**អភិបាលខេត្តពោធិ៍សាត់ ណែនាំពលរដ្ឋដែលជាអតីតយុទ្ធជន រស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឱ្យដាំដុះដំឡូងមីពូជថ្មី ដែលអាចបង្កើនទិន្នផលបានច្រើន**រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ បានចោទប្រកាន់លោក វ៉្លាឌីមៀ ពូទីន ថាគ្មានចំណាប់អារម្មណ៍ចង់បានសន្តិភាពនៅអ៊ុយក្រែនឡើយ**តម្លៃប្រេងបានកើនឡើង បន្ទាប់ពីអ៉ីស្រាអែលត្រៀមវាយប្រហាររោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់**ប៉ាគីស្ថាន យល់ព្រមធ្វើឱ្យពាណិជ្ជកម្ម និងការវិនិយោគកាន់តែស៊ីជម្រៅជាមួយមហាយក្សចិន**ការសិក្សា៖ ជិត៦០ភាគរយនៃភូមិស្រុករបស់ប្រទេសឥណ្ឌា ដែលមានប្រហែល៣ភាគ៤នៃចំនួនប្រជាជនសរុប ប្រឈមមុខនឹងហានិភ័យខ្ពស់ពីរលកកម្តៅក្ដៅខ្លាំង**ឯកឧត្តម សាយ សំអាល់ ជំរុញបន្ថែមទៀតនូវការអនុវត្ត​គម្រោងអភិវឌ្ឍន៍​តំបន់​ឆ្នេរសមុទ្រ​កម្ពុជាឱ្យក្លាយជារបៀងសេដ្ឋកិច្ចដ៏មានសក្តានុពល ជាកន្លែង​បង្កើត​ការងារ និងជាកន្លែងសំរាប់បង្កើន​ប្រាក់​ចំណូល​​ដល់ប្រជាពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ សកម្មភាពរបស់រដ្ឋការ លោក ត្រាំ បានងាកចេញពីគោលការណ៍ច្បាប់អន្តរជាតិ ប្រព័ន្ធពហុភាគី និងកិច្ចព្រមព្រៀងជាអន្តរជាតិទាំងឡាយ ដែលអាម៉េរិកធ្លាប់ជារដ្ឋភាគីនិងហត្ថលេខី**ឯកឧត្តម សុខ លូ ណែនាំដល់ក្រុមការងារត្រូវបង្កើនការយកចិត្តទុកដាក់ សម្របសម្រួលធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ និងប្រគេនព្រះសង្ឃនៅទូទាំងខេត្តបាត់ដំបង**កម្ពុជាមានសំណាងដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត មានទស្សនវិស័យជាសកល ការព្យាករណ៍ជាយុទ្ធសាស្ត្រ និងភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ លើការងារការទូត**រដ្ឋបាលខេត្តព្រៃវែង ជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ**អគ្គនាយកដ្ឋានពន្ធដារ ប្រកាសប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៥ ចាប់ផ្តើមពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥**សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្តីពី ការជ្រើសរើសនិងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ**លោក កើត ឆែ៖ ការបំពេញការងារ និងជីវិតប្រចាំថ្ងៃ គឺមិនអាចកាត់ផ្តាច់ចេញពីបច្ចេកវិទ្យាឌីជីថលបានឡើយ**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាល និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពី៧ភូមិនៃឃុំកាហែង ស្រុកសំរោងទង**ក្រសួងការបរទេសអាមេរិក បានប្រកាសចេញការរឹតត្បិតទិដ្ឋាកា នៃបណ្តាក្រុមហ៊ុនទេសចរណ៍មានមូលដ្ឋាននៅក្នុងប្រទេសឥណ្ឌា**ប្រមុខកងទ័ពជើងគោកប៉ាគីស្ថាន ឧត្តមសេនីយ៍ Asim Munir នឹងត្រូវដំឡើងឋានន្តរសក្តិជា នាយឧត្តមសេនីយ៍ផ្កាយ៥ផុតលេខ**ចក្រភពអង់គ្លេស បានសម្រេចចិត្តផ្អាកកិច្ចចរចាពាណិជ្ជកម្មសេរីជាមួយអ៉ីស្រាអែល**តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥**ប្រទេសអូស្ត្រាលីបង្កជាគ្រោះទឹកជំនន់ភ្លាមៗ ដោយបានហូរច្រោះបណ្ដាលឱ្យលិចលង់នៅតាមបណ្តាទីក្រុងជាច្រើន**ឆ្មាំសមុទ្រហ្វីលីពីន និងសហរដ្ឋអាមេរិកបានចូលរួមជាលើកដំបូងក្នុងការធ្វើសមយុទ្ធជើងទឹករួមគ្នាមួយ

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ សម្រាប់និស្សិតទាំង៣ជំនាន់ជាង៤០០នាក់



ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃចន្ទ ៧រោច ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន សម្រាប់និស្សិតទាំង៣ជំនាន់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង គណៈគ្រប់គ្រងវិទ្យាស្ថាន សាស្រ្តាចារ្យ មន្ត្រីពាក់ព័ន្ធ និងនិស្សិតជាច្រើនរូប។

កម្មវិធីបើកបវេសនកាលនាឱកាសនេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងទទួលស្វាគមន៍ដល់និស្សិតទាំង៣ជំនាន់ ជាពិសេសនិស្សិតដែលទើបតែទទួលបានជោគជ័យ ក្នុងការប្រឡងជ្រើសរើសឱ្យចូលសិក្សានៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ក្នុងឆ្នាំសិក្សា២០២២-២០២៣ ព្រមទាំងជាឱកាសសម្រាប់និស្សិត បានទទួលស្តាប់ប្រសាសន៍ល្អៗពីថ្នាក់ដឹកនាំ ក្នុងន័យសំណេះសំណាល និងលើកទឹកចិត្តដល់និស្សិតទាំងអស់ ឱ្យខិតខំប្រឹងប្រែងរៀនសូត្របន្ថែម ដើម្បីក្លាយខ្លួនជាបញ្ញាវន្ត ដែលមានចំណេះដឹង ជំនាញច្បាស់លាស់ និងសីលធម៌វិជ្ជាជីវៈល្អ ក្នុងការចូលរួមអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូន របស់ប្រទេសជាតិ។

សម្រាប់ឆ្នាំសិក្សាថ្មីនេះ វិទ្យាស្ថានកំពុងបណ្តុះបណ្តាលនិស្សិតមានសរុបចំនួន ៤២២នាក់។ជាមួយគ្នានេះដែរ បន្ថែមពីលើការបណ្តុះបណ្តាលនៅក្នុងវិទ្យាស្ថានដោយផ្ទាល់ ពីសំណាក់សាស្រ្តាចារ្យដែលមានគរុកោសល្យច្បាស់លាស់ និងពោរពេញដោយបទពិសោធន៍ វិទ្យាស្ថានក៏បានរៀបចំឱ្យមានការចុះកម្មសិក្សា សម្រាប់និស្សិតឆ្នាំទី២ នៅចុងឆមាសទី២ នៅតាមស្ថាប័នពាក់ព័ន្ធមួយចំនួន រួមមាន៖ មន្ទីរសាធារណការ និងដឹកជញ្ជូន (១៤ខេត្ត/រាជធានី) កំពង់ផែស្វយ័ត សមាគមភស្តុភារកម្ម មន្ទីរពិសោធន៍តេជោសែន និងក្រុមហ៊ុនឯកជនជាដៃគូ។

ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ណែនាំឱ្យគណៈគ្រប់គ្រងវិទ្យាស្ថាន ស្វះស្វែងគ្រប់មធ្យោបាយ ក្នុងការសហការជាមួយសាកលវិទ្យាល័យដៃគូ ដៃគូអភិវឌ្ឍន៍នានា ក៏ដូចជាផ្នែកឯកជនពីបរទេស ជំរុញឱ្យមានការរៀបចំបាឋកថា ឬ វគ្គបណ្តុះបណ្តាលខ្លីៗ (ដោយផ្ទាល់ ឬ តាមប្រព័ន្ធonline) ក្នុងន័យផ្ទេរពុទ្ធិ ចែករំលែកចំណេះដឹង ព្រមទាំងការរៀបចំឱ្យមានកម្មសិក្សាទៅក្រៅប្រទេស ដើម្បីលើកកម្ពស់ការកសាងធនធានយុវជន ដែលជាអ្នកបន្តវេនក្នុងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាពនាពេលអនាគត។

ក្នុងនាមជាថ្នាក់ដឹកនាំ ដែលពោរពេញដោយសមត្ថភាព និងបទពិសោធន៍ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំដល់ប្អូនៗនិស្សិតទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបយកចំណេះដឹងឱ្យអស់ពីលទ្ធភាព និងសមត្ថភាព ហើយបន្ថែមពីលើការរៀនសូត្រ ត្រូវមានទំនាក់ទំនងល្អ ចេះជួយគ្នាក្នុងការចែករំលែកចំណេះដឹងទៅមក រវាងគ្នា និងគ្នា។

ទន្ទឹមនឹងនេះ វិទ្យាស្ថានគួររៀបចំឱ្យមានទីប្រឹក្សាផ្នែកសិក្សា ដែលសមាសភាពអាចជាថ្នាក់ដឹកនាំក្រសួង សាស្ត្រាចារ្យ ឬ សិស្សច្បង ដើម្បីជួយតម្រង់ទិស ណែនាំ និងផ្លាស់ប្តូរបទពិសោធន៍ក្នុងការសិក្សា។

សូមជម្រាបជូនដែរថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ត្រូវបានបង្កើតឡើង ក្រោមគំនិតផ្តួចផ្តើម និងការតាំងចិត្តដ៏មោះមុត ប្រកបដោយចក្ខុវិស័យច្បាស់លាស់របស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ក្នុងគោលបំណងបណ្តុះបណ្តាលធនធានមនុស្ស អ្នកបន្តវេនរបស់កម្ពុជា ឱ្យមានជំនាញច្បាស់លាស់ ចំណេះដឹងទូលំទូលាយ មានសីលធម៌ អត្តចរិត ចរិយាសម្បត្តិត្រឹមត្រូវ ដើម្បីដោះស្រាយ បញ្ហាវិបត្តិកង្វះ អ្នកជំនាញ អ្នកបច្ចេកទេស ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន នាពេលបច្ចុប្បន្ន និងទៅអនាគត ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិជាមួយរាជរដ្ឋាភិបាល ៕

អត្ថបទដែលជាប់ទាក់ទង