**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង

កម្ពុជា-ថៃ បន្តកិច្ចសហការជិតស្និទ្ធ ក្នុងការទប់ស្កាត់និងបង្ក្រាប អំពើជួញដូរមនុស្សឆ្លងដែន

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម Chardkiat ATTHAKOR ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ទើបតែងតាំងថ្មី បានប្ដេជ្ញាបន្តកិច្ចសហការជិតស្និទ្ធ ក្នុងការទប់ស្កាត់និងបង្ក្រាប នូវអំពើជួញដូរមនុស្សឆ្លងដែន ។

នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតជូន ឯកឧត្តម Chardkiat ATTHAKOR ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ទើបតែងតាំងថ្មី ចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព។

សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការសូមស្វាគមន៍ និងចូលរួម អបអរសាទរឯកឧត្តម Chardkiat ATTHAKOR ដែលត្រូវបានរាជរដ្ឋាភិបាលថៃ ផ្ដល់សេចក្ដីទុកចិត្តតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេច ក៏ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អក្នុងក្របខ័ណ្ឌអាស៊ានដែលតែងតែមានទំនាក់ទំនងជាមួយគ្នាដ៏ល្អនិងប្រកបដោយស្ថិរភាពក្នុងរយៈពេលកន្លងមកនេះ។

សម្តេចក្រឡាហោម មានប្រសាសន៍ថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ តែងមានទំនាក់ទំនងជាមួយគ្នាយ៉ាងល្អប្រសើរ និងជិតស្និទ្ធ ហើយប្រទេសទាំងពីរក៏មានកិច្ចសហប្រតិបត្តិការជាមួយគ្នាដ៏ល្អ ទាំងក្នុងកម្រិតនយោបាយ សន្តិសុខ ទំនាក់ទំនងពាណិជ្ជកម្ម ក៏ដូចជា រយៈពេលចុងក្រោយនេះ គឺកិច្ចសហការគាំទ្រគ្នាទៅវិញទៅមកយ៉ាងល្អប្រសើរក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ដោយឡែក នៅក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ សម្ដេចឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជូនឯកឧត្តមឯកអគ្គរាជទូតថៃថា សម្តេចផ្ទាល់ បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំខេត្តជាប់ព្រំដែនជាមួយនឹងសមាសភាគីថៃ ដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ ដែលកិច្ចប្រជុំនេះតែងបានប្រព្រឹត្តទៅក្នុងស្មារតីដើម្បីរួមគ្នាថែរក្សាសន្តិសុខតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរដូចជារួមគ្នាអភិវឌ្ឍខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ។
ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់ជាពិសេសគឺនគរបាលនៃប្រទេសទាំងពីរ សម្ដេចបញ្ជាក់ថាក៏មានទំនាក់ទំនងជាមួយគ្នាល្អប្រសើរក្នុងការរួមគ្នាថែរក្សាសន្តិសុខទៅវិញទៅមកជូនប្រទេសទាំងពីរក៏ដូចជាប្រជាជនទាំងពីរបានដ៏ល្អផងដែរ។

ឯកឧត្តមChardkiat ATTHAKOR ឯកអគ្គរាជទូតថៃ បានគោរពថ្លែងអំណរគុណសម្ដេចក្រឡាហោម ចំពោះការផ្ដល់ឱកាសជូនឯកឧត្តមបានចូលជួប និងបានរម្លឹកជូនសម្ដេចក្រឡាហោម ថាកាលពី៣០ឆ្នាំមុន ឯកឧត្តមធ្លាប់បានមកបំពេញការងារនៅកម្ពុជា ហើយក្នុងឱកាសនេះទៀត ឯកឧត្ដមទទួលបានកិត្តិយសប្រគល់ភារកិច្ចនិងតែងតាំងជាឯកអគ្គរាជទូតប្រចាំកម្ពុជា។

ឯកឧត្តមមានប្រសាសន៍ថា ពេលនេះឯកឧត្តមពិតជាបានឃើញនូវការអភិវឌ្ឍយ៉ាងច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយឯកឧត្តម សូមយកឱកាសនេះអបអរសាទរជាមួយកម្ពុជាដែលបានបំពេញតួនាទីប្រកបដោយជោគជ័យកាលពីឆ្នាំ២០២២កន្លងទៅ និងក៏សូមអបអរសាទរចំពោះការដោះស្រាយនូវបញ្ហាជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពដែលបានរួមចំណែកធ្វើឲ្យដំណើរការស្ដារសេដ្ឋកិច្ចសង្គមរបស់កម្ពុជាមានកំណើនឡើងវិញជាបន្តបន្ទាប់។
ឯកឧត្តម បានជម្រាបសម្ដេចក្រឡាហោមថាតាមរយៈការគ្រប់គ្រងបានល្អប្រសើរនៃជំងឺកូវីដ-១៩នេះ ក៏បានជំរុញធ្វើឲ្យការធ្វើដំណើររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរមានការកើនឡើងយ៉ាងច្រើននៅក្នុងរយៈពេលចុងក្រោយនេះ។

ឯកឧត្តម ក៏សូមសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសម្ដេចក្រឡាហោម ដែលបានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំខេត្តជាប់ព្រំដែនកម្ពុជាថៃនាពេលកន្លងទៅ ហើយថាឯកឧត្តមពិតជាវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ។

ឯកឧត្តមអគ្គរាជទូត ក៏សូមសម្ដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្ដេចក្រឡាហោម ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ដូចជាការរត់ពន្ធមនុស្សឆ្លងដែនដែលក្នុងរយៈពេលកន្លងទៅនេះបានទទួលនូវលទ្ធផលគួរឲ្យកត់សម្គាល់។

ឯកឧត្តម ក៏បានបញ្ជាក់ជូនសម្ដេចដែរថាបញ្ហានេះគឺជាបញ្ហាសម្រាប់តំបន់ដែលត្រូវសហការគ្នាដោះស្រាយ មិនមែនតែជាបញ្ហារបស់ប្រទេសណាមួយនោះទេ គឺភាគីពាក់ព័ន្ធទាំងអស់ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយគ្នាជា ពិសេសរវាងអាជ្ញាធរមានសមត្ថកិច្ចដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងទៅនឹងបញ្ហាឧក្រិដ្ឋកម្មឆ្លងដែននេះ ។

ក្រោយពីបានពិភាក្សាផ្លាស់ប្ដូរយោបល់ទៅលើបញ្ហាទាំងនេះ សម្ដេចក្រឡាហោម និងឯកឧត្តមអគ្គរាជទូតក៏បានជជែកពិភាក្សា និងផ្លាស់ប្ដូរយោបល់ទៅវិញទៅមកលើបញ្ហាមួយចំនួនក្នុងស្មារតីធ្វើយ៉ាងណាសម្រួលដល់ការចេញចូលឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ និងកិច្ចសហការក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយនានានៅតាមបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរឲ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរ។សម្ដេច និងឯកឧត្តម ក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់ទៅលើការជួយគាំទ្រដល់ពលករកម្ពុជាដែលកំពុង ស្នាក់នៅនិងបំពេញការងារនៅក្នុងព្រះរាជាណាចក្រថៃ ហើយនិងការបន្តកិច្ចសហការជិតស្និទ្ធក្នុងការទប់ស្កាត់និងបង្ក្រាបនូវអំពើជួញដូរមនុស្សឆ្លងដែនផងដែរ។

សម្តេចក្រឡាហោម មានក្ដីសង្ឃឹមយ៉ាងមុតមាំថាវត្តមានរបស់ឯកឧត្ដមនៅកម្ពុជា នឹងបន្តរួមចំណែកដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ កាន់តែខ្លាំងក្លាថែមទៀត។ សម្ដេចជូនពរឯកឧត្តម និងសហការីទទួលបានជោគជ័យត្រចះត្រចង់នៅក្នុងអាណត្តិការងារនៅកម្ពុជា។

ឯកឧត្តមឯកអគ្គរាជទូត បានគោរពថ្លែងអំណរគុណសម្ដេចក្រឡាហោម និងបានបង្ហាញការប្ដេជ្ញាចិត្ត ពង្រឹងពង្រីកបន្ថែមទៀតរវាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឈរលើមូលដ្ឋានដែលបានកសាងកន្លងមកពីឯកអគ្គរាជទូតមុនៗហើយនឹងខិតខំពង្រឹងពង្រីកទំនាក់ទំនងនេះឲ្យកាន់តែល្អប្រសើរថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង