ព្រះវិហារថ្មីស្រឡាងនៃវត្តកុក្កដវនារាមព្រៃមាន់ ត្រូវបានកាត់ប្ញសសីមាសម្ពោធឆ្លង
បន្ទាយមានជ័យ៖ ព្រះវិហារនិងសមិទ្ធផលនានា ក្នុងវត្តកុក្កដវនារាមព្រៃមាន់ នៅភូមិព្រៃមាន់ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ត្រូវបានកាត់ប្ញសសីមាសម្ពោធឆ្លង ក្រោមអធិបតីភាព ឯកឧត្តម គោស៊ុំ សារឿត សមាជិករដ្ឋសភា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី សមាជិករដ្ឋសភា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងមានការចូលរួមពី អាជ្ញាធរ ខេត្ត ស្រុក ឃុំ ភូមិ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
ថ្លែងនាឱកាសនោះ ឯកឧត្តម គោ ស៊ុំ សារឿត បានបញ្ជាក់ថា ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី សមាជិករដ្ឋសភា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងក្នុងនាមឯកឧត្តមផ្ទាល់ សូមសម្តេងនូវក្តីមោទនភាព ចំពោះសមិទ្ធផលជា ផ្លែផ្កា ដែលកើតចេញពីព្រះមន្ត្រីសង្ឈ ព្រះសង្ឈ អាចារ្យ គណៈកម្មការ សប្បុរសជននិងពុទ្ធបរិស័ទជិត ឆ្ងាយ បានរួបរួមសាមគ្គីគ្នាកសាងសមិទ្ធផលព្រះវិហារនេះឡើង សម្រាប់ជាប្រយោជន៍សាធារណៈ ។ ម្យ៉ាងវិញទៀតដូចយើងបានដឹងហើយថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាយើង បានបញ្ជាក់យ៉ាងច្បាស់ថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ភាគច្រើនលើសលប់នៃប្រជាជនកម្ពុជា ចាត់ទុកព្រះពុទ្ធ សាសនា គឺជាផ្នែកមួយនៃអត្តសញ្ញាណរបស់ជាតិ ។ ជាមួយគ្នានោះ រាជរដ្ឋាភិបាល ដែលមានសម្តេចតេ ជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍវិស័យព្រះ ពុទ្ធសាសនា ដើម្បីជាប្រយោជន៍ក្នុងការរួមចំណែកពង្រឹងសាមគ្គីភាព ការលើកកម្ពស់វប្បធម៌នៃការយោគ យល់គ្នា ក្នុងចំណោមពុទ្ធសាសនិក ក៏ដូចជាប្រជាជនកម្ពុជារបស់យើងទូទៅផងដែរ ។
ឯកឧត្តមបានបញ្ជាក់ទៀតថា ដើម្បីរួមគ្នាកសាងកម្ពុជាឲ្យក្លាយទៅជាសង្គមមួយ ដែលមាមការអភិវឌ្ឍរីកចម្រើន គ្មានអំពើហឹង្សា គ្មានការរំលោភសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ចូលរួមចំណែកធ្វើឲ្យសង្គមកម្ពុជា នៅតែជាសង្គមមួយមានមូលធនសង្គមដ៏រឺងមាំ ពោលគឺជាសង្គម ដែលមានប្រជាជនប្រ កបដោយចំណេះដឹងជ្រៅជ្រះ មានគុណធម៌ សិលធម៌ ចរិយាធម៌ សាមគ្គីធម៌ និងជាប្រទេសដែលសម្បូររុងរឿង បន្តនូវអរិយធម៌ខ្ពង់ខ្ពស់ត្រចះត្រចង់ ល្អផូរផង់ប្រកបដោយសុខសន្តិភាពនិរន្តរ៍ ។
ថ្លែងនាឱកាសនោះ ឯកឧត្តម គោស៊ុំ សារឿត ក៏បានរំលឹកពីប្រវត្តិដ៏ជូរចត់ ក្នុងអំឡុងពេល៣ឆ្នាំ ៨ខែនិង២០ថ្ងៃ នៃរបបប្រល័យពូជសាស ប៉ុលពត បានបំផ្លាញសង្គមជាតិយើងឲ្យវិនាសអន្តរាយ ហិនហោងដល់ប្ញសគល់ ។មាតុភូមិ និងប្រជាជនកម្ពុជ រួមទាំងវិស័យព្រះពុទ្ធសាសនា ព្រះសង្ឈ ពុទ្ធសាសនិក ដទៃទៀត ត្រូវទទលរងគញរោះយ៉ាងធ្ងន់ធ្ងរ ខាងបញ្ញាស្មារតី ធនធានមនុស្ស សម្ភារៈបរិក្ខា មធ្យោបាយ ជាដង្ហើមរបស់ជាតិ លើគ្រប់វិស័យក៏ត្រូវបានវិនាសអន្តរាយគ្មានសេសសល់ឡើយ ។ ក្រោយថ្ងៃជ័យជំនះ ៧មករា ១៩៧៩ របរប្រល័យពូជសាសន៍ត្រូវបានផ្តួលរលំ យើងបានរួមគ្នាស្តារនិងកសាងប្រទេសជាតិឡើងវិញចាប់ពីបាតដៃទទេរ ដោយឆ្លងកាត់ការលំបាក រាប់ម៉ឺនជំពូក ឧបសគ្គតូចធំរាប់មិនអស់ ប៉ុន្តែក្រោមការដឹកនាំដ៏ឈ្លាសវ៉ៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោហ៊ុន សែន ប្រទេសជាតិ ទទួលបានសុខសន្តិភាពលើផ្ទៃប្រទេស និងមានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យយ៉ាងឆាប់រហ័ស ។ឆ្លៀតឱកាសនោះផងដែរ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋគ្រប់រូប អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានទៅបោះឆ្លោត និងការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងពេលនិងក្រោយបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងមក ។នៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ ខាងមុខនេះ នឹងមានការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នាផងដែរ៕