អង្គការ UN ប្រាប់រុស្ស៊ីឲ្យចាកចេញពីអ៊ុយក្រែន
បរទេស៖ មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) បានថ្កោលទោសរុស្ស៊ីម្ដងទៀត ចំពោះការលុកលុយអ៊ុយក្រែនរបស់ខ្លួន ដោយអំពាវនាវឱ្យក្រុងម៉ូស្គូដកខ្លួនចេញជាបន្ទាន់ និងបញ្ចប់ការប្រយុទ្ធគ្នា។
មួយឆ្នាំចាប់តាំងពីលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យមានការឈ្លានពាន ដែលលោកបានហៅថាជា “ប្រតិបត្តិការយោធាពិសេស” ប្រទេសចំនួន ១៤១ បានគាំទ្រដំណោះស្រាយដែលអំពាវនាវឱ្យមាន “សន្តិភាពពេញលេញ យុត្តិធម៌ និងយូរអង្វែង” នៅអ៊ុយក្រែន។ ប្រទេសចំនួន ៣២ បានបដិសេធមិនបោះឆ្នោត ខណៈដែលប្រទេសចំនួន ៧ រួមទាំងប្រទេសរុស្ស៊ីបានបោះឆ្នោតប្រឆាំង។
នេះគឺជាការវិភាគអំពីរបៀបដែលប្រទេសនីមួយៗបានបោះឆ្នោតនៅក្នុង UNGA នៅទីក្រុងញូវយ៉កកាលពីថ្ងៃព្រហស្បតិ៍។