**ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ណែនាំដល់អាជ្ញាធរឃុំ កម្លាំងប្រជាការពារ ត្រូវចុះពិនិត្យស្រាវជ្រាវកំណត់មុខសញ្ញាក្រុមប្រព្រឹត្តបទល្មើសនេសាទ ដើម្បីចាត់វិធានការការពារ**ឯកឧត្តម សុខ សូកេន បញ្ជាក់ពីចក្ខុវិស័យក្នុងការពង្រឹងកិច្ចសហការដ៏ល្អរវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន Huawei ក្នុងការជំរុញទេសចរណ៍ឌីជីថលនៅកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ស សុខា និងឯកអគ្គរដ្ឋទូតរុស្សី ពេញចិត្តចំពោះកិច្ចសហប្រតិការអនុវត្តច្បាប់ និងការបន្តបណ្ដុះបណ្ដាលធនធានមនុស្ស**សម្តេចតេជោ ផ្ញើសារថ្លែងអំណរគុណ នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ដែលផ្ញើសារអបអរសាទរជូន សម្តេចក្នុងឱកាសជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា**ឯកឧត្ដមរដ្ឋមន្រ្ដីឆាយ ប្ញទ្ធិសែន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទិន្នន័យផ្គត់ផ្គង់ទឹកស្អាតជនបទ**មន្ទីររៀបចំដែនដី ខេត្តកំពង់ចាម ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ករណីរាជរដ្ឋាភិបាលសម្រេចធ្វើអនុប្បយោគ និងការផ្ទេរសិទ្ធិកាន់កាប់ដី ជូនគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម**អភិបាលខេត្តកំពង់ចាម អញ្ជើញបើកការដ្ឋានខួងអណ្ដូងបុក និងចុះផ្តល់ទឹកស្អាតដល់សាលារៀនដែលជួបបញ្ហាប្រឈមខ្វះទឹក**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែឧសភា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត**ក្រសួងការងារជូនដំណឹងស្តីពី ករណីឆបោកសមាជិក ប.ស.ស. តាមរយៈការផ្សព្វផ្សាយលេខគណនីធនាគារក្លែងក្លាយរបស់បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង QR Code ផ្ទេរប្រាក់ក្លែងក្លាយ**៤ខែ កម្ពុជាទទួលបានចំណូលជិត ២០លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស**កិច្ចសហការលើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាង ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ជាមួយប្រធានសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ស សុខា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំកម្ពុជា**រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្តល់ឱកាសឱ្យក្មេងស្រីជនជាតិដើមភាគតិច បានសិក្សាស្វែងយល់អំពីតួនាទីរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថានក្នុងរយៈពេល១ថ្ងៃ**ឯកឧត្ដម ស្វាយ សំអ៊ាង ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការប្រារព្ធខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤**ឯកឧត្តម កើត រិទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការអនុវត្តការងារថវិការបស់ក្រសួងយុត្តិធម៌ ឆ្នាំ២០២៤**ព្រះមហាក្សត្រ យាងសួរសុខទុក្ខ និងព្រះរាជទានព្រះរាជអំណោយ ជូនមន្ត្រីអង្គភាពស៊ីម៉ាក់ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនអង្គភាពខេត្តកំពង់ឆ្នាំង**រាជរដ្ឋាភិបាល សម្រេចតែងតាំងសមាសភាពក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ**ពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព ចាប់ពីថ្ងៃទី៩-១០ ខែឧសភា ខាងមុខនេះ ផ្ដល់ឱកាសការងារដល់យុវជនជាង ៥ពាន់កន្លែង**សម្តេច សាយ ឈុំ អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត១ ជំនាន់ទី៨០**អាជ្ញាធរខេត្តកំពង់ចាម ចុះពិនិត្យ និងដោះស្រាយកង្វះទឹកប្រើប្រាស់ នៅសាលារៀនចំនួន២ និងណែនាំដល់សិស្សានុសិស្សឲ្យ ចេះថែទាំសុខភាពក្នុងរដូវក្តៅនេះ

