ឆៀកចល័តតាមខេត្ត នឹងដំណើរការ នៅខេត្តតាកែវ ឧត្តរមានជ័យ ត្បូងឃ្មុំ ស្ទឹងត្រែង ចាប់ពីថ្ងៃទី១៣ – ១៧ មីនា
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)ចល័ត នឹងដំណើរការជូនបងប្អូនប្រជាពលរដ្ឋ នៅខេត្តតាកែវ ឧត្តរមានជ័យ ត្បូងឃ្មុំ ស្ទឹងត្រែង ពីថ្ងៃទី ១៣ – ១៧ ខែមីនា ឆ្នាំ ២០២៣ ។
ក្រសួងបញ្ជាក់ថា អាស្រ័យដូចបានជម្រាបជូនខាងលើ សូមម្ចាស់យានយន្តទាំងអស់ យករថយន្តទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) តាមកាលកំណត់កុំបីខាន។
ចំពោះព័ត៌មានទីតាំង៖ CMVIC : ០១២ ៩៩០ ២២៣ | ០៦៩ ៥៦៧ ៨២២ | ០៧១ ៧១៧ ៥៥៥៥ | (HK) : ០១២ ៧៨៨ ១១៤ ៕