**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

បទវិភាគ៖ដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់សម្តេច ហ៊ុនសែន ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបង្ហាញឱ្យឃើញថា រាល់ការប៉ុនប៉ងដើម្បីផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់ព្រមទាំងបង្កជាការបដិបក្ខគ្នាជាក្រុមនឹងមិនអាចសម្រេចបាននៅអាស៊ានជាដាច់ខាត


កាលពីថ្ងៃទី ៦ ខែកុម្ភៈ ក្រសួងការបរទេសចិនបានបញ្ជាក់ថា សម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែកុម្ភៈ ។ លោក Xu Liping អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រអាស៊ីប៉ាស៊ីហ្វិកនិងសកលនៃបណិ្ឌត្យសភាវិទ្យាសាស្ត្រសង្គមប្រទេសចិនបានលើកឡើងក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនថា “ដំណើរទស្សនកិច្ចលើនេះគឺធ្វើឡើងក្រោមបរិបទដែលការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ ១៩ របស់ចិនបានឈានចូលដំណាក់កាលថ្មី បច្ចុប្បន្ននេះ ប្រទេសចិនបានរៀបចំឡើងវិញនូវការទៅមកនៃអ្នកដំណើរជាមួយបរទេស ហេតុនេះហើយ នេះគឺជាដំណើរទស្សនកិច្ចមួយលើកដែលធ្វើឡើងសម្របទៅតាមនិន្នាការ ហើយក៏ជាដំណើរទស្សនកិច្ចមួយលើកដែលពោរពេញទៅដោយក្តីសង្ឃឹមដែលបានធ្វើឡើងនៅនិទាឃរដូវផងដែរ ។ ឆ្លងតាមរយៈដំណើរទស្សនកិច្ចលើកនេះ ប្រទេសទាំងពីរនឹងរួមគ្នាគ្រោងផែនការអំពីគោលដៅអភិវឌ្ឍន៍រយៈពេលមធ្យមនិងយូរ ។
លោក Xu Liping បានលើកឡើងទៀតថា ការតភ្ជាប់ទំនាក់ទំនងខាងវិស័យហេដ្ឋារចនាសម្ព័ន្ធ គឺ មានសារសំខាន់ណាស់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់តំបន់អាស៊ានទាំងមូល ។ ក្នុងនាមជាប្រទេសមិនសូវរីកលូតលាស់ ប្រសិនបើកម្ពុជាអាចដោះស្រាយបាននូវបញ្ហាផ្លូវថ្នល់និងផ្លូវដែក នោះ គ្មានអ្វីគួរឱ្យសង្ស័យឡើយ វានឹងដើរតួនាទីជំរុញយ៉ាងសកម្មក្នុងការកែលម្អបរិយាកាសវិនិយោគរបស់ខ្លួន បង្កើនជំនឿចិត្តរបស់ប្រជាជនកម្ពុជាដែលចង់ស្វែងរកជីវភាពរស់នៅដ៏ល្អបវរ ក៏ដូចជាបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ។
សូមបញ្ជាក់ថា ក្នុងនាមជា”មិត្តដែកថែប”ដ៏ពិតប្រាកដរបស់ប្រទេសចិន ជានិច្ចកាល កម្ពុជាតែងតែជាអ្នកគាំទ្រដ៏ខ្លាំងក្លារបស់ប្រទេសចិននៅអាស៊ីអាគ្នេយ៍ ។ ទាក់ទិននឹងរឿងនេះ លោក Xu Liping បានថ្លែងថា ក្នុងបរិបទដែលភាពបម្រែបម្រួលរបស់ពិភពលោកនាពេលបច្ចុប្បន្នបានឆ្ពោះទៅរកភាពមិនប្រាកដប្រជាពីមួយថ្ងៃទៅមួយថ្ងៃ ដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់សម្តេច ហ៊ុនសែន លើកនេះបានបញ្ចេញសញ្ញាយ៉ាងខ្លាំងទៅកាន់ប្រទេសជិតខាងនិងពិភពលោកទាំងមូលថា រាល់ការប៉ុនប៉ងដើម្បីផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់ព្រមទាំងបង្កជាការបដិបក្ខគ្នាជាក្រុម គឺ មិនអាចទទួលបានការគាំទ្រនោះទេ ហើយទីបំផុតមុខជានឹងទទួលបរាជ័យជាមិនខាន ។
លោក Xu Liping បានសង្កត់ធ្ងន់ថា “ប្រទេសធំនៅក្រៅតំបន់មួយចំនួនបានចាត់ទុកខ្លួនថាជា’គ្រូជំនាញសិទ្ធិមនុស្ស’ដែលចេញបទបញ្ជាចំពោះប្រទេសអាស៊ីអាគ្នេយ៍ តាមពិតទៅ ប្រការនេះមិនស៊ីសង្វាក់គ្នាជាមួយតម្រូវការរបស់ប្រទេសទាំងនេះទេ ។ បើនិយាយចំពោះប្រទេសអាស៊ានភាគច្រើន ភារកិច្ចចម្បង គឺ ការអភិវឌ្ឍ សម្រេចបាននូវការធ្វើទំនើបកម្មផ្នែកសេដ្ឋកិច្ចនិងកែលម្អជីវភាពរស់នៅរបស់ប្រជាជន ។ កិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជាបានចាក់ឬសគល់ក្នុងសំណូមពររួមរបស់ប្រជាជននៃប្រទេសទាំងពីរ ហើយរាល់ការគាបសង្កត់និងគំរាមកំហែងពីកម្លាំងខាងក្រៅសុទ្ធតែមិនអាចកែប្រែទិសដៅធំនៃកិច្ចសហប្រតិបត្តិការដ៏មេត្រីភាពរវាងចិននិងកម្ពុជានោះទេ ។
លោក Xu Liping បានលើកឡើងថែមមួយកម្រិតទៀតថា សំដៅចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិងគំនិតផ្តួចផ្តើមសន្តិសុខសកលដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping ប្រទេសអាស៊ីអាគ្នេយ៍សុទ្ធតែជាអ្នកចូលរួមនិងជាអ្នកគាំទ្រយ៉ាងសកម្ម ។ កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាស៊ានទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ នៅពេលអនាគត កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យសន្តិសុខក៏នឹងទទួលបានការពង្រឹងនិងពង្រីក ក៏ដូចជាធ្វើឱ្យស៊ីជម្រៅផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង