អភិបាលរងខេត្តមណ្ឌលគិរី ដឹងនាំកិច្ចប្រជុំចុះត្រួតពិនិត្យទីតាំងឈូសឆាយដី កាប់ព្រៃអាស្រ័យផលគ្រប់ប្រភេទ ដែលមានទីតាំងនៅចំណុចអូរត្រាំប៉ច់

ភ្នំពេញ៖ លោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរី នារសៀលថ្ងៃចន្ទ ១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំចុះត្រួតពិនិត្យទីតាំងឈូសឆាយដី កាប់ព្រៃអាស្រ័យផល ព្រៃភ្នំជំនឿ ជម្រកសត្វព្រៃគ្រប់ប្រភេទ ដែលមានទីតាំងនៅចំណុចអូរត្រាំប៉ច់ ស្ថិតនៅភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកនាយករងរដ្ឋសាលាខេត្ត តំណាងមន្ទីរដែនដី មន្ទីរបរិស្ថាន អភិបាលក្រុង នាយករងទីចាត់ការអន្តរវិស័យ ប្រធានភូមិបាលក្រុង លោកស្រីចៅសង្កាត់សុខដុម និងមេភូមិឡៅការ។ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសុខដុម អគាររដ្ឋបាលខេត្ត ៕