បទអត្ថាធិប្បាយ៖ កម្ទេចបាឡុងរបស់ចិនស្មើនឹងបំផ្លាញសមិទ្ធផលវិទ្យាសាស្ត្រនិងសង្គម

ដោយបន្តគំនិតហួសសម័យកាលតាមរយៈការប្រើប្រាស់គោលការណ៍ឯកតោភាគីនិយម អាមេរិកតែងប្រកាន់ខ្ជាប់នូវផ្នត់គំនិតនៃល្បែងមិនអាចឈ្នះទាំងសងខាង (Zero-sum Game) ឬគំនិតអ្នកឈ្នះជាស្តេច(Winner-takes-all) អាមេរិកបានសម្រេចចិត្តខុសឆ្គងជាបន្តបន្ទាប់ ហើយថ្មីៗនេះគឺការសម្រេចចិត្តបាញ់កម្ទេចបាឡុងស៊ីវិរបស់បចិនដែលជាការបំពាននឹងបំណងប្រាថ្នានៃការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តបម្រើដល់សង្គមមនុស្ស។ ទង្វីដែលកំពុងព្យាយាមទម្លាក់ចំណាត់ថ្នាក់នៃទំនាក់ទំនងរវាងចិននិងអាមេរិក ប្រែក្រឡាស់ស្មារតីនៃជំនួបរវាងប្រមុខដឹកនាំទាំងពីរ កាលពីចុងឆ្នាំ២០២២នៅប្រទេសឥណ្ឌូនេស៊ី ហើយជំនួសមកវិញនូវអរិភាព ភាពមិននឹងនរនៃសន្តិសុខសកល បំផ្លាញផលប្រយោជន៍នៃប្រជាជនប្រទេសទាំងពីរ ចិននិងអាមេរិកនិយាយដោយឡែក និងបំផ្លាញផលប្រយោជន៍របស់ពិភពលោកនិយាយរួម។

ដោយមិនអើពើនឹងច្បាប់ សណ្តាប់ធ្នាប់ និងគោលការណ៍អន្តរជាតិ រួមជាមួយនឹងទស្សនៈបំផ្លាញសមិទ្ធផលវិទ្យាសាស្រ្តដែលបម្រើដល់ផលប្រយោជន៍មនុស្សជាតិក្នុងការឆ្លើយតបនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិសម្រាប់ឆ្នាំ២០៣០ ទើបស្ថាប័ននីតិបញ្ញត្តិរបស់អាមេរិកដែលតែងចេញនូវសេចក្តីសម្រេចដើម្បីបញ្ឆេះនិងបង្កើនកម្តៅកំហឹងដល់ប្រទេសចិន ជាក់ស្តែងថ្មីៗនេះ រដ្ឋសភាអាមេរិកបានអនុម័ត «សេចក្តីសម្រេចចិត្តស្តីពីប្រទេសចិនប្រើបាឡុងហោះលើដែនអាកាសអាមេរិក» ដែលបង្ហាញចេតនាយ៉ាងប្រត្យក្សដោយឥតលាក់លៀមរបស់អាមេរិកក្នុងការប្រឆាំងនឹងបំណងសុច្ចរិតរបស់ប្រទេសចិនក្នុងការសិក្សាស្រាវជ្រាវពីអាកាសធាតុបំប៉នទស្សនវិជ្ជាអរិយធម៌អេកូឡូស៊ីដើម្បីបម្រើដល់ផលប្រយោជន៍ស៊ីវិល បម្រើដល់ផលប្រយោជន៍នៃសមិទ្ធផលវិទ្យាសាស្រ្ត និងបម្រើដល់ផលប្រយោជន៍របស់មនុស្សជាតិទាំងស្រុងដោយឥតងាករេ។

ដោយដើរផ្ទុយនឹងបំណងប្រាថ្នារបស់មនុស្សជាតិក្នុងការរួមកម្លាំងគ្នាកសាងសហគមន៍ជោគវាសនារួម អាមេរិកតែងបង្កើត បង្កើន និងបង្កលេសនានាក្នុងការគំរាមកំហែងដល់ប្រទេសដទៃតាមរយៈការប្រើប្រាស់កម្លាំងយោធាដែលមានបំពាក់នូវសព្វាវុធទំនើបដោយរួមមានទាំងការបាញ់ទម្លាក់បាឡុងស៊ីវិលគ្មានមនុស្សបើករបស់ចិនបានចូលក្នុងដែនអាកាសអាមេរិកដោយចៃដន្យដែលបានកើតឡើងដោយករណីប្រធានសក្តិហើយដែលបាឡុងស៊ីវិលរបស់ចិននេះមិនបានក្លាយជាការគំរាមកំហែងណាមួយចំពោះបុគ្គលនិងសន្តិសុខជាតិអាមេរិកនោះទេ។

ដោយមានប្រពៃណីឈ្លានពានអធិបតេយ្យភាពប្រទេសដទៃ ហើយធ្វើសកម្មភាពស៊ើបការណ៍ក្នុងទ្រង់ទ្រាយធំចំពោះប្រទេសដទៃ ឈ្លានពានប្រទេសដទៃដូចករណីកើតឡើងក្នុងឆ្នាំ២០០៣ បើទោះបីជាបេសកកម្មអធិការកិច្ចអន្តរជាតិដឹកនាំដោយលោកហាន ប្ល៊ីចស៍ (Hans Blix) និងលោកមហាម៉េដ អេលបារ៉ាដាយ (Mohamed ElBaradei) ត្រូវបានបញ្ចប់ ដោយបានធ្វើសេចក្តីសន្និដ្ឋានថា «គេមិនបានរកឃើញភស្តុតាង ឬតំរុយជាក់លាក់ណាមួយ ដែលអាចបញ្ជាក់ថា អ៊ីរ៉ាក់កំពុងអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ»នោះក៏ដោយ ក៏អាមេរិកបានលើកទ័ពចូលឈ្លានពានអ៊ីរ៉ាក់ ដោយគ្មានការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខ ហើយសង្រ្គាមដែលអូសបន្លាយរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ ត្រូវបានក្រុមអ្នកជំនាញភាគច្រើនលើសលុបចាត់ទុកថាជាការរំលោភច្បាប់អន្តរជាតិ និងបានចាត់ទុកការឈ្លានពានអ៊ីរ៉ាក់នៅឆ្នាំ២០០៣នេះថាជាឧក្រិដ្ឋកម្មសង្រ្គាមថែមទៀតផង។ ក្នុងន័យនេះ យើងនឹងដឹងថាអាមេរិកមានការបារម្មណ៍ហួសហេតុទាក់ទឹងនឹងបាឡុងស៊ីវិលរបស់ចិន ដែលប្រៀបបាននឹងទស្សនៈដែលតែងបានលើកឡើងថា «គោដំបៅខ្នង ក្អែកហើររម្លង រសាយកន្ទុយ» និងទស្សនៈ «ស្វាស៊ីបាយយកទៅលាបមាត់ពពែ» ដែលនេះជាការលេងកលល្បិចនយោបាយប្រឆាំងនិងគំរាមដល់ប្រទេសចិនដែលពិភពលោកបានស្គាល់និងដឹងច្បាសថាប្រទេសចិនគោរពច្បាប់អន្តរជាតិជាប់រហូតមក ហើយប្រទេសចិនតែងគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសណាក៏ដោយ ប្រទេសចិនមានហ្សែនជាប់ជានិច្ចមិនថាក្នុងកាលនិងលំហណា ឬក្នុងនាមជាប្រទេសខ្លាំងប៉ុណ្ណាក៏ដោយ ក៏ប្រទេសចិនគ្មានចេតនាឬបំណងឈ្លានពានទឹកដីនិងដែនអាកាសរបស់ប្រទេសណាមួយនោះឡើយ។

ដោយមិនអាចអត់ទ្រាំនឹងទង្វើខ្វះគុណធម៌ បំពានច្បាប់អន្តរជាតិ ជាន់ឈ្លីកិច្ចខិតខំប្រឹងប្រែងសមិទ្ធផលរួមរបស់មនុស្សជាតិ ទើបប្រទេសចិនតែងប្រកាន់តបទៅវិញដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្រោមទម្រមធ្យោបាយការទូតនិងយន្តការពហុភាគីនិយម ព្រមទាំងប្រកាន់ខ្ជាប់ជានិរន្តរ៍នូវការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ក្នុងការចូលរួមថែរក្សាសុខសន្តិភាព សុខដុមនីយកម្ម និងការអភិវឌ្ឍសម្រាប់ពិភពលោក។

ជារួមមនុស្សជាតិដែលមានភក្តិភាពសម្រាប់ផលប្រយោជន៍រួម សម្រាប់ផលប្រយោជន៍នៃការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តស្តីពីអាកាសធាតុ នឹងបន្តប្រកៀកស្មារជាមួយចិនប្រឆាំងនឹងអំពើកម្ទេចបាឡុងស៊ីវិលរបស់ប្រទេសចិនពីសំណាក់អាមេរិក ដើម្បីបង្កើតបរិយាកាសល្អប្រសើរឡើងវិញនៃសន្តិសុខសកល និងសុខដុមនីយកម្មដល់មនុស្សជាតិ៕
ដោយបណ្ឌិត ជា មុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង