**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

លោកជំទាវ ឱ វណ្ណឌីន៖ សូមប្រជាពលរដ្ឋទូទាំងប្រទេសមេត្តាកុំព្រួយបារម្ភអំពីកង្វះខាតនៃវ៉ាក់សាំងកូវីដ១៩ ខណៈដែលរាជរដ្ឋាភិបាលមានវ៉ាក់សាំង គ្រប់គ្រាន់សម្រាប់ផ្តល់ជូនដោយឥតគិតថ្លៃ

ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានមតិសំណេះសំណាលទៅកាន់សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូនៅវិទ្យាល័យ ស្ទឹងសែន ថាប្រទេសកម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់គ្រាន់ដើម្បីផ្ដល់ជូនដល់បងប្អូនជនរួមជាតិទាំងអស់ដែលរស់នៅក្នុងប្រទេសកម្ពុជាដោយឥតគិតថ្លៃទាំងដូសមូលដ្ឋាន និងដូសជំរុញ ដែលមិនគិតពីពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយ ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយវ៉ាក់សាំងកូវីដ-១៩ ទាំងអស់ដែលប្រើប្រាស់នៅកម្ពុជា គឺសុទ្ធតែមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក។

ការលើកឡើងរបស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌ ទូទាំងប្រទេស(គ.វ.ក ១៩) ធ្វើឡើងនៅថ្ងៃទី២២ និង២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសដែលលោកជំទាវបានចុះពិនិត្យដំណើរការនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ​ ជាពិសេសដូសទី៦ នៅខេត្តកំពង់ធំ និងខេត្តសៀមរាប។

ដំណើរការនៃការពិនិត្យនេះធ្វើឡើងនៅភូមិសាស្ត្រក្នុងខេត្តកំពង់ធំ រួមមាន៖ វិទ្យាល័យ ស្ទឹងសែន, សាលាបឋមសិក្សា ព្រែកតាហ៊ូ និង​វិទ្យាល័យ រស្មី សោភ័ណ និង ខេត្តសៀមរាប មានដូចជា៖ សាលាបឋមសិក្សាភូមិថ្នល់, វិទ្យាល័យ ពួក និង​វិទ្យាល័យ កំពង់ក្តី។

លោកជំទាវ​វេជ្ជបណ្ឌិត បានបន្តទៀតថា​ ស្របពេលដែលយើងមានវ៉ាក់សាំងកូវីដ-១៩ គ្រប់គ្រាន់ និងការគ្រប់គ្រងស្ថានការណ៍នៃការរាតត្បាតវីរុសកូវីដ-១៩ ដែលជាវីរុសដ៏កាចសាហាវមួយនេះ ស្ថិតក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយ៉ាងល្អគួរជាទីមោទនៈ នោះ​ យើងទាំងអស់គ្នាមិនត្រូវប្រលែងចោលនូវវិធានការការពារដ៏មានប្រសិទ្ធភាព បីកុំ បីការពារ ជាពិសេស​ ៣ការពារ​ ម្យ៉ាងវិញទៀតការចាក់វ៉ាក់សាំងដូសជំរុញពិតជាមានសារៈសំខាន់បំផុតសម្រាប់បង្កើន​ និងពង្រឹងអង្គទីគ័រការពាររាងកាយកុំអោយធ្លាក់ចុះរហូតដល់ចំណុចមួយដែលវាលែងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីទប់ទល់ពីការវាយលុកនៃវីរុសនេះ។ ដូច្នេះក្រសួងសុខាភិបាលបានដាក់ផែនការយ៉ាងច្បាស់លាស់ពោលគឺគម្លាត ពីដូសជំរុញមួយទៅដូសជំរុញមួយមានរយៈពេល ៤ខែឡេីង​ ហើយរហូតមកដល់បច្ចុប្បន្ននេះដំណើរការនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនៅប្រទេសកម្ពុជាមានរហូតដល់ដូសទី៦ ហើយ។

ការថ្លែងបន្ទាប់ពីការអញ្ជើញទៅដល់របស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រធាន គ.វ.ក ១៩ នៅសាលាបឋមសិក្សាភូមិថ្នល់បានគូសបញ្ជាក់ថា ប្រសិនបើមិនចង់ឲ្យការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមុនៗក្លាយជាអសារបង់នោះយើងមិនត្រូវបណ្ដែតបណ្ដោយទុកឲ្យថេរវេលាគម្លាតនៃដូសជំរុញលើសពីការកំណត់របស់ក្រសួងសុខាភិបាលនោះទេ ពីព្រោះថាប្រសិនបើយើងពន្យារពេលលើសពី ៦ខែឬរហូតដល់មួយឆ្នាំនោះ​ អង្គទីគ័រការពាររាងកាយនិងអាចបាត់បង់ឫធ្លាក់ចុះរហូតដល់ចំណុចសូន្យដែលជាមូលហេតុធ្វើឲ្យភាពស៊ាំបុគ្គលក៏ដូចជាភាពស៊ាំសហគមន៍ធ្លាក់ចុះ ម្យ៉ាងវិញទៀតលំហរនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ មានភាពរីកធំ ហើយអាចឈានទៅដល់ការផ្ទុះឡើងវិញផងដែរ។

គួរបញ្ជាក់ដែរថា យោងតាមប្រសាសន៍របស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ដែលជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអោយដឹងថារាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសុខាភិបាល និងដាក់ផែនការចាក់វ៉ាក់សាំងកូវីដ-១៩ តាមបែបលក្ខណៈជាទម្លាប់ធម្មតា​ (Routine) ក្នុងគម្លាតរយៈពេល៦ខែឡេីងបន្ទាប់ពីចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៦រួច ស្របតាមគោលការណ៍ស្ម័គ្រចិត្ត នៅគ្រប់ទីតាំងមូលដ្ឋានសុខាភិបាលសាធារណៈ​ (មណ្ឌលសុខភាព​ មណ្ឌលសុខភាព​ងមន្ទីរពេទ្យរដ្ឋ)​ នៅទូទាំង២៥ រាជធានី-ខេត្ត។ មិនតែប៉ុណ្ណោះ​ ដើម្បីបង្កឲ្យមានភាពងាយស្រួលក្នុងការទៅទទួលសេវានៃការចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវទៅតាមពេលវេលាកំណត់​ យើងគួរគប្បីត្រូវចងចាំនូវ ថ្ងៃ ខែ​ ឆ្នាំដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ចុងក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង