ឯកឧត្តមស្រី បេន ជួបសំណេះសំណាល និងយកឧបករណ៍តេស្តរហ័សកូវីដ-១៩ ជូនដល់មន្ទីរពេទ្យ នៅស្រុកប្រតិបត្តិគិរីវង់

ភ្នំពេញ៖ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅស្រុកប្រតិបត្តិគិរីវង់ ខេត្តតាកែវ ឯកឧត្តម ស្រី បេន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងយកឧបករណ៍តេស្តរហ័សកូវីដ-១៩ ដែលជាអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាពទាំង១១ សរុបចំនួន១០៨ប្រអប់ ស្មើនឹង២,៧០០ឧបករណ៍តេស្ត ដែលក្នុងមួយមណ្ឌលសុខភាពទទួលបាន ៩ប្រអប់ស្មើនឹង ២២៥ឧបករណ៍តេស្ត ។
