**យុវជនក្លាយជាអភិបាលរងស្រុក ២រូប នាំយើងទៅស្វែងយល់ពីសារៈសំខាន់ នៃការចូលរៀនវគ្គខ្លីៗ នៅសាលាជាតិរដ្ឋបាលមូលដ្ឋាន**១០ថ្ងៃ មន្ត្រីមូលដ្ឋាន ផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពជាង ៣ពាន់លើក ទូទាំងប្រទេស**ក្រសួងការងារ ចុះផ្សព្វផ្សាយស្តីពីការចូលរួមទប់ស្កាត់ និងប្រឆាំងពលកម្មលើកុមារគ្រប់រូបភាពនៅខេត្តបន្ទាយមានជ័យ**ឯកឧត្តម ហេង សួរ និងលោកជំទាវ ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា អញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបង្ហាញស្នាដៃថ្នាក់ជំនាញម្ហូបអាហារខ្មែរ-សិង្ហបុរី**ក្រុមហ៊ុនធំៗ ៤ នឹងផ្តល់ឱកាសការងារថ្មីចំនួន ៤០៩ កន្លែង សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាការងាររបស់ NEA**កម្លាំងនគរបាលឃាត់ខ្លួនបានហើយ ក្រុមជនល្មើសដែលរំលោភ និងសម្លាប់យុវតីម្នាក់ នៅក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រួស**អភិបាលខេត្តពោធិ៍សាត់ ណែនាំពលរដ្ឋដែលជាអតីតយុទ្ធជន រស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឱ្យដាំដុះដំឡូងមីពូជថ្មី ដែលអាចបង្កើនទិន្នផលបានច្រើន**រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ បានចោទប្រកាន់លោក វ៉្លាឌីមៀ ពូទីន ថាគ្មានចំណាប់អារម្មណ៍ចង់បានសន្តិភាពនៅអ៊ុយក្រែនឡើយ**តម្លៃប្រេងបានកើនឡើង បន្ទាប់ពីអ៉ីស្រាអែលត្រៀមវាយប្រហាររោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់**ប៉ាគីស្ថាន យល់ព្រមធ្វើឱ្យពាណិជ្ជកម្ម និងការវិនិយោគកាន់តែស៊ីជម្រៅជាមួយមហាយក្សចិន**ការសិក្សា៖ ជិត៦០ភាគរយនៃភូមិស្រុករបស់ប្រទេសឥណ្ឌា ដែលមានប្រហែល៣ភាគ៤នៃចំនួនប្រជាជនសរុប ប្រឈមមុខនឹងហានិភ័យខ្ពស់ពីរលកកម្តៅក្ដៅខ្លាំង**ឯកឧត្តម សាយ សំអាល់ ជំរុញបន្ថែមទៀតនូវការអនុវត្ត​គម្រោងអភិវឌ្ឍន៍​តំបន់​ឆ្នេរសមុទ្រ​កម្ពុជាឱ្យក្លាយជារបៀងសេដ្ឋកិច្ចដ៏មានសក្តានុពល ជាកន្លែង​បង្កើត​ការងារ និងជាកន្លែងសំរាប់បង្កើន​ប្រាក់​ចំណូល​​ដល់ប្រជាពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ សកម្មភាពរបស់រដ្ឋការ លោក ត្រាំ បានងាកចេញពីគោលការណ៍ច្បាប់អន្តរជាតិ ប្រព័ន្ធពហុភាគី និងកិច្ចព្រមព្រៀងជាអន្តរជាតិទាំងឡាយ ដែលអាម៉េរិកធ្លាប់ជារដ្ឋភាគីនិងហត្ថលេខី**ឯកឧត្តម សុខ លូ ណែនាំដល់ក្រុមការងារត្រូវបង្កើនការយកចិត្តទុកដាក់ សម្របសម្រួលធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ និងប្រគេនព្រះសង្ឃនៅទូទាំងខេត្តបាត់ដំបង**កម្ពុជាមានសំណាងដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត មានទស្សនវិស័យជាសកល ការព្យាករណ៍ជាយុទ្ធសាស្ត្រ និងភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ លើការងារការទូត**រដ្ឋបាលខេត្តព្រៃវែង ជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ**អគ្គនាយកដ្ឋានពន្ធដារ ប្រកាសប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៥ ចាប់ផ្តើមពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥**សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្តីពី ការជ្រើសរើសនិងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ**លោក កើត ឆែ៖ ការបំពេញការងារ និងជីវិតប្រចាំថ្ងៃ គឺមិនអាចកាត់ផ្តាច់ចេញពីបច្ចេកវិទ្យាឌីជីថលបានឡើយ**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាល និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពី៧ភូមិនៃឃុំកាហែង ស្រុកសំរោងទង

