**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ឯកឧត្តម សួស យ៉ារ៉ា ថាសមទ្ធិផលរបស់ អ.វ.ត.ក មានសារៈសំខាន់ណាស់សម្រាប់ការអប់រំ

ភ្នំពេញ៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានធ្វើការកោតសរសើរសមទ្ធិផលរបស់ អ.វ.ត.ក ហើយសមទ្ធិផលនេះមានសារៈសំខាន់ណាស់សម្រាប់ការអប់រំ។

ឯកឧត្តម សួស យ៉ារ៉ា បានអញ្ជើញដឹកនាំគណប្រតិភូមកបំពេញទស្សនកិច្ចនៅទីស្នាក់ការថ្មីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងដំណើទស្សនកិច្ចនេះ គណប្រតិភូទាំងអស់ទទួលបានការស្វាគមន៍យ៉ាងរាក់ទាក់ពី ឯកឧត្តម ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទី លោក ឃ្នុត រ៉ូហ្សិនហក អនុប្រធានរដ្ឋបាល និងមន្ដ្រីជាន់ខ្ពស់របស់អ.វ.ត.ក។

ឯកឧត្តម ក្រាញ់ តូនី និង លោក ឃ្នុត រ៉ូហ្សិនហក បានជម្រាបគណប្រតិភូអំពីសមិទ្ធផលដែលសម្រេចបានដោយជោគជ័យរបស់ អ.វ.ត.ក ក្នុងការជំនុំជម្រះក្ដីលើអតីតមេដឹកនាំខ្មែរក្រហមអស់រយៈពេល ១៦ ឆ្នាំមកនេះ ដោយបានរួមចំណែកដល់ការរក្សាបាននូវសន្ដិភាព ការផ្សះផ្សារផ្លូវចិត្តរបស់ជនរងគ្រោះ ការមិនមានការសងសឹកនិងចងគំនុំគ្នាក្នុងសង្គមជាតិ និងការបំបាត់បាននូវវប្បធម៌និទណ្ឌភាពនៅកម្ពុជា។

ឯកឧត្តមប្រធាន និងអនុប្រធានរដ្ឋបាលក៏បានជម្រាបជូនគណៈប្រតិភូអំពីសកម្មភាពការងារសេសសល់របស់ អ.វ.ត.ក ដែលត្រូវអនុវត្តក្នុងអំឡុងពេលបីឆ្នាំទៅមុខចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ ដែលរួមមានៈ ការងារគតិយុត្តមួយចំនួនជាពិសេសពាក់ព័ន្ធនឹងការឃ្លាំមើលការអនុវត្តទោស ការធ្វើចំណាត់ថ្នាក់ឯកសារសំណុំរឿងឡើងវិញពីសម្ងាត់ទៅជាសាធារណៈ ការគ្រប់គ្រងនិងការផ្សព្វផ្សាយឱ្យបានទូលំទូលាយបណ្ណសារនៃសំណុំរឿងអស់ដែលមានជាង៣លានទំព័រ ការផ្សព្វផ្សាយនិងអប់រំ ក្នុងស្មារតីលើកកម្ពស់ការយល់ដឹងនៃដំណើរការកាត់សេចក្តី សមិទ្ធផល និងកេរតំណែលរបស់អ.វ.ត.ក ដល់យុវជនជំនាន់ក្រោយ។
លោក ឃ្នុក រ៉ូហ្សិនហក ក៏បានធ្វើបទបង្ហាញអំពីផែនការសកម្មភាពការងារលម្អិតរបស់ អ.វ.ត.ក ដែលត្រូវបំពេញក្នុងអំឡុងពេលបីឆ្នាំខាងមុខផងដែរ។

ឯកឧត្តម សួស យ៉ារ៉ា មានការកោតសរសើរលើសមទ្ធិផលរបស់ អ.វ.ត.ក និងបានបញ្ជាក់ថាសមទ្ធិផលនេះមានសារៈសំខាន់ណាស់សម្រាប់ការអប់រំ និងសន្ដិភាពរបស់ប្រជាជាតិទាំងមូល។

ឯកឧត្តមបន្ថែមថា ឯកឧត្តមគាំទ្រទាំងស្រុងនូវសកម្មភាពរបស់ អ.វ.ត.ក ដែលត្រូវបំពេញក្នុងអំឡុងពេលបីឆ្នាំខាងមុខនេះ ហើយឯកឧត្តមសង្ឃឹមថា នឹងមានកិច្ចសហប្រតិបត្តិការរវាង អ.វ.ត.ក និងគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ជាពិសេសគណៈប្រតិភូទាំងពីរក៏បានពិភាក្សាគ្នាលើគម្រោងសហប្រតិបត្តការរួមគ្នា ក្នុងការលើកកម្ពស់ការងារអប់រំផ្នែកគតិយុត្តិ ការចែករំលែកយុត្តិសាស្រ្តល្អៗរបស់អ.វ.ត.កនៅថ្នាក់តំបន់និងអន្តរជាតិ តាមរយៈការបង្កើតឱ្យមានបណ្ណាល័យច្បាប់ឌីជីថល និងការងារផ្សព្វផ្សាយដល់សាធារណជនឱ្យបានទូលំទូលាយផងដែរ៕

អត្ថបទដែលជាប់ទាក់ទង