ឯកឧត្តម អ៊ូច ភា ដឹកនាំកិច្ចប្រជុំបូកសរុបការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ ឆ្នាំ២០២២ និងលើកទិសដៅភារកិច្ច ឆ្នាំ២០២៣
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ក្នុងសាលប្រជុំគណបក្សខេត្ត មានរៀបចំកិច្ចប្រជុំ បូកសរុបការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ ឆ្នាំ២០២២ និងលើកទិសដៅភារកិច្ច ឆ្នាំ២០២៣ ស្ថិតក្រោមអធិបភាព ឯកឧត្តម អ៊ូច ភា ប្រធានក្រុមការងារយុវជនគណបក្សខេត្តតាកែវ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិក យុវជនគណបក្ស សាខាបក្សមន្ទីរអង្គភាពជុំវិញខេត្ត និង ក្រុង ស្រុក ព្រមទាំង សមាជិក សមាជិការពាក់ព័ន្ធជាច្រើន៕