សពទាហានមួកខៀវកម្ពុជាម្នាក់ ដែលពលីជីវិតក្នុងតំបន់ប្រតិបត្តិការនៅប្រទេសម៉ាលី នឹងបញ្ជូនមកមាតុភូមិនៅយប់នេះ

ភ្នំពេញ៖ តាមការគ្រោងទុកសពលោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត មានតួនាទីមេបញ្ជាការរងកងអនុសេនាធំវិស្វកម្មព្រលានយន្តហោះលេខ៧២៩ ដែលបានពលីជីវិត ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នៅតំបន់តេសសាលីត នៅប្រទេសម៉ាលី នឹងបញ្ជូនមកដល់មាតុភូមិកម្ពុជា នៅរាត្រីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