អភិបាលខេត្តកំពង់ចាម បង្ហាញសមិទ្ធផលសំខាន់ៗមួយចំនួន ដែលសម្រេចបានក្នុងឆ្នាំ២០២២

ភ្នំពេញ៖ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម, អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានបង្ហាញនូវសមិទ្ធផលសំខាន់ៗមួយចំនួន ដែលសម្រេចបានក្នុងឆ្នាំកន្លងទៅ។

ពិធីបើកសន្និបាតនេះ បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែមីនាឆ្នាំ ២០២៣ នៅសាសសន្និសីទសាលាខេត្តកំពង់ចាម ក្រោមវត្តមានលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា ព្រមទាំងថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។

លោក អ៊ុន ចាន់ដា បានថ្លែងថា សមិទ្ធផលសំខាន់ៗមួយចំនួនដែលយើងបានខិតខំរួមគ្នាពុះពារសម្រេចបានក្នុងឆ្នាំកន្លងទៅដែលមានជាអាទិ៍៖

*ទី១៖ ការងារសន្តិសុខ និងសណ្តាប់ធ្នាប់
*កងកម្លាំងនគរបាល កងរាជអាវុធហត្ថ តំបន់ប្រតិបត្តិការសឹករងកំពង់ចាម បានបន្តសហការ នឹងបានចូលរួមពីកម្លាំងអនុវត្តច្បាប់នានា អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងការគាំទ្រការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន តាមរយៈការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បានរួមគ្នាយ៉ាងសកម្មក្នុងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសនានា ក្នុងខេត្តកាន់តែមានប្រសិទ្ធភាពថែមទៀត។

ជាមួយគ្នានេះការងារបង្ក្រាបបទល្មើស និងអាជីវកម្មផ្លូវភេទ សកម្មភាពក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ បទល្មើសសេដ្ឋកិច្ចគ្រប់ប្រភេទ ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក៏ដូចជាវិធានការបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ គ្រោះអគ្គិភ័យ អាវុធជាតិផ្ទុះ ក៏បានខិតខំប្រឹងប្រែងអនុវត្តន៍យ៉ាងសស្រាក់ស និងទទួលបានការគាំទ្រ ការចូលរួមកាន់តែច្រើនពីសាធារណជន ការគ្រប់គ្រងវត្តមានជនបរទេសអន្តោប្រវេសន៍ ក៏ត្រូវបានយកចិត្តទុកដាក់ជាបន្ថែមទៀត និងកាន់តែទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។

