បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភការចំណាយថ្លៃព្យាបាល អ្នកជំងឺឈ្មោះ ឆឹម ស្រី ជាស្ត្រីមេផ្ទះមានដុំពកក

ភ្នំពេញ៖ អ្នកជំងឺឈ្មោះ ឆឹម ស្រី អាយុ ៥៦ឆ្នាំ ជាស្ត្រីមេផ្ទះមកពីសហគមន៍ក្រីក្រក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ គាត់មានដុំពកក យូរណាស់មកហើយ ដែលធ្វើអោយគាត់ពិបាកក្នុងការហូបអាហារ។ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោTYDA ទទួលមកព្យាបាល បច្ចុប្បន្នគាត់បានធ្វើការវះកាត់ដោយជោគជ័យ និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យផងដែរ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ៕
