ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច សម្រេចតែងតាំងសហជីវិន គីង សំណាង ជាអនុប្រធានឧត្តមប្រឹក្សាជាន់ខ្ពស់គណបក្ស

ភ្នំពេញ៖ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ទ្រង់សម្រេចតែងតាំងសហជីវិន គីង សំណាង ជាអនុប្រធានឧត្តមប្រឹក្សាជាន់ខ្ពស់គណបក្ស។
លោក គីង សំណាង បានសម្រេចចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សហ៊្វុនស៊ិនប៉ិច និងបានបង្ហាញស្មារតីឥតងាករេ ដើម្បីរួមចំណែកថែរក្សា ការពារ កសាងគណបក្សហ៊្វុនស៊ិនប៉ិច មានភាពរុងរឿង និងថ្កុំថ្កើនសាជាថ្មី៕

