សប្ដាហ៍ទី៣ខែកុម្ភៈ កម្ពុជាទទួលបានទេសចរជាង៣៦ម៉ឺននាក់

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានបញ្ជាក់ឲ្យដឹងថា សប្ដាហ៍ទី៣ខែកុម្ភៈ ចាប់ពីថ្ងៃទី១៣-១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុប៣៦០,១៣៥នាក់ ក្នុងនោះភ្ញៀវជាតិ៣១៣,៦៨២នាក់ ភ្ញៀវបរទេសផ្ទៃក្នុង៤៦,៤៥៣នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៧២,០៥៦នាក់, ខេត្តត្បូងឃ្មុំ ៦៥,៣៨៥នាក់, ខេត្តសៀមរាប ៣៩,៨០០នាក់, រាជធានីភ្នំពេញ ៣៤,២៦៩នាក់, ខេត្តកំពត ២៥,១៣២នាក់, ខេត្តបាត់ដំបង ២១,១៩២នាក់, ខេត្តកំពង់ចាម ១៧,៨៨៤នាក់, ខេត្តស្វាយរៀង ១៧,៨៦៩នាក់។
គួរការកត់សម្គាល់ថា ចរន្តភ្ញៀវទេសចរក្នុងស្រុកនៅតែបន្តបង្ហាញសញ្ញាវិជ្ជមាន ប្រកបដោយភាពសុទិដ្ឋិនិយមជាមួយចំនួនជាង៣៦ម៉ឺននាក់ក្នុងសប្តាហ៍នេះ ខណៈដែលសប្តាហ៍កន្លងមកកម្ពុជាទទួលបានភ្ញៀវសរុបប្រមាណ២៩ម៉ឺននាក់៕
