**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

អភិបាលខេត្តកំពង់ចាម អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទ DBSTមួយខ្សែ

ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទ DBSTមួយខ្សែ ទទឹងប្រវែង ៦ ម៉ែត្រ បណ្ដោយប្រវែង ១៣ គីឡូម៉ែត្រ ចេញពីឃុំបឹងណាយ ទៅឃុំក្រូច ក្នុងស្រុកព្រៃឈរ។

មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ផ្លូវមួយខ្សែដែលត្រូវបើកការដ្ឋានស្ថាបនានាពេលនេះ គឺជាជំនួយរបស់រាជរដ្ឋាភិបាល ផ្ដល់ថវិកាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទុកជាចំណងដៃ និងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន ជូនដល់ប្រជាពលរដ្ឋរបស់យើង ជាពិសេសប្រជាពលរដ្ឋក្នុងឃុំបឹងណាយ និងឃុំក្រូច ក្នុងស្រុកព្រៃឈរនេះតែម្តង ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ផ្លូវមួយខ្សែនេះផងដែរ ក្រោយពេលស្ថាបនារួច គឺពិតប្រាកដណាស់ និងក្លាយសរសៃឈាមសេដ្ឋកិច្ច ដែលអាចលើកស្ទួយកម្រិតជីវភាពរបស់បងប្អូនប្រជាពលរដ្ឋយើង តាមរយៈការប្រើប្រាស់ផ្លូវនេះដូចជា សម្រួលដល់ការធ្វើដំណើរពីតំបន់មួយទៅតំបន់មួយ និងលើកកម្ពស់ស្រុកខ្មែលភាពសង្គម ព្រោះផ្លូវស្អាត ដែលជាការទាក់ទាញនូវភ្ញៀវទេសចរណ៍ ក៏ដូចជាការទាក់ទាញនូវមិត្តភក្ត្រ សាច់ញាតិបងប្អូន ងាយស្រួលក្នុងការធ្វើដំណើរមកជួបជុំគ្នាក្នុងស្រុកកំណើត និងនាំមកនូវការអភិវឌ្ឍន៍មុខរបរ ពីព្រោះតំបន់នេះ អាចនិយាយបានថាជាតំបន់ទេសចរណ៍ ដោយភ្ជាប់ជាមួយតំបន់ទឹកឆា និងតំបន់រមណីយដ្ឋានមួយចំនួនទៀតនៅទីនេះផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ក្រោយពីបងប្អូនប្រជាពលរដ្ឋក្នុងតំបន់នេះក្លាយជាម្ចាស់ផ្លូវនេះហើយ សូមប្រើប្រាស់ឲ្យបានផលប្រយោជន៍ពិតប្រាកដ ក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ខ្លួន ។

ទន្ទឹមនឹងនេះដែរ សូមប្រជាពលរដ្ឋយើង មានការយោគយល់អធ្យាស្រ័យខណៈពេលដែលក្រុមការងារដំណើរការសាងសង់ អាចមានផលប៉ះពាល់ខ្លះៗ ពីព្រោះផ្លូវនេះលំនាំដើម មានទទឹងប្រវែង តែ៤ម៉ែត្រទេ ឥឡូវនេះត្រូវពង្រីកទៅជា ៦ ម៉ែត្រ ក្រាលកៅស៊ូ និងរក្សាទុកចំណីផ្លូវ ១ម៉ែត្រ សងខាង ។ ដូច្នេះប្រសិនបើមានការប៉ះពាល់ខ្លះៗ សូមបងប្អូនប្រជាពលរដ្ឋសហការរកដំណោះស្រាយជាមួយនឹងអាជ្ញាធរមូលដ្ឋាន និងសូមចូលរួមជួយថែរក្សាផ្លូវនេះដើម្បីប្រើប្រាស់បានយូរអង្វែងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង