**អភិបាលខេត្តពោធិ៍សាត់ ណែនាំពលរដ្ឋដែលជាអតីតយុទ្ធជន រស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឱ្យដាំដុះដំឡូងមីពូជថ្មី ដែលអាចបង្កើនទិន្នផលបានច្រើន**រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ បានចោទប្រកាន់លោក វ៉្លាឌីមៀ ពូទីន ថាគ្មានចំណាប់អារម្មណ៍ចង់បានសន្តិភាពនៅអ៊ុយក្រែនឡើយ**តម្លៃប្រេងបានកើនឡើង បន្ទាប់ពីអ៉ីស្រាអែលត្រៀមវាយប្រហាររោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់**ប៉ាគីស្ថាន យល់ព្រមធ្វើឱ្យពាណិជ្ជកម្ម និងការវិនិយោគកាន់តែស៊ីជម្រៅជាមួយមហាយក្សចិន**ការសិក្សា៖ ជិត៦០ភាគរយនៃភូមិស្រុករបស់ប្រទេសឥណ្ឌា ដែលមានប្រហែល៣ភាគ៤នៃចំនួនប្រជាជនសរុប ប្រឈមមុខនឹងហានិភ័យខ្ពស់ពីរលកកម្តៅក្ដៅខ្លាំង**ឯកឧត្តម សាយ សំអាល់ ជំរុញបន្ថែមទៀតនូវការអនុវត្ត​គម្រោងអភិវឌ្ឍន៍​តំបន់​ឆ្នេរសមុទ្រ​កម្ពុជាឱ្យក្លាយជារបៀងសេដ្ឋកិច្ចដ៏មានសក្តានុពល ជាកន្លែង​បង្កើត​ការងារ និងជាកន្លែងសំរាប់បង្កើន​ប្រាក់​ចំណូល​​ដល់ប្រជាពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ សកម្មភាពរបស់រដ្ឋការ លោក ត្រាំ បានងាកចេញពីគោលការណ៍ច្បាប់អន្តរជាតិ ប្រព័ន្ធពហុភាគី និងកិច្ចព្រមព្រៀងជាអន្តរជាតិទាំងឡាយ ដែលអាម៉េរិកធ្លាប់ជារដ្ឋភាគីនិងហត្ថលេខី**ឯកឧត្តម សុខ លូ ណែនាំដល់ក្រុមការងារត្រូវបង្កើនការយកចិត្តទុកដាក់ សម្របសម្រួលធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ និងប្រគេនព្រះសង្ឃនៅទូទាំងខេត្តបាត់ដំបង**កម្ពុជាមានសំណាងដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត មានទស្សនវិស័យជាសកល ការព្យាករណ៍ជាយុទ្ធសាស្ត្រ និងភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ លើការងារការទូត**រដ្ឋបាលខេត្តព្រៃវែង ជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ**អគ្គនាយកដ្ឋានពន្ធដារ ប្រកាសប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៥ ចាប់ផ្តើមពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥**សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្តីពី ការជ្រើសរើសនិងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ**លោក កើត ឆែ៖ ការបំពេញការងារ និងជីវិតប្រចាំថ្ងៃ គឺមិនអាចកាត់ផ្តាច់ចេញពីបច្ចេកវិទ្យាឌីជីថលបានឡើយ**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាល និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពី៧ភូមិនៃឃុំកាហែង ស្រុកសំរោងទង**ក្រសួងការបរទេសអាមេរិក បានប្រកាសចេញការរឹតត្បិតទិដ្ឋាកា នៃបណ្តាក្រុមហ៊ុនទេសចរណ៍មានមូលដ្ឋាននៅក្នុងប្រទេសឥណ្ឌា**ប្រមុខកងទ័ពជើងគោកប៉ាគីស្ថាន ឧត្តមសេនីយ៍ Asim Munir នឹងត្រូវដំឡើងឋានន្តរសក្តិជា នាយឧត្តមសេនីយ៍ផ្កាយ៥ផុតលេខ**ចក្រភពអង់គ្លេស បានសម្រេចចិត្តផ្អាកកិច្ចចរចាពាណិជ្ជកម្មសេរីជាមួយអ៉ីស្រាអែល**តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥**ប្រទេសអូស្ត្រាលីបង្កជាគ្រោះទឹកជំនន់ភ្លាមៗ ដោយបានហូរច្រោះបណ្ដាលឱ្យលិចលង់នៅតាមបណ្តាទីក្រុងជាច្រើន**ឆ្មាំសមុទ្រហ្វីលីពីន និងសហរដ្ឋអាមេរិកបានចូលរួមជាលើកដំបូងក្នុងការធ្វើសមយុទ្ធជើងទឹករួមគ្នាមួយ

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ជួបពិភាក្សាការងារជាមួយ មេបញ្ជាការទទួលកិច្ចការនគរបាលសហព័ន្ធអូស្រ្តាលី ប្រចាំតំបន់អាស៊ី


