ឯកឧត្តម ហ៊ុន ម៉ាណែត៖ បុគ្គលគ្រប់រូបគប្បីហាត់ពត់លត់ដំខ្លួន ដោយធ្វើការពិនិត្យ និងសង្កេតលក្ខណៈធម្មជាតិរបស់រុក្ខជាតិស្មៅ

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ មានប្រសាសន៍ថា បុគ្គលគ្រប់រូបគប្បីហាត់ពត់លត់ដំខ្លួន ដោយធ្វើការពិនិត្យ និងសង្កេតលក្ខណៈធម្មជាតិរបស់រុក្ខជាតិស្មៅ។
ឯកឧត្តមមានប្រសាសន៍បែបនេះ ក្នុងឳកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា រាជធានីភ្នំពេញនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣។
ឯកឧត្តម បណ្ឌិតបានលើកឡើងដែរថា តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួន បុគ្គលគ្រប់រូបគប្បីហាត់ពត់លត់ដំខ្លួន ដោយធ្វើការពិនិត្យ និងសង្កេតលក្ខណៈធម្មជាតិរបស់រុក្ខជាតិស្មៅ មានជាអាទិ៍៖ ទី១. ធ្វើខ្លួនឱ្យសាមញ្ញ ហើយផ្ចិតផ្ចង់យកចិត្តទុកដាក់លើគ្រប់ការងារចាប់តាំងពីតូចបំផុត រហូតដល់ធំបំផុតប្រកប ដោយការឱនបន្ទាបខ្លួនស្របតាមសុភាសិតខ្មែរ «ងើយស្កក ឱនដាក់គ្រាប់»។ ទី២. ត្រូវមានភាពធន់ ពីព្រោះជីវិតតែងជួបនូវភាពបរាជ័យ ប៉ុន្តែភាពតស៊ូ អំណត់ និងក្លាហាន អាចជួយបង្កើនឱកាសវិជ្ជមានជាច្រើនសម្រាប់យើង។ ទី៣. បន្តអភិវឌ្ឍខ្លួន ដោយមិនបៀបធៀបជាមួយអ្នកដទៃ និងទី៤. ខិតខំប្រឹងប្រែងទ្រទ្រង់ជីវភាពដោយខ្លួនឯង និងពុំត្រូវទន្ទឹងរង់ចាំការទំនុកបម្រុងពីអ្នកដទៃឡើយ៕


