សហព័ន្ធកីឡាវាយសីកម្ពុជា ប្រារព្ធពិធីបិទការប្រកួតកីឡាវាយសី ដណ្តើមពានរង្វាន់ ៧មករា លើកទី២២

ភ្នំពេញ៖ សហព័ន្ធកីឡាវាយសីកម្ពុជា សហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានប្រារព្ធពិធីបិទការប្រកួតកីឡាវាយសី ដណ្តើមពានរង្វាន់ ៧មករា លើកទី២២ ប្រចាំឆ្នាំ២០២៣ ដើម្បីអបអរសាទរខួបទិវាជ័យជម្នះ ៧មករា (១៩៧៩-២០២៣) ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា។ ដោយមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ក្រុមកីឡាករ កីឡាការីនី ចំនួន១៦ក្រុម មកពីសម្ព័ន្ធនិងក្លឹបកីឡាវាយសី ជាច្រើនរូបទៀតទៀត ៕
