**ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍធនធានមនុស្ស**អ្នកវិ​ភាគ​បង្ហាញ​សុទិដ្ឋិ​និយម​ចំពោះ​ដំណើរ​ទស្សនកិច្ចនៅ​ចិនរបស់សម្តេច​​តេជោ ​ហ៊ុន សែន ជុំវិញ​​ដំ​ណោះ​ស្រាយប​ញ្ហាព្រំដែ​នកម្ពុជា និងថៃ**អ្នកវិភាគព្រមានថា ការលួចឆ្លងដែនទៅធ្វើការនៅថៃដោយខុសច្បាប់ ប្រឈមគ្រោះថ្នាក់ដល់ជីវិត និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សមធម៌យេនឌ័រ និងការងារដែលគិតគូរលើការថែទាំ»**ក្រសួងការងារ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលខ្នាតអន្តរជាតិអ៊ីស្រាអែល ពិភាក្សាពង្រឹងកិច្ចសហការបណ្តុះបណ្តាលជំនាញឆ្លើយតបតម្រូវការទីផ្សារការងារ**សម្ដេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន ៦**វិចារណកថា៖ ការពារបរិស្ថានរបស់យើង មុនពេលបាតុភូត អែលនីញ៉ូ (El Niño) មកដល់**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពសន្តិសុខ និងសុវត្ថិភាព នៃគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ខេត្តបន្ទាយមានជ័យ**អុីស្រាអែលប្រកាសយ៉ាងដាច់អហង្ការថា កងទ័ពរបស់ខ្លួននឹងដកចេញពីភាគខាងត្បូងប្រទេសលីបង់ លុះត្រាតែក្រុមហេសបូឡា ត្រូវបានរំសាយអាវុធទាំងស្រុង**សម្តេចតេជោ៖ ទំនាក់ទំនងរវាង គណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន ជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់សម្រាប់ការអនុវត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ**សម្តេចតេជោ៖ ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំ**ក្នុងក្របខ័ណ្ឌនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្រុមការងារបច្ចេកទេសកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា រៀបចំកិច្ចប្រជុំលើកទី២ បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបប្រតិភូក្រុមហ៊ុនចិន ដែលមានបំណងវិនិយោគបង្កើតរោងចក្រផលិតថ្នាំកសិកម្ម ក្នុងខេត្តកំពង់ធំ**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ

វគ្គហ្វឹកហ្វឺនជំនាញមូលដ្ឋានបោសសំអាតគ្រឿងផ្ទុះ ក្រោមកិច្ចសហប្រតិបត្តិការ និងហិរញ្ញប្បទានពីសាធារណរដ្ឋបារាំង ត្រូវបានបិទបញ្ចប់ប្រកបដោយជោគជ័យ

ភ្នំពេញ៖ វគ្គហ្វឹកហ្វឺនជំនាញបោសសំអាតគ្រឿងផ្ទុះរយៈពេល១ខែ ក្រោមកិច្ចសហប្រតិបត្តិការ និងហិរញ្ញប្បទានពីសាធារណរដ្ឋបារាំង នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រូវបានបិទបញ្ចប់ប្រកបដោយជោគជ័យ ក្រោមអធិបតីយភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាឧត្តមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្រ្តីទទួលបន្ទុកការងារបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព អ.ស.ប. និង ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា។

យោងតាមប្រសាសន៍ ឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព វគ្គហ្វឹកហ្វឹនជំនាញមូលដ្ឋានបោសសំអាតគ្រឿងផ្ទុះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់នូវចំណេះដឹងថ្មីៗបន្ថែមទៀតដល់សិក្ខាកាម រួមទាំងបំពេញបន្ថែមចំណុចខ្វះខាត សម្រាប់បង្កើនសមត្ថភាពឱ្យយល់ដឹងពីនីតិវិធីមូលដ្ឋានបោសសំអាតគ្រឿងផ្ទុះ ក្នុងការសម្រេចបេសកកម្មទាំងថ្នាក់ជាតិ និងអង្គការសហប្រជាជាតិ។ វគ្គហ្វឹកហ្វឺននេះ មានសិក្ខាកាមចំនួន ៣០នាក់ ក្នុងនោះនារី ចំនួន២នាក់ ដោយមានការចូលរួមពីកងយោធពលខេមរភូមិន្ទ និងក្រសួងមហាផ្ទៃផងដែរ។

ទន្ទឹមនឹងការហ្វឹកហ្វឺន ត្រូវបានបញ្ចប់ជាស្ថាពរ ឯកឧត្តម Jacques Pellet បានកោតសរសើរចំពោះកម្ពុជា ក្នុងការរួមចំណែករបស់កងកម្លាំងមួកខៀវកម្ពុជាក្នុងប្រតិបត្តិការរក្សាសន្តិភាព មិនត្រឹមតែជាបរិមាណប៉ុណ្ណោះទេ ប៉ុន្តែក៏មានគុណភាពតាមកម្រឹតនៃការហ្វឹកហ្វឺនដែលសម្រេចបានផងដែរ។ ឯកឧត្តម បានបន្ថែមថា វគ្គសិក្សានេះនឹងអាចឱ្យទាហានមួកខៀវកម្ពុជា មានសមត្ថភាពថ្មី ទៅនឹងតម្រូវការ អ.ស.ប. អំឡុងពេលបំពេញបេសកកម្មនាពេលអនាគត។ ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង ក៏បានបង្ហាញការគាំទ្រ និងអមដំណើរមជ្ឈមណ្ឌលជាតិ នូវមហិច្ឆតា ដើម្បីក្លាយជាមជ្ឈមណ្ឌលដ៏មានឧត្តមភាពក្នុងវិស័យរក្សាសន្តិភាព។

ជាមួយគ្នានោះ ឯកឧត្តម នាឧត្តមសេនីយ៍ ប៉ុល សារឿន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ដែលជាមិត្តជិតស្និទ្ធរបស់កម្ពុជាក្នុងដំណើរស្វែងរកសន្តិភាព និងអភិវឌ្ឈកម្ពុជា។ ឯកឧត្តម នាឧត្តមសេនីយ៍ ក៏បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ ខិតខំប្រឹងប្រែង របស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងបណ្តាស្ថាប័នពាក់ព័ន្ធ ដែលមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំកម្មវិធីសិក្សា ខ្លឹមសារមេរៀន ឯកសារ ដឹកនាំគ្រប់គ្រង បង្រៀន និងរៀន ដែលធ្វើឱ្យវគ្គហ្វឹកហ្វឺននេះ បានដំណើរការតាមពេលកំណត់។

គួរបញ្ជាក់ផងដែរថា គិតចាប់ពីឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើតគម្រោង សម្តេចតេជោសម្រាប់សកម្មមីន«ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» និងមូលនិធិកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ ដើម្បីពន្លឿនដល់ការបោសសំអាតមីន និងគ្រឿងផ្ទុះឱ្យអស់ត្រឹមឆ្នាំ២០២៥។

គិតចាប់ពីឆ្នាំ២០០៦រហូតមកដល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូនកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់ អ.ស.ប សរុបចំនួន ៨,៨៥៩នាក់ ក្នុងនោះមាននារីចំនួន ៦៨១នាក់ទៅកាន់បេសកកម្មចំនួន ១១នាក់ក្នុងប្រទេសចំនួន៩ ដូចជា សាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, អាហ្វ្រិកកណ្តាល, លីបង់, ម៉ាលី, ស៊ីរី, សាយប្រឺស និងយេមែន។ បច្ចុប្បន្ន កងកម្លាំងចំនួន ៧៨៨នាក់ ក្នុងនោះនារីចំនួន ១៣០នាក់ កំពុងបំពេញបេសកកម្មនៅប្រទេសចំនួន៤ រួមមាន សាធារណរដ្ឋស៊ូដង់ខាងត្បូង, លីបង់, អាហ្វ្រិកកណ្តាល និងម៉ាលី ៕

អត្ថបទដែលជាប់ទាក់ទង