**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

ឯកឧត្ដម វេង សាខុន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាលាពុទ្ធិកបឋមសិក្សាកម្រងវត្តមុនី និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ៤០០នាក់

ភ្នំពេញ៖ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងលោកជំទាវ នាព្រឹកថ្ងៃអាទិត្យ ៦រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសាលាពុទ្ធិកបឋមសិក្សាកម្រងវត្តមុនីរតនៈ និងដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ៤០០នាក់ ស្ថិតនៅវត្តមុនីរតនៈ ស្ថិតនៅឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

មានមតិសំណេះសំណាលទៅកាន់លោកយាយ លោកតា ពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមកជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅឃុំហាន់ជ័យ និងជាពិសេសនៅទូទាំងស្រុកកំពង់សៀម និងជូនពរដល់ប្រជាពលរដ្ឋឱ្យជួបតែពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ ក៏បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះពុទ្ធបរិស័ទ សប្បុរសជន គណៈកម្មការអាចារ្យវត្ត និងជាពិសេសក្រុមការងារចុះមូលដ្ឋានភូមិ និងឃុំហាន់ជ័យទាំងអស់ដែលបានសាមគ្គីគ្នាយ៉ាងល្អរៀបចំពិធីបុណ្យឆ្លងនេះឡើងប្រកបដោយបរិយាកាសសប្បាយរីករាយ ដើម្បីរួមគ្នាលើកស្ទួយផ្នែកពុទ្ធចក្ររបស់យើង។

ឯកឧត្តមបានបន្ថែមថា បរិយាកាសសប្បាយរីករាយនេះអាចប្រព្រឹត្តទៅបាន ក៏ដោយសារកិច្ចខិតខំប្រឹងប្រែងលះបង់ទាំងកំលាំងកាយចិត្ត របស់សម្តេចតេជោដើម្បីប្រែក្លាយប្រទេសដ៏កំសត់មួយនេះ មកជាប្រទេសដែលមានធនធានពេញក្នុងដៃ ប្រកបដោយសាមគ្គីភាព និង ឯកភាពផ្ទៃក្នុងយ៉ាងរឹងមាំសម្រាប់ប្រជាពលរដ្ឋយើងបានរស់នៅជួបជុំគ្រួសារ បងប្អូន កូនចៅយ៉ាងមានក្តីសុខក្រោមម្លប់សុខសន្តិភាព។ ម្លប់សន្តិភាពនេះហើយ បានបន្តនាំមកនូវការអភិវឌ្ឍថ្មីៗជាបន្តបន្ទាប់ ព្រមជាមួយនឹងមានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសំខាន់ៗជាបន្តបន្ទាប់ ជា ពិសេសប្រទេសយើងនឹងធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្ត ការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ នាខែឧសភាខាងមុខនេះ។

ភាពជោគជ័យមួយទៀត ដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោសម្រេចបានគួរជាទីមោទនៈបំផុត គឺការយកឈ្នះលើជម្ងឺឆ្លងកូវីដ-១៩ តាមរយៈយុទ្ធនាការបញ្ជាទិញវ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ មិនឱ្យខ្វះ និងការចាក់ស្រោចវ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋយើងទាំងអស់នៅគ្រប់មូលដ្ឋាន។មួយវិញទៀត ដើម្បីរក្សាលំនឹងដល់ជីវភាពគ្រួសារក្រីក្រក្នុងកិច្ចគាំពារសង្គម។

រាជរដ្ឋាភិបាលមិនត្រឹមតែមានលទ្ធភាពក្នុងការរក្សាបាននូវស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេសយើងនោះទេ ហើយថែមទាំងបាន និងកំពុងបន្តការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាផ្លូវល្បឿនលឿនជាច្រើនខ្សែជាបន្តបន្ទាប់ ផ្លូវរថភ្លើង ស្ពាន ប្រលានយន្តហោះ កំពង់ផែ មន្ទីរពេទ្យ សាលារៀន។ល។

នៅថ្ងៃអនាគត រាជរដ្ឋាភិបាលនឹងបញ្ចេញកញ្ជប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រេជាពលរដ្ឋក្រីក្រជួបការលំបាកក្នុងជីវភាពមិនប្រកាន់អាយុ និងគណបក្សណានោះទេ ទន្ទឹមនឹងនេះក៏មានគម្រោងការគាំទ្រជាច្រើនទៀត ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបន្ថែមទៀតដែលអាចជម្រុញឲ្យុប្រទេសយើងឱ្យទទួលបានកាន់តែរីកចម្រើនថែមទៀត។

មុននឹងបញ្ចប់ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋយើងទាំងអស់ដែលគ្រប់អាយុបោះឆ្នោតនៅក្នុងឃុំហាន់ជ័យ និង ទូទាំងស្រុកកំពង់សៀម ខេត្តកំពង់ចាម ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោជាប្រធាន ទាំងអស់គ្នា ដែលនឹងប្រព្រឹត្តទៅ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

សូមជម្រាបជូនថា ដើម្បីចូលរួមក្នុងការទូទាត់ការងារសង់សង់កន្លងមក ឯកឧត្តមប្រគេនជូនព្រះចៅអធិការវត្តនូវបច្ច័យសរុបចំនួន ១៦លានរៀល។ ហើយចំពោះប្រជាពលរដ្ឋដែលបានចូលរួមចំនួន៤០០នាក់ គឺម្នាក់ៗទទួលបានថវិកា ២មុឺនរៀលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង