សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋ ចិញ្ចឹមសត្វកម្រជិតផុតពូជ

ភ្នំពេញ៖ ក្នុងពីធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួន២ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជិត ៥ពាន់នាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ចិញ្ចឹមសត្វកម្រជិតផុតពូជ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា បើយកទោសអ្នកចិញ្ចឹមក្ងោក អ្នកមានទោសមុនគេគឺសម្តេចតេជោ បន្ទាប់មកឯកឧត្ដម ហ៊ុន ម៉ានិត ឧកញ៉ា ហ៊ុន តូ និងលោកជំទាវ ហ៊ុន ម៉ាលីស។
សម្តេចតេជោគូសបញ្ជាក់ថា សម្តេចចង់បង្វែរប្រជាពលរដ្ឋមកចិញ្ចឹមសត្វកម្រ។ សម្តេចបានណែនាំឱ្យពិនិត្យកែច្បាប់ប្តូរពីការរឹតត្បិត ទៅជាការលើកទឹកចិត្តចិញ្ចឹមសត្វក្ងោក។
សម្តេចតេជោ ហ៊ុន សែន ក៏ចង់ឱ្យពិនិត្យច្បាប់ជ្រើសរើស ប្រភេទសត្វកម្រដទៃទៀត អនុញ្ញាតឱ្យប្រជាពលរដ្ឋចិញ្ចឹម ៕
