**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

វេទិកាទេសចរណ៍ឣាស៊ាន ២០២៣ ធ្វើនៅឥណ្ឌូណេស៊ី ចាប់ពីថ្ងៃ១-៥ ខែកុម្ភៈ

ភ្នំពេញ៖ ស្ថាប័នជាតិទេសចរណ៍អាស៊ាន បានរៀបចំវេទិកាទេសចរណ៍ឣាស៊ាន២០២៣ (ATF 2023) និងកិច្ចប្រជុំពាក់ព័ន្ធចាប់ពីថ្ងៃទី១-៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងយុក្យាការតា ប្រទេសឥណ្ឌូណេស៊ី។

ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីស្ថាប័នជាតិទេសចរណ៍កម្ពុជា នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចូលរួមកិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ានក្នុងវេទិកាទេសចរណ៍ឣាស៊ាន២០២៣នេះ។

ឯកឧត្តម ថោង រដ្ឋសក្តិ បានឱ្យដឹងថា ប្រធានស្ថាប័នជាតិទេសចរណ៍នៃប្រទេសសមាជិកអាស៊ានទាំង១០ នឹងពិភាក្សាលើផែនការបន្តអនុវត្តការងារកន្លងមក ដែលកើតចេញពីសមិទ្ធផលក្នុងពេលដែលកម្ពុជាជាប្រធានអាស៊ានកាលពីឆ្នាំ២០២២ ដែលរួមមានគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួនដូចជា៖

១. សេចក្តីប្រកាសភ្នំពេញស្តីពីបរិវត្តកម្មទេសចរណ៍អាស៊ាន។

២. ការសម្រេចការសិក្សាប្រកបដោយបរិយាប័ន្នលើការអនុវត្តការទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន។

៣. ការសម្រេចក្របខណ្ឌអាស៊ានស្តីពីទេសចរណ៍ ប្រកបដោយចីរភាពក្រោយវិបត្តិកូវីដ-១៩។

លោកបានបន្តថា កិច្ចប្រជុំក៏នឹងពិនិត្យសម្រេចលើចំណុចសំខាន់ៗនៃសកម្មភាពទេសចរណ៍អាស៊ាន និងអនុម័តលើឯកសារពិធីសារមួយចំនួននៃកិច្ចប្រជុំគណៈកម្មការអាស៊ានទាំង៤ រួមមាន៖

១. កិច្ចប្រជុំក្រុមការងារភាពជាដៃគូទីផ្សារទេសចរណ៍អាស៊ាន
២. កិច្ចប្រជុំគណៈកម្មការពង្រឹងភាពប្រកួតប្រជែងទេសចរណ៍អាស៊ាន
៣. កិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យអ្នកជំនាញទេសចរណ៍អាស៊ាន
៤. កិច្ចប្រជុំគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន។

ឯកឧត្តមអគ្គនាយកបានបន្តទៀតថា ស្របពេលជាមួយកិច្ចប្រជុំស្ថាប័នទេសចរណ៍ជាតិអាស៊ានលើកទី៥៧ ក៏មានការរៀបចំកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនដូចជា កិច្ចប្រជុំស្ថាប័នទេសចរណ៍ជាតិអាស៊ានបូក៣ (ប្រទេសចិន ជប៉ុន និងកូរ៉េ) កិច្ចប្រជុំស្ថាប័នទេសចរណ៍ជាតិអាស៊ានបូកឥណ្ឌា និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយមជ្ឈមណ្ឌលអាស៊ាន-ចិន (ACC) មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC) មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ (AKC) អង្គការ/សមាគមអន្តរជាតិ និងដៃគូអភិវឌ្ឍដូចជា អង្គការទេសចរណ៍ពិភពលោក (UNWTO) ក្រុមប្រឹក្សាធ្វើដំណើរទេសចរណ៍ពិភពលោក (WTTC) សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) សមាគមទេសចរណ៍អាស៊ាន (ASEANTA) សមាគមស្រាវជ្រាវទេសចរណ៍អាស៊ាន (ATRA) ជាដើម។

ឆ្លៀតក្នុងឱកាសនោះ ក៏នឹងមានជំនួបប្រជុំទ្វេភាគីជាមួយដៃគូអភិវឌ្ឍនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យទេសចរណ៍របស់កម្ពុជា។ នេះបើតាមការបន្ថែមរបស់ឯកឧត្តម ថោង រដ្ឋសក្តិ។

សូមបញ្ជាក់ថា ឆ្នាំ២០២៣នេះ វេទិកាទេសចរណ៍អាស៊ាន (ATF 2023) ក្រោមប្រធានបទ អាស៊ាន៖ ដំណើរទៅកាន់គោលដៅដ៏អស្ចារ្យ (ASEAN- A Journey to Wonderful Destinations) នឹងត្រូវចូលរួមដោយមន្រ្តីទេសចរណ៍ ប្រធានស្ថាប័នជាតិទេសចរណ៍អាស៊ាន រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា រុស្សី និងប្រទេសជាដៃគូអភិវឌ្ឍន៍មួយចំនួន។ កម្ពុជាក៏បានសហការជាមួយផ្នែកឯកជនកម្ពុជាក្នុងការរៀបចំនិងចូលរួមក្ពិព័រណ៍ទេសចរណ៍អន្តរជាតិ TRAVEX ដោយរំពឹងថានឹងមានប្រតិភូចូលរួមជាង២,០០០នាក់ មានស្តង់ពិព័រណ៍ (Booths) ចំនួន២៥០ និងអ្នកលក់ (Sellers) មកពី៥០០ក្រុមហ៊ុន និងមានអ្នកទិញ (Buyers) ជាង២៥០ក្រុមហ៊ុនផងដែរ។

ព្រមជាមួយគ្នានេះ កម្ពុជានឹងទទួលជ័យលាភីរង្វាន់ទេសចរណ៍អាស៊ាន២០២៣ ចំនួន១៧ពីអាស៊ាន ក្រោមប្រភេទស្តង់ដាអាស៊ានចំនួន៤ ដែលត្រូវបានវាយតម្លៃដោយក្រុមការងារជំនាញរបស់ក្រសួងទេសចរណ៍ក្រោមការចង្អុលបង្ហាញពីឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន ដោយរាជធានី-ខេត្តចំនួន៨នឹងទទួលបានជ័យលាភីរង្វាន់ទេសចរណ៍អាស៊ានទាំង១៧នេះ៕

អត្ថបទដែលជាប់ទាក់ទង