*ទី២៖ ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ខេត្តកំពង់ចាម ក្នុងឆ្នាំ២០២២ មានចំនួន ២០៩គម្រោង ក្នុងនោះ ប្រើប្រាស់ថវិការបស់រដ្ឋបាលខេត្ត ចំនួន ២៣គម្រោង ដោយបានរៀបចំកិច្ចលទ្ធកម្ម និងចុះកិច្ចសន្យាទាំង២៣ គម្រោង និងបានអនុវត្តបញ្ចប់គម្រោង ១០០% ចំនួន ២៣គម្រោង។ មូលនិធីក្រុង-ស្រុក គម្រោងមូលនិធិក្រុង-ស្រុកបានចំនួន ៤៩គម្រោង។ គម្រោងទាំងនោះត្រូវបានពិនិត្យលើភាពត្រឹមត្រូវនៃសំណើគម្រោង និងសម្របសម្រួលជាមួយ មន្ទីរជំនាញដើម្បីពិនិត្យបញ្ជាក់បច្ចេកទេសដែលពាក់ព័ន្ធនឹងជំនាញរបស់ខ្លួន។ មូលនិធិឃុំ-សង្កាត់ ចំនួន ១៣៧គម្រោង ដោយមានការជួយសម្របសម្រួលសិក្សារៀបចំឯកសារនានា ពីមន្ត្រីគាំទ្របច្ចេកទេស និងទីចាត់ការផែនការ និងវិនិយោគ ត្រូវបាន ពិនិត្យលើភាពត្រឹមត្រូវនៃសំណើគម្រោង និងសម្របសម្រួលជាមួយមន្ទីរជំនាញ ដើម្បីពិនិត្យបញ្ជាក់បច្ចេកទេសដែលពាក់ព័ន្ធនឹងជំនាញរបស់ខ្លួន។ ជាលទ្ធផល គម្រោងទាំង ១៣៧គម្រោង បានបញ្ចប់កិច្ចសន្យាបានចំនួន ៣៥ គម្រោង,បានបញ្ចប់ការសាងសង់ ១០០% មានចំនួន ១៣៣គម្រោង កំពុងអនុវត្តចំនួន ២គម្រោង និងមិនទាន់បានអនុវត្តចំនួន ២គម្រោង។

*ទី៣៖ ការផ្តល់សេវាសាធារណៈអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត និងការិយាល័យច្រកចេញចូលតែមួយក្រុង-ស្រុក បានលើកកម្ពស់គុណភាព ប្រសិទ្ធភាពរហ័ស តម្លាភាព និងគណនេយ្យភាព តាមរយៈ ការប្រមូលផ្ដុំការផ្តល់សេវារដ្ឋបាល លើវិស័យនានា នៅនឹងកន្លែងតែមួយធានានូវការបង្ខិតសវាកៀកនឹងជិតប្រជាពលរដ្ឋ។ ជាក់ស្តែង អង្គភាពច្រកចេញចូលតែមួយនៃសាលាខេត្ត បានផ្តល់សេវាជូនប្រជាពលរដ្ឋសរុបចំនួន ៣២.៨៩៥ សេវា និងចំនួន ១៩០.៦២៤សវា នៅតាមការិយាល័យច្រកចេញចូលតែមួយក្រុង-ស្រុក។

*ទី៤៖ ការដោះស្រាយសំណើរសំណូមពរ របស់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានខិតខំប្រឹងប្រែងដោះស្រាយសំណើរ សំណូមពរ និងបញ្ហាប្រឈមនៅមូលដ្ឋានដែលប្រជាពលរដ្ឋ បានលើកឡើងតាមរយៈវេទិការរបស់ក្រុមប្រឹក្សាខេត្ត និងការចុះជួបដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ និងការតាមរយៈបណ្តាញសង្គម។

លោកអភិបាលខេត្ត បានថ្លែងទៀតថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាល ខ្ញុំលើកទឹកចិត្ត លោក លោកស្រី សមាជិក សមាជិកានៃអង្គសន្និបាតផ្តល់នូវការគាំទ្រ និងចូលរួមខិតខំអស់កម្លាំងកាយ ប្រាជ្ញាស្មារតី ដើម្បីពិភាក្សាឲ្យបានផុលផុសអំពីសមិទ្ធផល បញ្ហាប្រឈម និងដំណោះស្រាយ ព្រមជាមួយនឹងផ្តល់នូវបទពិសោធន៍ល្អៗ សម្រាប់ជាមូលដ្ឋានក្នុងការកំណត់ទិសដៅការងារឆ្នាំ ២០២៣ នេះ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង