទាប់ពីអ៉ីស្រាអែលត្រៀមវាយប្រហាររោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់**ប៉ាគីស្ថាន យល់ព្រមធ្វើឱ្យពាណិជ្ជកម្ម និងការវិនិយោគកាន់តែស៊ីជម្រៅជាមួយមហាយក្សចិន**ការសិក្សា៖ ជិត៦០ភាគរយនៃភូមិស្រុករបស់ប្រទេសឥណ្ឌា ដែលមានប្រហែល៣ភាគ៤នៃចំនួនប្រជាជនសរុប ប្រឈមមុខនឹងហានិភ័យខ្ពស់ពីរលកកម្តៅក្ដៅខ្លាំង**ឯកឧត្តម សាយ សំអាល់ ជំរុញបន្ថែមទៀតនូវការអនុវត្ត​គម្រោងអភិវឌ្ឍន៍​តំបន់​ឆ្នេរសមុទ្រ​កម្ពុជាឱ្យក្លាយជារបៀងសេដ្ឋកិច្ចដ៏មានសក្តានុពល ជាកន្លែង​បង្កើត​ការងារ និងជាកន្លែងសំរាប់បង្កើន​ប្រាក់​ចំណូល​​ដល់ប្រជាពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ សកម្មភាពរបស់រដ្ឋការ លោក ត្រាំ បានងាកចេញពីគោលការណ៍ច្បាប់អន្តរជាតិ ប្រព័ន្ធពហុភាគី និងកិច្ចព្រមព្រៀងជាអន្តរជាតិទាំងឡាយ ដែលអាម៉េរិកធ្លាប់ជារដ្ឋភាគីនិងហត្ថលេខី**ឯកឧត្តម សុខ លូ ណែនាំដល់ក្រុមការងារត្រូវបង្កើនការយកចិត្តទុកដាក់ សម្របសម្រួលធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ និងប្រគេនព្រះសង្ឃនៅទូទាំងខេត្តបាត់ដំបង**កម្ពុជាមានសំណាងដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត មានទស្សនវិស័យជាសកល ការព្យាករណ៍ជាយុទ្ធសាស្ត្រ និងភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ លើការងារការទូត**រដ្ឋបាលខេត្តព្រៃវែង ជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ**អគ្គនាយកដ្ឋានពន្ធដារ ប្រកាសប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៥ ចាប់ផ្តើមពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥**សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្តីពី ការជ្រើសរើសនិងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ**លោក កើត ឆែ៖ ការបំពេញការងារ និងជីវិតប្រចាំថ្ងៃ គឺមិនអាចកាត់ផ្តាច់ចេញពីបច្ចេកវិទ្យាឌីជីថលបានឡើយ**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាល និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពី៧ភូមិនៃឃុំកាហែង ស្រុកសំរោងទង

សម្តេចតេជោ៖ តួអង្គសម្តេចក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ផ្សាភ្ជាប់ទៅនឹងប្រវត្តិសាស្ត្រខ្មែរ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា តួរអង្គសម្តេចក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» បានផ្សាភ្ជាប់ទៅនឹងប្រវត្តិសាស្ត្រខ្មែរ ដែលជាយុវជនម្នាក់ក្នុងយុវជនរាប់លាននាក់ ដែលរងទុក្ខវេទនាដោយសារសង្គ្រាម និងដោយសារការសម្រេចចិត្តខុសរបស់អ្នកនយោបាយ។

សម្តេចលើកឡើងបែបនេះក្នុងឱកាសដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសម្ពោធចាក់បញ្ចាំងជាផ្លូវការភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» នាល្ងាចថ្ងៃចន្ទទី១៣ ខែមីនា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំសូមបញ្ជាក់ឡើងវិញថា វាមិនមែនជាការបំផុសរឿងដាច់ដោយឡែកនោះទេ តែតួអង្គរបស់ខ្ញុំ បានផ្សារភ្ជាប់នឹងជីវិតរបស់ជាតិខ្មែរ គឺជាយុវជនម្នាក់ក្នុងយុវជន រាប់លាននាក់ ដែលរងទុក្ខវេទនា ដោយសារសង្គ្រាម ការសម្រេចចិត្តខុសរបស់អ្នកនយោបាយ ដែលសម្រេចចិត្តធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ បានក្លាយទៅជាបញ្ហា សម្រាប់ប្រជាជន ដែលទាំងអស់គ្នាក្លាយទៅជាចំណាត់ខ្មាំងនៃសង្គ្រាម»។

សម្តេចតេជោ បញ្ជាក់ថា តួអង្គសម្តេច គឺមិនបានដាក់ឈ្មោះថាជាតួអង្គឈ្មោះ ហ៊ុន សែន នោះទេ តែប្រជាពលរដ្ឋនឹងអាចយល់បានថា មេបញ្ជារការសំរេចជានណា? ហើយ ម៉ា រ៉ានី ជានរណា? គេអាចយល់បានអំពីបញ្ហានេះ។ វាបានពាក់ព័ន្ធរួមមិនមែនរឿងដាច់ដោយឡែកនោះទេ ប៉ុន្តែជាទិដ្ឋភាពរួមនៃបញ្ហា ហើយវាអាចនឹងបន្សល់ឱ្យជាកេរមរតកឱ្យទៅអ្នកជំនាន់ក្រោយយល់ដឹង ដែលគ្រាន់តែចំណុចប៉ុណ្ណោះ គឺអាចនឹងសមល្មមយល់ថា អ្នកតស៊ូពេលនោះ នៅដែលចូលព្រៃនៅឆ្នាំ១៩៧០ គែមិនបានដឹងថាតើអ្នកណាដឹកនាំពិតប្រាកដនោះទេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដែរថា «នៅដែលចូលព្រៃនៅឆ្នាំ១៩៧០នោះ ក៏មានការចេញលេខសាររាចរមកដាក់ថា ៨៧០ យើងគិតស្មានថា ៨៧០ ជាសារាចរណែនាំរបស់សម្តេចព្រះនរោត្តម សីហនុ ឫសម្តេច ប៉ែន នុត ព្រោះពេលនោះសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គជាប្រធានរណសិរ្យរួបរួមជាតិកម្ពុជា សម្តេច ប៉ែន នុត ជានាយករដ្ឋមន្ត្រី ហើយ ខៀវ សំផន ជារដ្ឋមន្ត្រីការពារជាតិ កាលពីពេលនោះ។ យើងគិតស្មានថា ៨៧០ នេះ គឺជាសារាចរណែនាំរបស់សម្តេចព្រះនរោត្តម សីហនុ ឬក៏ជាសារាចរណែនាំរបស់សម្តេច ប៉ែន នុត យើងគិតយ៉ាងដូចនេះ ក្រោយមកលេចចេញឈ្មោះ ប៉ុល យើងក៏គិតថាប្រហែលជាឈ្មោះសំងាត់របស់សម្តេចព្រះនរោត្តម សីហនុ ឫក៏ឈ្មោះសំងាត់របស់សម្តេច ប៉ែន នុត ចឹងចំណុចអស់ទាំងនេះតើវាមានផលប្រយោជន៍ទេ សម្រាប់អ្នកស្រាវជ្រាវប្រវត្ថិសាស្ត្រ, វាពិតជាមានផ្តល់ផលប្រយោជន៍ ហើយអ្នកស្រាវជ្រាវទាំងឡាយបានដឹងអំពីដំណើរវិវឌ្ឍន៍ នៃសភាពការណ៍ពីដំណាក់កាលមួយ ទៅកាន់ដំណាក់កាលមួយ ភាពបត់បែននៃសភាពការណ៍ ដែលនេះវាជារឿងដែលចាំបាច់ត្រូវធ្វើនូវរឿងនេះ»។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ប្រជាពលរដ្ឋកម្ពុជា អាចនឹងយល់បានហើយថា ចាប់ផ្តើមពីយកជីវិតធ្វើដើមទុននោះហើយ បានធ្វើឱ្យសភាពការវិវឌ្ឍន៍ នាំប្រទេសជាតិរហូតមកដល់ពេលនេះ ដែលមិនអាចផ្តាច់ចេញ ពីបញ្ហានឹងបាននោះទេ ហើយតួអង្គ ហ៊ុន សែន គឺមិនមែនគ្រាន់តែ ហ៊ុន សែន នោះទេ ក៏ប៉ុន្តែវាបានផ្សាភ្ជាប់ទៅនឹងជីវិតរបស់ប្រជាជន ចាប់ពីពេលនោះ រហីតមកដល់ពេលនេះផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង