**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

បទវិភាគ៖ មហាជនរំពឹងខ្ពស់ពីទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជា ទៅប្រទេសចិន

————————————————-
នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានឹងត្រូវអញ្ជើញចាកចេញពីកម្ពុជា ដើម្បីចាប់ផ្តើមការបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសចិន។

ទស្សនកិច្ចនេះត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ នៅកម្ពុជា ដោយក្នុងនោះ ទាំងយុវជន សង្គមស៊ីវិល អ្នកវិភាគ បង្ហាញពីក្តីរំពឹងខ្ពស់ ក្នុងការផ្តល់អត្ថប្រយោជន៍ដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា បន្ថែមទៀត ក្រោមកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងក្នុងនាម មិត្តភាពដែកថែប រវាងប្រទេសកម្ពុជា និងប្រទេសចិន។

ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសចិន នាពេលខាងមុខនេះដែរ ក្នុងនាមជាពលរដ្ឋកម្ពុជាមួយរូប ដែលរស់នៅក្នុងរាជធានីភ្នំពេញ លោកស្រី កង មុនីរ័ត្ន បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន ដោយរំពឹងខ្ពស់លើការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ រវាងប្រទេសទាំងពីរ។

«ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាយើង ទៅកាន់ប្រទេសចិនហ្នឹង ជាដំណើរការដ៏ល្អមួយ គឺជាគោលដៅមួយ ដែលធ្វើឲ្យប្រទេសយើងទាំងពីរ បានពង្រឹងនូវកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ហើយមួយទៀត យើងសង្ឃឹមថា ប្រទេសយើងទាំងពីរនឹងមានទំនាក់ទំនងល្អនឹងគ្នា ហើយ ចិននឹងបានផ្តល់នូវជំនួយ ក៏ដូចជា ផ្នែកសេដ្ឋកិច្ច ផ្សេងៗ គឺធ្វើឲ្យប្រទេសយើងទាំងពីរ បានរីកចម្រើនទាំងសេដ្ឋកិច្ច ទាំងទេសចរណ៍ ដោយសារតែយើងមានចរន្តលំហូរ ទៅវិញទៅមក គឺនាំឲ្យប្រទេសយើងទាំងពីរ កាន់តែរីកចម្រើន ទាំងផ្នែកសេដ្ឋកិច្ច ក៏ដូចជា ផ្នែកសេដ្ឋកិច្ចផងដែរ»។

ជាមួយគ្នានេះដែរ លោក យឹម អធិស័ក្តិ ជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យមេគង្គកម្ពុជា បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនដែរថា អ្វីដែលរំពឹងខ្លាំងជាងគេ ពីដំណើរទស្សនកិច្ចនេះគឺវិស័យទេសចរណ៍ និងការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធនានា។ លោកសង្ឃឹមថា ដំណើរទស្សនកិច្ចនេះនឹងរឹតចំណងទំនាក់ទំនងមិត្តភាពដែបថែប ឲ្យកាន់តែរឹងមាំថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យក្លាយជាដៃគូសហការ មានជោគវាសនា លើសហគមន៍តែមួយ។

«ខ្ញុំរំពឹង ទី១ ចំពោះការដែលសម្តេចតេជោ លោកទៅចិននេះ គឺខាងផ្នែកវិស័យទេសចរណ៍ មានន័យថា ប្រសិនបើសម្តេចអញ្ជើញទៅ មានការសម្របសម្រួល ជាមួយរដ្ឋាភិបាលចិន ដើម្បីឲ្យបង្កើនជើងហោះហើរត្រង់ទៅវិញទៅមក ឲ្យកាន់តែច្រើនជាងមុន … មួយវិញទៀត គឺការចូលរួមក្នុងអភិវឌ្ឍប្រទេសរបស់យើង ដូចជា ការកសាងផ្លូវថ្នល់ សាលារៀន ឬ មន្ទីរពេទ្យ ឬ ការកសាងផ្សេងៗទៀត ទៅតាមការចុះនូវ MOU រវាងកម្ពុជា ជាមួយនឹងចិនបន្ថែមទៀត»។

រីឯខាងសង្គមស៊ីវិលវិញ មើលឃើញថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅប្រទេសចិន នាពេលខាងមុខនេះ នឹងផ្តល់ផលប្រយោជន៍ដ៏មហិមា ដល់ប្រជាជន និងប្រទេសកម្ពុជា នេះគឺជាការលើកឡើងរបស់ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន។

លោកបណ្ឌិតបានបន្ថែមទៀតថា «ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋមានិតចិននឹងផ្តល់ផលប្រយោជន៍ដ៏មហិមា ដល់ប្រជាជន និងប្រទេសកម្ពុជា..គឺបង្កើនការរឹតចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសយើងទាំងពីរ កម្ពុជានិងចិន ដែលជាពិសេស ចំណងដ៏ល្អប្រសើរ ដ៏ប្រពៃ រវាងប្រជាជននិងប្រជាជន នៃប្រទេសយើងទាំងពីរ ពង្រីកទំហំកាន់តែធំនិងទូលាយ លើវិស័យវិនិយោគនិងកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម ដែលមិនត្រឹមតែមានក្នុងកម្រិតទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងក្នុងកម្រិតពហុភាគី ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP ជាដើម, បន្តពន្លាតទំហំនៃគម្រោងនានា ជាច្រើន ក្នុងរង្វង់នៃគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ ជាពិសេស គម្រោងផ្លូវល្បឿនលឿន ផ្លូវរថភ្លើងល្បឿនលឿន និងគម្រោងដទៃទៀតជាច្រើន ដែលនឹងគ្រោងអនុវត្ត ក្នុងប្រទេសកម្ពុជា» ។

រីឯចំពោះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន អំពីការរំពឹងទុកចំពោះដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសចិនដែរថា «បើសិនជាយើងពិនិត្យទៅលើទំនាក់ទំនងកម្ពុជានិងចិន ប្រហែលជាគេត្រូវមើលមុនគេបំផុត គឺទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ និង ការជួយកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរបស់ចិន នៅក្នុងប្រទេសកម្ពុជា អញ្ចឹង យើងសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចនេះ ទំហំវិនិយោគចិន កាន់តែមានទំហំធំ ការផ្លាស់ប្តូរពាណិជ្ជកម្ម ក៏កាន់តែច្រើន ហើយជំនួយសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត មានផ្លូល្បឿនលឿន ផ្លូវជាតិនានា ក៏ដូចជា ព្រលានយន្តហោះ និងកំពង់ផែ ជាដើម គឺកាន់តែមានគម្រោងច្រើនថែមទៀត ក្នុងក្របខណ្ឌគំនិតផ្តួចផ្តើមនៃខ្សែក្រវាត់និងផ្លូវផង និងក្នុងក្របខណ្ឌគំនិតផ្តួចផ្តើមសកល ដែលលោក Xi Jinping ទើបប្រកាសកាលពីឆ្នាំកន្លងទៅ យើងសង្ឃឹមួយទៀត សង្ឃឹមថា ភ្ញៀវទេសចរចិននឹងអញ្ជើញមកលេងប្រទេសកម្ពុជា ឲ្យបានកាន់តែច្រើន»។គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីគ្រោងនឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន ចាប់ពីថ្ងៃទី៩ ដល់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ តបតាមការអញ្ជើញ នេះបើតាមការជូនដំណឹងរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ៕ (ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

អត្ថបទដែលជាប់ទាក់ទង