ប្រមុខរាជរដ្ឋាភិបាល៖ ការសិក្សាជាភាពចាំបាច់ ដែលមនុស្សគ្រប់រូបត្រូវធ្វើ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ការសិក្សាជាភាពចាំបាច់ ដែលមនុស្សគ្រប់រូបត្រូវធ្វើ ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួន២ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជិត ៥ពាន់នាក់ នាថ្ងៃទី១ មីនានេះ សម្តេចតេជោ ហ៊ុន សែន បានអរគុណធនាគារអភិវឌ្ឍន៍សម្រាប់ការផ្តល់ថវិកា សម្រាប់សាងសង់អគារសិក្សា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
សម្តេចតេជោ ថ្លែងថា ចំណាយថវិកាវិនិយោគលើការអប់រំ ទទួលបានផលមកវិញធំណាស់សម្រាប់ជាតិ។ ជាមួយគ្នានោះសម្តេចតេជោ ក៏បានសម្តែងការអបអរសាទរ ចំពោះនិស្សិតទាំងអស់ ដែលបានបញ្ចប់ការសិក្សា ពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ៕
