**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

បទវិភាគ៖ប្រទេសចិនចាប់ដៃជាមួយអាស៊ានបំពេញបន្ថែមកម្លាំងចលករដើម្បីបង្កើតអនាគតដ៏ល្អបវរ

បន្ទាប់ពីប្រទេសចិនបានកែសម្រួលគោលនយោបាយចូលចេញដែនថែមមួយកម្រិតទៀត នៅថ្ងៃទី២៧ ខែមករា ក្រុមភ្ញៀវទេសចរណ៍ចិនជាលើកដំបូងបានធ្វើដំណើរពីក្រុង គុនមីងខេត្តយូណាន ប្រទេសចិន មកដល់ខេត្តព្រះសីហនុ តាមជើងយន្តហោះ ។ មន្ត្រីជាន់ខ្ពស់នៃប្រទេសកម្ពុជា ដូចជាលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុជាដើមបានមកទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ចិននៅព្រលានយន្តហោះ ។ ក្រៅពីនេះ ភាគីកម្ពុជាក៏បានរៀបចំការសម្តែងរបាំប្រពៃណីខ្មែរ គឺឆៃយ៉ាំ ដើម្បីបន្ថែមបរិយាកាសប្រកបដោយសប្បាយរីករាយ ស្វាគមន៍ដំណើរមកដល់របស់ភ្ញៀវទេសចរណ៍ចិន ។
ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ព្រះសីហនុនិងសៀមរាបរបស់ប្រទេសកម្ពុជាសុទ្ធតែបានធ្វើការងារត្រៀមរៀបចំឱ្យបានល្អរួចហើយ ដើម្បីធានាថា អាចផ្តល់សេវាកម្មប្រកបដោយសុវត្ថិភាពនិងភាពពេញចិត្តដល់ភ្ញៀវទេសចរណ៍ដែលធ្វើដំណើរមកដល់កម្ពុជា ។ សម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា កម្ពុជាស្វាគមន៍ភ្ញៀវទេសចរណ៍ចិន រំពឹងទុកភ្ញៀវទេសចរណ៍ចិនអាចជួយស្ដារនូវវិស័យទេសចរណ៍កម្ពុជាឡើងវិញ ។
បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដែលទើបកន្លងផុតទៅថ្មីៗនេះ ជាបុណ្យចូលឆ្នាំថ្មីទីមួយបន្ទាប់ពីប្រទេសចិនបានឈានចូលដំណាក់កាលថ្មីនៃការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ អ្នកទេសចរណ៍ចិនជាច្រើនបានធ្វើដំណើរទៅកាន់បរទេស ដើម្បីដើរលេងកម្សាន្តនាពេលវិស្សមកាល ទាក់ទិននឹងការនេះ រដ្ឋសមាជិកអាស៊ានបាននាំគ្នាសម្តែងអាកប្បកិរិយាស្វាគមន៍ ប្រទេសថៃ ហ្វីលីពីននិងឥណ្ឌូណេស៊ីជាដើម បានបង្ហាញការស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅព្រមៗគ្នា ។ តាមប្រព័ន្ធសារព័ត៌មានរបស់ថៃបានផ្សាយដំណឹងឱ្យដឹងថា ប្រទេសថៃប៉ាន់ប្រមាណថា ក្នុងពេញមួយឆ្នាំនេះ នឹងទទួលភ្ញៀវទេសចរណ៍ចិនចំនួនលើសពី៥លាននាក់ បើសិនជាជើងយន្តហោះអាចរៀបចំឡើងវិញកាន់តែឆាប់ នោះប្រហែលនឹងឡើងដល់ចំនួន៧លាននាក់ ។
ក្រៅពីវិស័យទេសចរណ៍ រដ្ឋសមាជិកអាស៊ាននានាកាន់តែរំពឹងទុកធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រតិបតិ្តការជាមួយចិនលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគនិងកិច្ចកសាងហេដ្ឋារចនាសម័្ពន្ធជាដើម មានភាពកាន់តែរស់រវើកនិងកាន់តែស៊ីជម្រៅ ។ នៅឆ្នាំ២០២២ ពិតមែនតែរងកត្តាអវិជ្ជមានជាច្រើន ដូចជាការរីករាលដាលនៃជំងឺកូវីដ១៩ ការប៉ះទង្គិចអាវុធរវាងរុស្ស៊ីនិងអ៊ុយក្រែន អតិផរណាខ្ពស់របស់អាមេរិកជាដើមក៏ដោយ ក៏ប៉ុន្តែ ទំហំពាណិជ្ជកម្មទំនិញរវាងមហាដីគោកចិននិងបរទេស នៅតែរក្សាបានល្បឿនកំណើនយ៉ាងឆាប់បង្គួរ ពោលគឺ១០,៥ភាគរយ ។ នៅឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងចិននិងរដ្ឋសមាជិករបស់RCEPចំនួន១៤ ប្រទេស ក្នុងនោះបូករួមទាំងរដ្ឋសមាជិកអាស៊ានផងដែរ គឺចំនួន១២,៩៥ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង៧,៥ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២១ ត្រូវជា៣០ភាគរយនៃទំហំសរុបនៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិន ។ ក្នុងនោះ ល្បឿនកំណើនពាណិជ្ជកម្មរវាងចិននិងកម្ពុជា ឥណ្ឌូណេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា និងឡាវសុទ្ធតែបានលើសពី២០ភាគរយ ។
បើប្រៀបធៀបនឹងអាមេរិកនិងសហភាពអឺរ៉ុប ទំនាក់ទំនងពាណិជ្ជកម្មទំនិញរវាងចិននិងអាស៊ាន កាន់តែមានតុល្យភាព ទន្ទឹមនឹងសេដ្ឋកិច្ចរវាងចិននិងអាស៊ានបានចុះសម្រុងគ្នាជាបន្តបន្ទាប់ កិច្ចសហប្រតិបតិ្តការទ្វេភាគីក៏មានភាពកាន់តែទូលំទូលាយ ។ នៅឆ្នាំ២០២២ ប្រទេសចិននិងអាស៊ានបានរួមគ្នាដាក់ចេញផែនការប្រតិបតិ្តនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយរវាងចិននិងអាស៊ាន (២០២២-២០២៥ ) និងសេចក្តីថ្លែងការណ៍រួមស្តីពីការអភិវឌ្ឍរួមជានិរន្តរភាពរវាងចិននិងអាស៊ានជាដើម ប្រការនេះបានបង្ហាញឱ្យឃើញថា ទំនាក់ទំនងផ្នែកនយោបាយទ្វេភាគីមានភាពកាន់តែជិតស្និទ្ធ កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មមានភាពកាន់តែរស់រើក និងការផ្លាស់ប្តូរផ្នែកវប្បធម៌មនុស្សជាតិមានភាពកាន់តែស៊ីជម្រៅ ។
ឆ្នាំ២០២៣ ជាខួបទី១០នៃការលើកឡើងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ ” ។ ក្នុងរយៈពេល១០ឆ្នាំកន្លងមក ចិននិងអាស៊ានជាគំរូរបស់ប្រទេសតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ ”លើវិស័យពាណិជ្ជកម្ម វិនិយោគនិងកិច្ចសហប្រតិបតិ្តការ ។ នៅឆ្នាំ២០២២ គម្រោងសាងសង់ហេដ្ឋារចនាសម័្ពន្ធប្រកបដោយនិមិត្តសញ្ញាជាច្រើនបានចុះបញ្ជីក្នុងប្រវត្តិសាស្ត្ររួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ ” ដូចជា ផ្លូវដែកល្បឿនលឿនក្រុងហ្សាការតា-ក្រុងបាងឌុងបានដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ដែលបានក្លាយជាផ្លូវដែកល្បឿនលឿនទីមួយក្នុងតំបន់អាស៊ានដែលបានដាក់ឱ្យប្រើប្រាស់ ផ្លូវល្បឿនលឿនក្រុងភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនទីមួយរបស់កម្ពុជាបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវដែកចិន-ឡាវបានដាក់ឱ្យប្រើប្រាស់មួយឆ្នាំជាដើម ។ ការតភ្ជាប់គ្នានៃហេដ្ឋារចនាសម័្ពន្ធបានបំពេញបន្ថែមភាពធន់យ៉ាងខ្លាំងក្លាដល់សេដ្ឋកិច្ចរបស់ប្រទេសរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ ” ។នៅឆ្នាំថ្មី តំបន់អាស៊ានទាំងមូលសុទ្ធតែពោរពេញទៅដោយក្តីសង្ឃឹមចំពោះការពន្លឿនការស្តារឡើងវិញរបស់សេដ្ឋកិច្ចចិន ។ និយាយចំពោះប្រទេសជិតខាង ប្រទេសចិនដែលប្រកាន់ខ្ជាប់ការបើកទូលាយនិងការអភិវឌ្ឍ គឺមានន័យថានឹងមានកាលានុវត្តភាពកាន់តែច្រើន ។ ចិននិងអាស៊ានមានជោគវាសនារួម ទំនាក់ទំនងទ្វេភាគីបានក្លាយជាគំរូដ៏មានភាពរស់រវើកក្នុងការជំរុញការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិរួចទៅហើយ ។ នៅពេលអនាគត កិច្ចសហប្រតិបតិ្តការរវាងចិននិងអាស៊ាននឹងបន្តបង្ហាញឱ្យឃើញនូវប្រសិទ្ធភាពកាន់តែខ្លាំង ហើយនឹងបំពេញបន្ថែមកម្លាំងចលករថ្មីដល់ការបង្កើតអនាគតដ៏ល្អបវរផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង