ក្រសួងព្រះបរមរាជវាំង៖ ករណីអគ្គីភ័យឆាបឆេះអគារព្រះរាជដំណាក់តូច នៅសៀមរាបយប់មិញ គឺដោយសារឆ្លងចរន្ទអគ្គិសនី
ភ្នំពេញ៖ ក្រសួងព្រះបរមរាជវាំង បានបញ្ជាក់ថា អគ្គីភ័យដែលបានឆាបឆេះអគារព្រះរាជដំណាក់តូច នៃរាជដំណាក់ នៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ គឺដោយសារតែការឆ្លងចរន្ទអគ្គិសនី(ទុស្សសេខ្សែភ្លើង)។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរម រាជវាំងនាព្រឹកថ្ងៃទី១៣ ខែមីនានេះ
បន្ទាប់ពីករណីនេះកើតឡើង ក្រសួងព្រះបរមរាជវាំងមានការសោកស្តាយជា ពន់ពេកចំពោះព្រឹត្តិការណ៍ជាអកុសលមួយនេះ។
ចំពោះករណីអគ្គីភ័យខាងលើនេះដែរលោកហ៊ុន ម៉ានី ប្រធានសភាពសហព័ន្ធយុវជនកម្ពុជា ( សសយក ) តាមរយៈហ្វេសប៊ុកក៏បានលើកឡើងដែរថា ទូលព្រះបង្គំពិតជាមានសេចក្តីរន្ធត់ និងសោកស្តាយពន់ពេក ដោយបានទទួលដំណឹងអំពីអគ្គិភ័យដែលបានឆាបឆេះ ព្រះរាជដំណាក់ខេត្តសៀមរាប កាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ៕