**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

បើរាជរដ្ឋាភិបាលប្រែក្លាយខេត្ដព្រះសីហនុ ឲ្យទៅជាតំបន់រដ្ឋបាលស្វ័យ័តពិសេស ដូចហុងកុង ពិភពសហគ្រិននឹងទៅជាទង់នាំសេដ្ឋកិច្ចជាតិ ទៅកាន់ភាពជោគជ័យ

ភ្នំពេញ៖ លោកស្រី សូ រ៉ូសលីន (So Roseline) ជាសហគ្រិនខ្មែររស់នៅប្រទេសអ៉ីតាលី ជាតំណាងពិសេសរបស់សហភាពពិភពលោក នៃសហគ្រាសធនតូចនិងមធ្យម ( WUSME) The World Union of Small and Medium Enterprises និងតំណាងឲ្យប្រធានសមាគមន៍ សហគ្រិន ស្ត្រីកម្ពុជា បានថ្លែងក្នុងកម្មវិធីជួបជុំសហគ្រិន រៀបចំទ្បើងដោយ Ratha Leadership នៅខេត្ដព្រះសីហនុថា បច្ចុប្បន្នខេត្ដព្រះសីហនុ ជាខេត្ដមួយមានការរីកចម្រើនយ៉ាងស្រស់បំព្រង ព្រោះកន្លែងខ្លះ ជ្រុងខ្លះ មើលទៅមិនចាញ់អឺរ៉ុបទេ និងមានសក្ដានុពលពហុវិស័យដូចជាទេសចរណ៍ ពាណិជ្ជកម្ម ឧស្សាហកម្ម និងកំពង់ផៃសមុទ្រ ដែលបើកទ្វារទៅកាន់ពិភពលោក។

ហេតុនេះបើរាជរដ្ឋាភិបាល ប្រែក្លាយខេត្ដព្រះសីហនុនេះ ឲ្យទៅជាតំបន់រដ្ឋបាលស្វ័យ័តពិសេស ដូចហុងកុង ដើម្បីទាក់ទាញវិនិយោគពីបណ្ដាប្រទេសនានា ជុំវិញពិភពលោក ជាតំបន់អនុគ្រោះពន្ធក្នុងអាស៊ានយើងនេះ គឺពិភពសហគ្រិននឹងជាទង់នាំសេដ្ឋកិច្ចជាតិ ទៅកាន់ភាពជោគជ័យយ៉ាងស្រស់បំព្រង។

ព្រោះសម័យបច្ចេកវិជ្ជានេះ ពិភពសហគ្រិនក្លាយជាយុគ្គ សម័យភាវូបនីយកម្ម -GLOBALISATION លើពិភពលោក ដែលមានការប្រកួតប្រជែងយ៉ាងខ្លាំង អ៊ីចឹងពិភពសហគ្រិនខ្មែរយើង ក៏ស្ថិតក្នុងការប្រកួតប្រជែងជាមួយបណ្ដាសហគ្រិននានា លើពិភពលោកផងដែរ ព្រោះសព្វ​ថ្ងៃ​ពិភពសហគ្រិន​ គឺជា​គ្រឹះ​នៃ​សេដ្ឋកិច្ច​មូលធននិយម​ដ៏​ជោគជ័យ។

លោកស្រី សូ រ៉ូសលីន បានថ្លែងបន្ដថា ស្ថិតក្នុងរបត់ ស.វ.ទី២១នេះ ពិភពសហគ្រិន គឺជាសរសៃរឈាមនៃសេដ្ឋកិច្ចទូទាំងពិភពលោក ដោយលើកផ្សារប្រពៃណីនិងលើកទីតាំងផ្សារបន្ដិចម្ដងៗ មកដាក់លើម្រាមដៃយើងគ្រប់ៗគ្នា ធ្វើឲ្យពិភពសហគ្រិនកំពុងតែប្រកួតប្រជែងយ៉ាងស្វិតស្វាញដូចយើងឃើញស្រាប់ការប្រកួតប្រជែងសេដ្ឋកិច្ចរវាងមហាអំណាចចិន និងអាមេរិក ហៅថា «សង្រ្គាមត្រជាក់ពាណិជ្ជកម្ម» ព្រោះតែការដណ្ដើមទីផ្សារគ្នារបស់មហាអំណាចទាំងពីរ ដើម្បីបណ្តែតខ្លួនក្លាយជាមហាអំណាចទី១ លើពិភពលោក។

មួយវិញទៀត ក្នុងយុគ្គសម័យភាវូបនីយកម្ម -GLOBALISATION នេះផងដែរ គឺពិភពសហគ្រិនជាដៃគូរបស់រាជរដ្ឋាភិបាល ប្រៀបដូចរាជរដ្ឋាភិបាលជាជើងស្ដាំ និងសហគ្រិនជាជើងឆ្វេង ពុំអាចខ្វះជើងណាមួយបានឡើយ។ ព្រោះបើសហគ្រិនជោគជ័យ ធ្វើឲ្យការបង់ពន្ធក៏មានលក្ខណ:ល្អប្រសើរតាមហ្នឹង ចំណូលថវិការជាតិកាន់តែប្រសើរទ្បើងៗតាមហ្នឹង ស្រុកទេសយើងកាន់តែមានការអភិវឌ្ឍ និងរីកចម្រើនខ្លំាងទ្បើងៗ ដូចទស្សនវិជ្ជាសម្ដេចតេជោ ហ៊ុន សែន ថា «យកការអភិវឌ្ឍគំាទ្រសន្ដិភាព និងយកសន្ដិភាព គាំទ្រការអភិវឌ្ឍ»។

ជាសរុប លោកស្រី សូ រ៉ូសលីន បញ្ជាក់ថា ស្ថិតក្នុងយុគ្គសម័យសកលភាវូបនីយកម្ម-GLOBALISATION នេះ យើងឃើញថា ពិភពសហគ្រិន បានផ្លាស់ប្ដូរយ៉ាងខ្លំាងនៅគ្រប់ទីកន្លែងលើពិភពលោក ។ ហេតុនេះយើងលែងប្រកួតជាមួយសហគ្រិន នៅក្នុងកុលសម្ព័ន្ធ ទីប្រជុំជន ភូមិ ឬទីក្រុងរបស់យើងទៀតហើយ គឺយើងកំពុងតែប្រកួតប្រជែងជាមួយសហគ្រិន ជុំវិញផែនដី។ ដូច្នេះសហគ្រិនខ្មែរយើងត្រូវក្រោកទ្បើង ដើម្បីធ្វើការប្រកួតប្រជែងទៅនឹងពិភពសហគ្រិនពិភពលោក ៕

អត្ថបទដែលជាប់ទាក់ទង