ឯកឧត្តម អ៊ុន ចាន់ដា ចូលរួមក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជន
ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជន ខេត្តកំពង់ចាម នារសៀលថ្ងៃសៅរ៍ ៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣ កន្លងទៅ។
ពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សស្រុកបាធាយ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ប៉ាន សូរស័ក្តិ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកបាធាយ ឯកឧត្តម ងួន សុជាតិ សមាជិករដ្ឋសភា និងជាអនុប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម ឯកឧត្តម លន់ លឹមថៃ សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម លោក លោកស្រីប្រធានក្រុម អនុប្រធានក្រុមការងារស្រុក ឃុំ ភូមិ សមាជិក សមាជិកា យុវជនគណបក្សប្រជាជនកម្ពុជា និងមន្ត្រីគណបក្សពាក់ព័ន្ធចូលរួមប្រមាណ ៧៥០ នាក់ ៕