អភិបាលខេត្តមណ្ឌលគិរី ដឹកនាំប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្តលោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង

ភ្នំពេញ៖ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្តលោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលមរណភាព ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ នៅវេលាម៉ោង៦:១៣នាទីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅគេហដ្ឋាននៃសព នៅខណ្ឌទួលគោក រាជធានីភ្នំពេញ ៕
