**រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ បានចោទប្រកាន់លោក វ៉្លាឌីមៀ ពូទីន ថាគ្មានចំណាប់អារម្មណ៍ចង់បានសន្តិភាពនៅអ៊ុយក្រែនឡើយ**តម្លៃប្រេងបានកើនឡើង បន្ទាប់ពីអ៉ីស្រាអែលត្រៀមវាយប្រហាររោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់**ប៉ាគីស្ថាន យល់ព្រមធ្វើឱ្យពាណិជ្ជកម្ម និងការវិនិយោគកាន់តែស៊ីជម្រៅជាមួយមហាយក្សចិន**ការសិក្សា៖ ជិត៦០ភាគរយនៃភូមិស្រុករបស់ប្រទេសឥណ្ឌា ដែលមានប្រហែល៣ភាគ៤នៃចំនួនប្រជាជនសរុប ប្រឈមមុខនឹងហានិភ័យខ្ពស់ពីរលកកម្តៅក្ដៅខ្លាំង**ឯកឧត្តម សាយ សំអាល់ ជំរុញបន្ថែមទៀតនូវការអនុវត្ត​គម្រោងអភិវឌ្ឍន៍​តំបន់​ឆ្នេរសមុទ្រ​កម្ពុជាឱ្យក្លាយជារបៀងសេដ្ឋកិច្ចដ៏មានសក្តានុពល ជាកន្លែង​បង្កើត​ការងារ និងជាកន្លែងសំរាប់បង្កើន​ប្រាក់​ចំណូល​​ដល់ប្រជាពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ សកម្មភាពរបស់រដ្ឋការ លោក ត្រាំ បានងាកចេញពីគោលការណ៍ច្បាប់អន្តរជាតិ ប្រព័ន្ធពហុភាគី និងកិច្ចព្រមព្រៀងជាអន្តរជាតិទាំងឡាយ ដែលអាម៉េរិកធ្លាប់ជារដ្ឋភាគីនិងហត្ថលេខី**ឯកឧត្តម សុខ លូ ណែនាំដល់ក្រុមការងារត្រូវបង្កើនការយកចិត្តទុកដាក់ សម្របសម្រួលធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ និងប្រគេនព្រះសង្ឃនៅទូទាំងខេត្តបាត់ដំបង**កម្ពុជាមានសំណាងដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត មានទស្សនវិស័យជាសកល ការព្យាករណ៍ជាយុទ្ធសាស្ត្រ និងភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ លើការងារការទូត**រដ្ឋបាលខេត្តព្រៃវែង ជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ**អគ្គនាយកដ្ឋានពន្ធដារ ប្រកាសប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៥ ចាប់ផ្តើមពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥**សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្តីពី ការជ្រើសរើសនិងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ**លោក កើត ឆែ៖ ការបំពេញការងារ និងជីវិតប្រចាំថ្ងៃ គឺមិនអាចកាត់ផ្តាច់ចេញពីបច្ចេកវិទ្យាឌីជីថលបានឡើយ**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាល និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពី៧ភូមិនៃឃុំកាហែង ស្រុកសំរោងទង**ក្រសួងការបរទេសអាមេរិក បានប្រកាសចេញការរឹតត្បិតទិដ្ឋាកា នៃបណ្តាក្រុមហ៊ុនទេសចរណ៍មានមូលដ្ឋាននៅក្នុងប្រទេសឥណ្ឌា**ប្រមុខកងទ័ពជើងគោកប៉ាគីស្ថាន ឧត្តមសេនីយ៍ Asim Munir នឹងត្រូវដំឡើងឋានន្តរសក្តិជា នាយឧត្តមសេនីយ៍ផ្កាយ៥ផុតលេខ**ចក្រភពអង់គ្លេស បានសម្រេចចិត្តផ្អាកកិច្ចចរចាពាណិជ្ជកម្មសេរីជាមួយអ៉ីស្រាអែល**តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥**ប្រទេសអូស្ត្រាលីបង្កជាគ្រោះទឹកជំនន់ភ្លាមៗ ដោយបានហូរច្រោះបណ្ដាលឱ្យលិចលង់នៅតាមបណ្តាទីក្រុងជាច្រើន**ឆ្មាំសមុទ្រហ្វីលីពីន និងសហរដ្ឋអាមេរិកបានចូលរួមជាលើកដំបូងក្នុងការធ្វើសមយុទ្ធជើងទឹករួមគ្នាមួយ**លោក Taku Eto បានលាលែងចេញពីតំណែងហើយបន្ទាប់ពីរូបលោកបានធ្វើការអត្ថាធិប្បាយមួយពាក់ព័ន្ធអង្ករ ដោយបង្កឱ្យមានការរិះគន់ និងការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់ប្រជាជនជប៉ុន

សម្ដេចក្រឡាហោម៖ រាជរដ្ឋាភិបាលបន្ដខិតខំប្រឹងប្រែងធ្វើយ៉ាងណាមិនឲ្យកម្ពុជាធ្លាក់ចូលក្នុងបញ្ជីប្រផេះជាថ្មី នៃប្រទេសមានហានិភ័យលាងលុយកខ្វក់

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងតែបន្ដខិតខំប្រឹងប្រែង ដើម្បីធ្វើយ៉ាងណាមិនឲ្យ ប្រទេសកម្ពុជា ធ្លាក់ចូលក្នុងបញ្ជីប្រផេះជាថ្មី នៃក្រុមប្រទេសដែលមានហានិភ័យអំពើលាងលុយកខ្វក់។

ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម បានលើកឡើងថា បើទោះបីអង្គការ FATF បានដកប្រទេសកម្ពុជា ចេញពីបញ្ជីប្រផេះក៏ពិតមែន ប៉ុន្ដែរាជរដ្ឋាភិបាលកម្ពុជា មិនទាន់ស្កប់ស្កល់នូវអ្វីដែលទទួលបាននៅពេលនេះទេ ពោលអ្វីដែលធ្វើបន្ដទៀតនោះ គឺប្រឹងប្រែងដើម្បីកុំឲ្យកម្ពុជាធ្លាក់ចូលបញ្ជីប្រផេះជាថ្មី។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ទោះបីអង្គហ្វាត សម្រេចឲ្យយើងបានចាកចេញពីបញ្ជីប្រផេះ ប៉ុន្ដែយើងក៏មិនត្រូវស្កប់ស្កល់នឹងលទ្ធផលដែលយើងបានធ្វើនោះទេ។ យើងត្រូវបន្ដខិតខំប្រឹងប្រែងឲ្យកាន់តែខ្លាំងបន្ថែមទៀត ដើម្បីជាការពង្រឹងនូវការជឿទុកចិត្ត ពីគ្រប់មជ្ឈដ្ឋានដែលមានការពាក់ព័ន្ធ ទាំងការវិនិយោគក្នុងស្រុក ក្រៅស្រុក ភ្ញៀវទេសចរនានាដែលមានការពាក់ព័ន្ធ»។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ទៀតថា គណៈកម្មការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ កំពុងតែរៀបចំនូវរបាយការណ៍បូកសរុបដកពិសោធន៍ ហើយបន្ទាប់ពីនោះនឹងធ្វើការប្រជុំដើម្បីប្រមូលនូវមតិយោបល់ ឬធាតុចូលនានាហើយដាក់ចេញនូវវិធានការអនុវត្តបន្ដទៀត ដើម្បីធានាថា ធនាគារប្រផេះ ឬខ្មៅ មិនអាចវិលត្រឡប់មកវិញ ហើយយើងមិនត្រូវមោទនភាពភ្លេចខ្លួនធ្វើអ្វីដែលនាំឲ្យប៉ះពាល់អាច នឹងធ្លាក់ក្នុងបញ្ជីប្រផេះដូចមុនទេ ព្រោះយើងធ្លាប់ធ្លាក់ម្ដងហើយ។

ត្រង់ចំណុចនេះ សម្ដេចបានសង្កត់ធ្ងន់ថា កិច្ចការងារនេះមិនមែនបុគ្គលណា ឬអង្គភាពណាធ្វើតែម្នាក់ឯងបានទេ គឺត្រូវតែរួមជាមួយគ្នាទាំងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធ។ ទន្ទឹមនឹងនេះ ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងបទល្មើសមិនប្រពៃណីផ្សេងទៀត ក៏នៅតែជាកម្មវត្ថុដែលយើងមិនអាចបន្ថូរបន្ថយបានទេ ព្រោះក៏ជះឥទ្ធិពលដល់ការសម្អាតប្រាក់ដែរ ឬបញ្ហាដទៃទៀត។

សូមរំលឹកថា អង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រកាសជាផ្លូវការ ក្នុងការដកប្រទេសកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់។ ប្រទេសកម្ពុជា ធ្លាប់ត្រូវបាន អង្គការ FATF ដាក់ឲ្យស្ថិតក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់ រយៈពេល៤ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០១៩មក។

ការប្រកាសដកចេញពីបញ្ជីប្រផេះជាផ្លូវការនេះ បានធ្វើឡើងបន្ទាប់ពីមាន សេចក្តីសម្រេចចិត្តរបស់ក្រុមការងារ ICRG របស់ FATF ក្នុងការដកកម្ពុជាពីបញ្ជីប្រផេះ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំ ICRG នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ មិនមានសមាជិកណាជំទាស់ការដកកម្ពុជាចេញពីបញ្ជីប្រផេះនោះទេ។

ផ្ទុយទៅវិញកម្ពុជាទទួលបានការគាំទ្រពីសមាជិករបស់ FATF ចំនួន១៨ ​រួមមានស្ថាប័នអន្តរជាតិ២៖ APG និង EU Commission និងប្រទេសសមាជិកចំនួន១៦ទៀត ដូចជា៖ អូស្ត្រាលី ដាណឺម៉ាក ហ្វាំងឡង់ ឥណ្ឌា អាមេរិក អាល្លឺម៉ង់ ចិន រុស្ស៉ី អ៉ីតាលី ជប៉ុន ម៉ាឡេស៊ី នូវែលហ្សេឡង់ ព័រទុយហ្កាល់ អង់គ្លេស កូរ៉េខាងត្បូង និងសិង្ហបុរីជាដើម។
ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការប្តេជ្ញាចិត្តជាបន្តបន្ទាប់ ចំពោះការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

កាលពីខែកក្កដា ឆ្នាំ២០២០ កម្ពុជាក៏បានចេញច្បាប់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មផងដែរ។ ច្បាប់នេះមានគោលបំណងធានាប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដោយកំណត់អំពី វិធានការត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម៕

អត្ថបទដែលជាប់ទាក់ទង