**ក្រសួងការងារ ចុះផ្សព្វផ្សាយស្តីពីការចូលរួមទប់ស្កាត់ និងប្រឆាំងពលកម្មលើកុមារគ្រប់រូបភាពនៅខេត្តបន្ទាយមានជ័យ**ឯកឧត្តម ហេង សួរ និងលោកជំទាវ ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា អញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបង្ហាញស្នាដៃថ្នាក់ជំនាញម្ហូបអាហារខ្មែរ-សិង្ហបុរី**ក្រុមហ៊ុនធំៗ ៤ នឹងផ្តល់ឱកាសការងារថ្មីចំនួន ៤០៩ កន្លែង សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាការងាររបស់ NEA**កម្លាំងនគរបាលឃាត់ខ្លួនបានហើយ ក្រុមជនល្មើសដែលរំលោភ និងសម្លាប់យុវតីម្នាក់ នៅក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រួស**អភិបាលខេត្តពោធិ៍សាត់ ណែនាំពលរដ្ឋដែលជាអតីតយុទ្ធជន រស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឱ្យដាំដុះដំឡូងមីពូជថ្មី ដែលអាចបង្កើនទិន្នផលបានច្រើន**រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ បានចោទប្រកាន់លោក វ៉្លាឌីមៀ ពូទីន ថាគ្មានចំណាប់អារម្មណ៍ចង់បានសន្តិភាពនៅអ៊ុយក្រែនឡើយ**តម្លៃប្រេងបានកើនឡើង បន្ទាប់ពីអ៉ីស្រាអែលត្រៀមវាយប្រហាររោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់**ប៉ាគីស្ថាន យល់ព្រមធ្វើឱ្យពាណិជ្ជកម្ម និងការវិនិយោគកាន់តែស៊ីជម្រៅជាមួយមហាយក្សចិន**ការសិក្សា៖ ជិត៦០ភាគរយនៃភូមិស្រុករបស់ប្រទេសឥណ្ឌា ដែលមានប្រហែល៣ភាគ៤នៃចំនួនប្រជាជនសរុប ប្រឈមមុខនឹងហានិភ័យខ្ពស់ពីរលកកម្តៅក្ដៅខ្លាំង**ឯកឧត្តម សាយ សំអាល់ ជំរុញបន្ថែមទៀតនូវការអនុវត្ត​គម្រោងអភិវឌ្ឍន៍​តំបន់​ឆ្នេរសមុទ្រ​កម្ពុជាឱ្យក្លាយជារបៀងសេដ្ឋកិច្ចដ៏មានសក្តានុពល ជាកន្លែង​បង្កើត​ការងារ និងជាកន្លែងសំរាប់បង្កើន​ប្រាក់​ចំណូល​​ដល់ប្រជាពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ សកម្មភាពរបស់រដ្ឋការ លោក ត្រាំ បានងាកចេញពីគោលការណ៍ច្បាប់អន្តរជាតិ ប្រព័ន្ធពហុភាគី និងកិច្ចព្រមព្រៀងជាអន្តរជាតិទាំងឡាយ ដែលអាម៉េរិកធ្លាប់ជារដ្ឋភាគីនិងហត្ថលេខី**ឯកឧត្តម សុខ លូ ណែនាំដល់ក្រុមការងារត្រូវបង្កើនការយកចិត្តទុកដាក់ សម្របសម្រួលធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ និងប្រគេនព្រះសង្ឃនៅទូទាំងខេត្តបាត់ដំបង**កម្ពុជាមានសំណាងដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត មានទស្សនវិស័យជាសកល ការព្យាករណ៍ជាយុទ្ធសាស្ត្រ និងភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ លើការងារការទូត**រដ្ឋបាលខេត្តព្រៃវែង ជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ**អគ្គនាយកដ្ឋានពន្ធដារ ប្រកាសប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៥ ចាប់ផ្តើមពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥**សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្តីពី ការជ្រើសរើសនិងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ**លោក កើត ឆែ៖ ការបំពេញការងារ និងជីវិតប្រចាំថ្ងៃ គឺមិនអាចកាត់ផ្តាច់ចេញពីបច្ចេកវិទ្យាឌីជីថលបានឡើយ**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាល និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពី៧ភូមិនៃឃុំកាហែង ស្រុកសំរោងទង**ក្រសួងការបរទេសអាមេរិក បានប្រកាសចេញការរឹតត្បិតទិដ្ឋាកា នៃបណ្តាក្រុមហ៊ុនទេសចរណ៍មានមូលដ្ឋាននៅក្នុងប្រទេសឥណ្ឌា**ប្រមុខកងទ័ពជើងគោកប៉ាគីស្ថាន ឧត្តមសេនីយ៍ Asim Munir នឹងត្រូវដំឡើងឋានន្តរសក្តិជា នាយឧត្តមសេនីយ៍ផ្កាយ៥ផុតលេខ

បុណ្យទន្លេនៅខេត្តកំពង់ធំ ទាក់ទាញភ្ញៀវទេសចរចូលរួមជាង ១លាននាក់

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ បានទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋឱ្យចូលទស្សនា ប្រមាណជាង១លាន១២ម៉ឺននាក់ ខណៈពិធីបុណ្យនេះកំពុងបន្តលេងរហូតដល់ថ្ងៃទី១១ និងទី១២ ខែមីនាថែមទៀត ព្រោះចំថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ បានទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋឱ្យចូលទស្សនាប្រមាណ ១,១២៨,៥០០នាក់។

ឯកឧត្ដម រដ្ឋមន្ត្រីបានបញ្ជាក់លម្អិតថា៖* ថ្ងៃទី៧ ខែមីនា មានប្រមាណ១៨,៥០០នាក់* ថ្ងៃទី៨ ខែមីនា ប្រមាណ៣៨៥,០០០នាក់* ថ្ងៃទី៩ ខែមីនា ម្រមាណ៤០៥,០០០នាក់* ថ្ងៃទី១០ ខែមីនា មានប្រមាណ៣២០,០០០នាក់ សរុបចំនួន៤៣ថ្ងៃ មានប្រមាណ១,១២៨,៥០០នាក់។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបន្តទៀតថា ភាគច្រើនជាប្រជាពលរដ្ឋមកពីក្រុង-ស្រុកទាំង៩ទូទាំង ខេត្តកំពង់ធំ និងប្រជាពលរដ្ឋមកពីបណ្ដាខេត្តជាប់ព្រំប្រទល់ ពិសេសខេត្តជាប់បឹងទន្លេសាប ដូចជា ខេត្តសៀមរាម កំពង់ចាម កំពង់ឆ្នាំង ព្រះវិហារ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តស្ទឹងត្រែង ខេត្តក្រចេះជាដើម។

ឯកឧត្ដមបញ្ជាក់ដែរថា ប្រជាពលរដ្ឋនិងភ្ញៀវទេសចរមានការសប្បាយរីករាយខ្លាំងណាស់ ម្យ៉ាងជាព្រិត្តិការណ៍ធំក្រោយកូវីដ១៩ផង និងចំថ្ងៃទិវានារីអន្តរជាតិ៨មីនាផង ហើយម្យ៉ាងពួកគាត់សរសើរអំពីការរៀបចំតុបតែងភ្លើងលម្អបុណ្យគួរឱ្យទាក់ទាញ ពួកគាត់ចូលរួមទស្សនាការសម្ដែងសិល្បៈ របាំ និងចម្រៀងសម័យ ព្រមទាំងទិញដូរផលិតផល-ទំនិញ និងម្ហូបអាហារដែលអាជីវករ-សិប្បករលក់ជូននៅតាមស្ដង់ពិព័រណ៍ផលិតផលក្នុងស្រុកនានា។

តាមការឱ្យដឹងពីសំណាក់ឯកឧត្ដម ងួន រតនៈ អភិបាលខេត្តកំពង់ធំ នឹងអនុញ្ញាតឱ្យពិធីបុណ្យទន្លេនេះ បន្តលេងកម្សាន្តនៅថ្ងៃទី១១ និងទី១២ ខែមីនាថែមទៀត ព្រោះចំថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ម្យ៉ាងប្រជាពលរដ្ឋក៏ចង់នៅដើរលេងកម្សាន្តបន្តទៀត ហើយអាជីវករក៏នៅបន្តលក់ដូរបានកាក់កប រាល់ថ្ងៃរាល់យប់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង