**យុវជនក្លាយជាអភិបាលរងស្រុក ២រូប នាំយើងទៅស្វែងយល់ពីសារៈសំខាន់ នៃការចូលរៀនវគ្គខ្លីៗ នៅសាលាជាតិរដ្ឋបាលមូលដ្ឋាន**១០ថ្ងៃ មន្ត្រីមូលដ្ឋាន ផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពជាង ៣ពាន់លើក ទូទាំងប្រទេស**ក្រសួងការងារ ចុះផ្សព្វផ្សាយស្តីពីការចូលរួមទប់ស្កាត់ និងប្រឆាំងពលកម្មលើកុមារគ្រប់រូបភាពនៅខេត្តបន្ទាយមានជ័យ**ឯកឧត្តម ហេង សួរ និងលោកជំទាវ ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា អញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបង្ហាញស្នាដៃថ្នាក់ជំនាញម្ហូបអាហារខ្មែរ-សិង្ហបុរី**ក្រុមហ៊ុនធំៗ ៤ នឹងផ្តល់ឱកាសការងារថ្មីចំនួន ៤០៩ កន្លែង សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាការងាររបស់ NEA**កម្លាំងនគរបាលឃាត់ខ្លួនបានហើយ ក្រុមជនល្មើសដែលរំលោភ និងសម្លាប់យុវតីម្នាក់ នៅក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រួស**អភិបាលខេត្តពោធិ៍សាត់ ណែនាំពលរដ្ឋដែលជាអតីតយុទ្ធជន រស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឱ្យដាំដុះដំឡូងមីពូជថ្មី ដែលអាចបង្កើនទិន្នផលបានច្រើន**រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ បានចោទប្រកាន់លោក វ៉្លាឌីមៀ ពូទីន ថាគ្មានចំណាប់អារម្មណ៍ចង់បានសន្តិភាពនៅអ៊ុយក្រែនឡើយ**តម្លៃប្រេងបានកើនឡើង បន្ទាប់ពីអ៉ីស្រាអែលត្រៀមវាយប្រហាររោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់**ប៉ាគីស្ថាន យល់ព្រមធ្វើឱ្យពាណិជ្ជកម្ម និងការវិនិយោគកាន់តែស៊ីជម្រៅជាមួយមហាយក្សចិន**ការសិក្សា៖ ជិត៦០ភាគរយនៃភូមិស្រុករបស់ប្រទេសឥណ្ឌា ដែលមានប្រហែល៣ភាគ៤នៃចំនួនប្រជាជនសរុប ប្រឈមមុខនឹងហានិភ័យខ្ពស់ពីរលកកម្តៅក្ដៅខ្លាំង**ឯកឧត្តម សាយ សំអាល់ ជំរុញបន្ថែមទៀតនូវការអនុវត្ត​គម្រោងអភិវឌ្ឍន៍​តំបន់​ឆ្នេរសមុទ្រ​កម្ពុជាឱ្យក្លាយជារបៀងសេដ្ឋកិច្ចដ៏មានសក្តានុពល ជាកន្លែង​បង្កើត​ការងារ និងជាកន្លែងសំរាប់បង្កើន​ប្រាក់​ចំណូល​​ដល់ប្រជាពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ សកម្មភាពរបស់រដ្ឋការ លោក ត្រាំ បានងាកចេញពីគោលការណ៍ច្បាប់អន្តរជាតិ ប្រព័ន្ធពហុភាគី និងកិច្ចព្រមព្រៀងជាអន្តរជាតិទាំងឡាយ ដែលអាម៉េរិកធ្លាប់ជារដ្ឋភាគីនិងហត្ថលេខី**ឯកឧត្តម សុខ លូ ណែនាំដល់ក្រុមការងារត្រូវបង្កើនការយកចិត្តទុកដាក់ សម្របសម្រួលធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ និងប្រគេនព្រះសង្ឃនៅទូទាំងខេត្តបាត់ដំបង**កម្ពុជាមានសំណាងដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត មានទស្សនវិស័យជាសកល ការព្យាករណ៍ជាយុទ្ធសាស្ត្រ និងភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ លើការងារការទូត**រដ្ឋបាលខេត្តព្រៃវែង ជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ**អគ្គនាយកដ្ឋានពន្ធដារ ប្រកាសប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៥ ចាប់ផ្តើមពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥**សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្តីពី ការជ្រើសរើសនិងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ**លោក កើត ឆែ៖ ការបំពេញការងារ និងជីវិតប្រចាំថ្ងៃ គឺមិនអាចកាត់ផ្តាច់ចេញពីបច្ចេកវិទ្យាឌីជីថលបានឡើយ**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាល និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពី៧ភូមិនៃឃុំកាហែង ស្រុកសំរោងទង

សម្ដេច ស ខេង៖ ប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យ ឌីជីថល» ពិតជាមានសារៈសំខាន់ និងឆ្លើយតបនឹងបរិបទ បច្ចុប្បន្ន

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យ ឌីជីថល» ពិតជាមានសារៈសំខាន់ និងឆ្លើយតបនឹងបរិបទ បច្ចុប្បន្ន ក្នុងគោលបំណងបន្តលើកកម្ពស់តម្លៃស្ត្រីដែលមិនអាចកាត់ថ្លៃបានក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាការចូលរួមយ៉ាងសកម្មក្នុងការពន្លឿនកិច្ច អភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសនៅក្នុងយុគសម័យឌីជីថលនេះ។

មានប្រសាសន៍ក្នុងឱកាសសម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើទី១១២ ឆ្នាំ២០២៣ ប្រារព្ធនៅវិមាន៧មករា នារសៀលថ្ងៃអាទិត្យ ៦រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ។

សម្ដេចក្រឡាហោមបានថ្លែងថា ក្រៅពីការចូលរួមការងារក្នុងវិស័យសាធារណៈ នារីមានតួនាទីជាកាតព្វកិច្ចដ៏សំខាន់មួយមិនអាចខ្វះបាន គឺជាអ្នកបង្កើតនូវអ្នកបន្តវេនពីមួយជំនាន់ ទៅមួយជំនាន់រហូតមានឈ្មោះថា «នារីជាមាតាពិភពលោក»។

សម្ដេចចាត់ទុកការប្រារព្ធទិវាអន្តរជាតិនារី ៨មិនា មិនមែនមានន័យថា ជាការប្រគល់សិទ្ធិដល់នារីតែមួយថ្ងៃនោះទេ តែដើម្បីឲ្យចងចាំថាសិទ្ធិនារី គឺជាសិទ្ធិមនុស្ស ដែលមិនអាចខ្វះបាន និងមានលក្ខណៈពិសេសបន្ថែមមួយចំនួន ដែលនារីត្រូវតែទទួលបានការគោរព និងធានាសិទ្ធិ គឺសិទ្ធិក្នុងការចូលរួមបង្កើត ការពារ អភិវឌ្ឍន៍គ្រប់វិស័យ និងជា អ្នកអប់រំ ថែទាំ និងទ្រទ្រង់បរិស្ថានក្នុងការរស់នៅរបស់មនុស្សគ្រប់ជំនាន់។

សម្ដេចបានទាញចំណាប់អារម្មណ៍អង្គពិធីថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិរបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាបានយកចិត្តទុកដាក់ និង លើកកម្ពស់សិទ្ធិជូនស្ត្រី ដោយបានចាត់ទុកស្ត្រីគឺជាឆ្អឹងខ្នងសេដ្ឋកិច្ច ក៏ដូចជាកម្លាំង ចលករដែលបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ហើយបានបង្កើតកាលានុវត្តភាពជូនស្ត្រីទាំងអស់អោយមានឱកាសអភិវឌ្ឍចំណេះដឹង ជំនាញ បច្ចេកទេស និងផ្តល់ ឱកាសអោយស្ត្រីមានការងារធ្វើក្នុងវិស័យសាធារណៈ និងក្នុងជួររាជរដ្ឋាភិបាល។

សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថាក្រសួងមហាផ្ទៃ ក៏បានធ្វើអោយប្រសើរឡើងនូវសមធ៌មយេនឌ័រ និងបរិយាប័ន្ន ដោយដាក់បញ្ចូល និងតាមដានត្រួតពិនិត្យ វាយតម្លៃរាល់សកម្មភាព ដែលឆ្លើយតបទៅនឹងការផ្ដល់ឱកាស និងផលប្រយោជន៍ដល់ស្រ្តី និងបុរស ប្រកបដោយសមធ៌ម ទាំងនៅក្នុងជួរមន្ត្រីរាជការស៊ីវិល និងកងកម្លាំងក្រោមឱ វាទនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជានៅក្នុងចំណោមប្រជាពលរដ្ឋ ដែលជាអ្នកទទួលផលប្រយោជន៍ពីសេវាសាធារណៈ ដែលបានផ្តល់ជូនដោយ ក្រសួងមហាផ្ទៃ ៕

អត្ថបទដែលជាប់ទាក់ទង