ភំ្នពេញ៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយ លោក Peter Sykora មេបញ្ជាការទទួលកិច្ចការនគរបាលសហព័ន្ធអូស្រ្តាលី ប្រចាំតំបន់អាស៊ី ពាក់ព័ន្ធពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

លោក Peter Sykora មេបញ្ជាការទទួលកិច្ចការនគរបាលសហព័ន្ធអូស្រ្តាលី ប្រចាំតំបន់អាស៊ី បានមានប្រសាសន៍ថ្លែងអំណរគុណដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ និងសហការី ដែលអនុញ្ញាតឲ្យលោកបានជួបពិភាក្សាការងារជាមួយ ហើយក៏ជាលើកទីមួយ ដែលលោកបានមកទស្សនកិច្ចនៅប្រទេសកម្ពុជា ។

លោក Peter Sykora បន្តថា ក្នុងនាមលោកជាមេបញ្ជាការទទួលកិច្ចការនគរបាលសហព័ន្ធអូស្រ្តាលីប្រចាំតំបន់អាស៊ី លោកគាំទ្រជានិច្ចនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ពាក់ព័ន្ធបង្រ្កាបបទល្មើសសម្អាតប្រាក់ ជាពិសេសបទល្មើសគ្រឿងញៀនឆ្លងដែន និងការនាំសារធាតុផ្សំចូល ដើម្បីកែច្នៃផលិតគ្រឿងញៀនមកកម្ពុជា។ លោកក៏បានគាំទ្រទាំងផ្នែកបច្ចេកទេស ឧបករណ៍សម្ភារៈ ក្នុងការត្រួតពិនិត្យស្វែងរកសារធាតុគីមីផ្សំនេះផងដែរ ។

លោក Peter Sykora បានសង្កត់ធ្ងន់ថា ជាការពិតណាស់ ការស្វែងរក ឬរាវរកនូវសារធាតុគីមីផ្សំ គឺវាមានភាពស្មុគស្មាញ ព្រោះថា ពួកឧក្រិដ្ឋជនវាបានរិះរកគ្រប់វិធីក្នុងការនាំចូលដើម្បីស្តុកទុកលួចលាក់ផលិតកែច្នៃ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានសម្តែងនូវការស្វាគម៍ដោយសេចក្តីរីករាយជាខ្លាំង ដែលនគរបាលសហព័ន្ធអូស្រ្តាលី បានគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយនគរបាលជាតិកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្តថា ដោយនគរបាលសហព័ន្ធអូស្រ្តាលី និងនគរបាលជាតិកម្ពុជា ធ្លាប់មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នាល្អកន្លងមក ឯកឧត្តមក៏បានស្នើដល់នគរបាលសហព័ន្ធអូស្រ្តាលី ជួយបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្តទៀត ពិសេសឲ្យនគរបាលសហព័ន្ធអូស្រ្តាលី ធ្វើការចែករំលែកបទពិសោធន៍ ពាក់ព័ន្ធការរៀបចំបើកវគ្គបណ្តុះបណ្តាលធនធានមនុស្ស ដូចជា ៖ ទី១-ការស៊ើបការណ៍ និងវិភាគព័ត៌មាន, ទី២-ការគ្រប់គ្រង និងបង្រ្កាបអំពីសារធាតុគីមី ដែលអាចយកទៅផ្សំធ្វើជាគ្រឿងញៀនបាន និងទី៣-បញ្ហាការប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់។

ពាក់ព័ន្ធចំណុចទី៣នេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏ដូចជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក៏នៅតែណែនាំដដែលជាដដែល ទោះបីកម្ពុជាយើងចាកចេញពីបញ្ជីប្រផេះក៏ដោយ ក៏យើងនៅតែខិតខំប្រឹងប្រែងបន្តទៀត គឺមិនឲ្យធ្លាក់ចូលក្នុងបញ្ជីប្រផេះម្តងទៀតនោះឡើយ ព្រោះបញ្ហាប្រឆាំងការសម្អាតប្រាក់នេះ ជាបញ្ហាសំខាន់ចំពោះសកលលោក ក៏ដូចជាពាក់ព័ន្ធបញ្ហាបទល្មើសគ្រឿងញៀនផងដែរ ។ ពាក់ព័ន្ធការងារប្រឆាំងបទល្មើសសម្អាតប្រាក់នេះ គឺធ្វើគ្រប់ស្ថាប័ន មន្ទីរក្រសួងទាំងអស់។

ជាចុងក្រោយ ភាគីនគរបាលសហព័ន្ធអូស្រ្តាលី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងសហការី ពិសេសឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ដែលបានអនុញ្ញាតឲ្យលោកជួបពិភាក្សាការងារពាក់ព័ន្ធការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិនាពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង