**សម្តេចធិបតី៖ រាជរដ្ឋាភិបាលផ្ដល់​អាទិភាពខ្ពស់ចំពោះវិស័យអប់រំ និង ការបណ្តុះបណ្តាលវិជ្ជាជីវៈ**សម្តេច ឃួន សុដារី៖ នៅក្នុងនីតិកាលទី៧ការទូតសភា បានចូលរួមលើកកម្ពស់ តួនាទីរបស់កម្ពុជា ក្នុងការជំរុញកិច្ចសន្ទនាដើម្បីសន្តិភាពនិងវិបុលភាព ជូនប្រជាពលរដ្ឋ**សម្តេចធិបតី៖ សមត្ថភាពគ្រូសំខាន់ណាស់ សម្រាប់ការបណ្តុះបណ្តាល រៀនក្រោមដើមឈើអាចនឹងមានលទ្ធផលល្អ បើមានគ្រូពូកែ**សម្តេចធិបតី គាំទ្រនិងឯកភាពលើគោលនយោបាយរបស់ក្រសួងអប់រំ ចំពោះការពង្រឹងសមត្ថភាពគុណវុឌ្ឍិរបស់គ្រូបង្រៀនឱ្យមានគុណភាព**១០ថ្ងៃ មន្ត្រីមូលដ្ឋានផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពជាង ៣ពាន់លើកទូទាំងប្រទេស!**អភិសន្ដិបណ្ឌិត ស សុខា នឹងអញ្ជើញជាអធិបតីក្នុងពិធីចាប់ពូលការប្រកួតបាល់បាត់ពានរង្វាន់ SOCCER LEAGUE លើកទី៨ ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥**សម្តេចធិបតី អញ្ជើញសម្ពោធសមិទ្ធផល កំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងប្រគល់សញ្ញាបត្រជូននិស្សិត និងគរុនិស្សិត**ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះផ្សព្វផ្សាយស្តីពីការចូលរួមទប់ស្កាត់ និងប្រឆាំងពលកម្មលើកុមារគ្រប់រូបភាពនៅខេត្តកណ្តាល**ក្រសួងការងារ ចុះផ្សព្វផ្សាយស្តីពីការចូលរួមទប់ស្កាត់ និងប្រឆាំងពលកម្មលើកុមារគ្រប់រូបភាពនៅខេត្តប៉ៃលិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងផ្ដល់យោបល់លើសេចក្ដីព្រាងផែនការយុទ្ធសាស្ត្រស្ដីពីការគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ**រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពីធីរំលឹក ទិវាជាតិនៃការចងចាំ ២០ ឧសភា**កងកម្លាំងជួរមុខការពារព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ទទួលបានអាវភ្លៀងជាអំណោយយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**ប្រតិភូនគរបាលឥណ្ឌូនេស៊ីថា សន្តិសុខនៅកម្ពុជា មានភាពល្អប្រសើរ ខុសពីអ្វីដែលធ្លាប់បានលឺ ពីការផ្សព្វផ្សាយនូវព័ត៌មានមួយចំនួន ដែលធ្លាប់បន្ទុចបង្អាប់កម្ពុជាកន្លងមក**ឯកឧត្តម ជា សុមេធី ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Bawitlung Vanlalvawna ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា**ឯកឧត្តម ជា សុមេធី ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា**ព្រោះស្រលាញ់ ប្រពន្ធគាំទ្រ និងថ្នាក់ដឹកនាំផ្ដល់ឱកាស លោក ជុំ នី ឈប់រត់ម៉ូតូឌុប ចូលធ្វើប្រជាការពារ!**សេវាកម្មអ៊ីនធឺណេតផ្កាយរណប Starlink របស់លោក អ៊ីឡុន ម៉ាស បានបើកដំណើរការក្នុងប្រទេសបង់ក្លាដែស**លោក ហ្សេលេនស្គី៖ ទីក្រុងកៀវនិងបណ្តាដៃគូរបស់ខ្លួន កំពុងពិចារណារៀបចំឱ្យមានកិច្ចប្រជុំកម្រិតខ្ពស់រវាងអ៊ុយក្រែន រុស្ស៉ី សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ដើម្បីជាផ្នែកនៃកិច្ចប្រឹងប្រែងជំរុញឱ្យសង្រ្គាមនៅអ៊ុយក្រែន**ប៉ូឡូញ រឹបអូសសំបកកង់យន្តហោះប្រភេទ Boeing ដឹកអ្នកដំណើរ ទម្ងន់សរុបប្រហែល ៥តោន ដែលត្រូវដឹកជញ្ជូនឆ្លងកាត់ប្រទេសបេឡារុស និងរុស្ស៉ី

សម្តេចតេជោ៖ មានក្រុមហ៊ុនបរទេស៣ ធ្លាប់ស្នើសុំថតរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» តែសម្តេចបដិសេធ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មានក្រុមហ៊ុនបរទេសចំនួន៣ បានមកជួបសម្តេចដើម្បីស្នើសុំថតរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» តែសម្តេចមិនឲ្យថតទេ។

មានប្រសាសន៍ខណៈដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសម្ពោធចាក់បញ្ចាំងជាផ្លូវការភាពយន្តរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី នាល្ងាចថ្ងៃចន្ទទី១៣ ខែមីនា ឆ្នាំ២០២៣ សម្ដេចបានបញ្ជាក់ថា ការមិនឲ្យថត ដោយសារមិនចង់ឲ្យមានការយករឿងជីវិតផ្ទាល់ខ្លួនរបស់សម្តេច យកទៅកាឡៃខុសពីការពិតជាក់ស្តែង។

សម្តេចតេជោបន្ថែមថា «ក្រោយរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី បានចាក់ផ្សាយតាមវិទ្យុ មានក្រុមហ៊ុន៣ ជាក្រុមហ៊ុនបរទេស បានមកជួបខ្ញុំ ហើយមានក្រុមហ៊ុនមួយនោះមករហូតដល់ ២ដង ខ្ញុំមិនព្រមឲ្យថតទេ។ ហើយបើអ្នកឯងថត គឺខ្ញុំឲ្យយកសេណារីយោ ដែលមាននៅក្រោមរឿងភាគនិទាន កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី។ រឿងរបស់ខ្ញុំ មិនអាចយកទៅកាឡៃបានទេ ព្រោះបើមិនអញ្ចឹងធ្វើឲ្យអ្វីដែល ជាសាច់រឿងពិត ក្លាយទៅជារឿងភូតកុហក»។

ភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ដែលជាភាពយន្តបែប​ប្រវត្តិសាស្ត្រ និងឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងបុព្វហេតុជាតិមាតុភូមិនោះ បានថតចប់ជាស្ថាពរហើយ។

នេះជាភាពយន្តទាក់ទិន​ដំណើរ​​ជីវិត​ពិត​របស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងសម័យសង្គ្រាម លន់ នល់ រដ្ឋប្រហារ​ទម្លាក់​សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ការរត់ចូលព្រៃម៉ាកគីសម័យកាល​នៃ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ការឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរក​កម្លាំង​អ្នក​ស្នេហាជាតិ មករំដោះប្រទេសចេញពីរបបប៉ុលពត ការជួបជុំភរិយាសម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩។

ខ្សែភាពយន្តនេះ បានបង្ហាញពីខ្សែជីវិតតស៊ូរបស់សម្តេចតេជោ ពីកុមារភាពត្រូវចាកចេញ​ពី​មាតាបិតា បងប្អូនបង្កើតនៅភូមិកំណើត ទៅស្វែងរកការសិក្សារៀនសូត្រ នៅរាជធានី​ភ្នំពេញ ដោយស្នាក់អាស្រ័យជាមួយ​ព្រះសង្ឃក្នុងវត្តនាគវ័ន្ត។

ខ្សែភាពយន្តប្រវត្តិសាស្ត្រនេះមានប្រមាណ ៥២ភាគ ហើយចំណាយពេលវេលាថត​រយៈ​ពេល​​ជាងមួយឆ្នាំ។ ក្រុមការងារផលិតភាពយន្តនេះ បានជ្រើសរើសតួសំដែងសំខាន់ៗចំនួន ១០៣នាក់ តួប្រជាជនយ៉ាងតិច ៥០០នាក់ ព្រមទាំងកងកម្លាំង ៥០០នាក់ផ្សេងទៀត ដើម្បីចូលរួមសំដែងក្នុងឈុតឆាកធំៗ។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ភាពយន្តដែលទាក់ទងទៅនឹង​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រជាតិនេះ ចំណាយថវិកាសម្រាប់ផលិតប្រមាណជា ៦លានដុល្លារអាមេរិក។ ថវិកាដែលចំណាយថតភាពយន្តនេះ មិនមែនជាថវិកាជាតិនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង