អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះពិនិត្យស្ថានភាពការបង្កបង្កើនផលដំណាំស្រូវឡើងវិញរបស់ប្រជាកសិករ ក្រោយទឹកជំនន់ នៅក្រុងស្ទឹងសែន

ភ្នំពេញ៖ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យស្ថានភាពការបង្កបង្កើនផលដំណាំស្រូវឡើងវិញរបស់បងប្អូនប្រជាកសិករ ក្រោយទទួលរងផងប៉ះពាល់ដោយសារទឹកជំនន់ នៅសង្កាត់អូរគន្ធរត្បូង ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ប្រជាពលរដ្ឋរស់នៅភូមិភូមិអូរគន្ធរត្បូង បានលើកឡើងថា ក្រោយពីទទួលបានស្រូវពូជ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួចមកពួកគាត់ចាប់ផ្តើមភ្ជួររាស់សាបព្រោះ ដើម្បីបង្កបង្កើនផល និងស្តារជីវភាពឡើងវិញ ក្រោយពីទទួលរងផលប៉ះពាល់ដោយ សារទឹកជំនន់។
តំណាងប្រជាពលរដ្ឋ នៅភូមិក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលបានផ្តល់ពូជស្រូវដល់ពួកគាត់ ដើម្បីធ្វើការសាបព្រោះឡើងវិញ៕
